
ប្រទេសចិន៖ ថ្មីៗនេះមានព័ត៌មានដ៏ល្បីស្រីស្អាតម្នាក់ដែលជា «អ្នកលក់សាច់កាប់» ដែលមានរូបសម្រស់ស្អាតសាច់សខ្ចី និយមស្លៀកសិចស៊ីម្នាក់ បានកំពុងតែល្បីល្បាញមានការចែករំលែករូបភាពបន្តៗគ្នា ហើយរូបនាងពិតជាទទួលការចាប់យ៉ាងខ្លាំងតែម្តង បន្ទាប់ពីវីដេអូ និងរូបថតរបស់នាង បានលេចឡើងនៅលើបណ្តាញសង្គមរបស់ប្រទេសចិន។



អ្នកដែលលក់ដូរក្បែរនោះបានប្រាប់ឱ្យដឹងថា ជាធម្មតាស្រីស្អាតវ័យក្មេងម្នាក់នេះ នាងមានតួនាទីកាប់សាច់ផាក់ឡូវលក់ នៅកន្លែងមួយ ក៏ប៉ុន្តែនៅពេលនោះ មានភ្ញៀវៗដែលមកទិញសាច់កាប់របស់នាង មានការចាប់អារម្មណ៍ចំពោះរូបសម្រស់ស្រស់ផូរផង់របស់នាង ដោយម្នាក់ៗបាននាំគ្នាថតរូបជាមួយនាង រួចបង្ហោះនៅលើបណ្តាញសង្គម។




ទោះយ៉ាងណា គេមិនទាន់បានប្រាប់ប្រភពពីកន្លែងដែលនាងលក់នោះទេ ខណៈប្រភពខ្លះថា នាងនារីស្រីស្អាតនៅក្នុងតំបន់នោះម្នាក់ ត្រូវបានម្ចាស់តូប «សាច់កាប់» មានទីតាំងស្ថិតនៅស្រុក Beitun ក្នុងទីក្រុង Taichung (តៃវ៉ាន់) ជួលមកឲ្យលក់ ដើម្បីទាក់ទាញអតិថិជន ជាពិសេសប្រុសៗ មកតម្រង់ជួរគ្នារង់ចាំទិញ «សាច់កាប់» របស់នាងដ៏ច្រើនលើសលុបតែម្តង ក្នុង១ថ្ងៃៗ៕



0 comments:
Post a Comment