
ភ្នំពេញ៖
មកទល់ពេលនេះ ពិធីបុណ្យ១០០ថ្ងៃរបស់តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស
អ្នកនាងសាន ស្រីឡៃ
ដែលត្រូវបានស្លាប់នៅក្នុងថ្លុកឈាម ដោយសារតែភ្លើងប្រច័ណ្ឌ ប្តីបាញ់សម្លាប់ រួចក៏ប្រហារជីវិតរបស់ខ្លួនទៅតាមភរិយា បានធ្វើឡើងយ៉ាងស្ងាត់ មិនសូវមានអ្នកចូលរួម។

ជាការពិតណាស់ ចុងក្រោយនៅតែកូនប្រុស បានក្លាយជាកូនកំព្រាគ្មានម្តាយ និងឪពុក តែទោះជាយ៉ាងណាក៏មានយាយ និងបងប្អូនរបស់ស្រីឡៃ បានមើលថែពួកគេបានយ៉ាងល្អ។
នាពេលព្រឹកនេះ ពិធីបុណ្យស្រីឡៃ កំពុងតែប្រព្រឹត្តទៅ ដែលត្រូវជាថ្ងៃបញ្ចប់ផងនោះ តែហាក់ដូចជាមិនសូវមានភ្ញៀវចូលរួមបានច្រើនប៉ុន្មាននោះទេ ពោលគឺមានតែក្រុមគ្រួសារតែប៉ុណ្ណោះ។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកនាងសាន ស្រីឡៃ ធ្លាប់ជាតារាមួយរូប ក៏ប៉ុន្តែនៅក្នុងកម្មវិធីនេះ មិនសូវឃើញមានតារាចូលរួមនោះឡើយ៕












0 comments:
Post a Comment