
និស្សិតសិល្បៈម្នាក់បានបន្សល់ទុកនូវស្លាកស្នាមដ៏រន្ធត់មួយបន្ទាប់ពីការលុបចោលសាក់របស់នាងខុសបច្ចេកទេសមួយទំហឹង។
នាង Pasuda Reaw វ័យ ២១ ឆ្នាំមកពីខេត្តឧត្ដង្គថានី ភាគខាងជើងប្រទេសថៃបានសម្រេចថា ចង់លុបចោលសាក់រូបផ្កានៅលើដើមទ្រូងរបស់នាងក្នុងគោលបំណងចង់មើលខ្លួនមានលក្ខណៈអាជីពនៅកន្លែងធ្វើការ។
នាងបានសាក់ Rejuvi ដែលជាវិធីសាស្ត្រគីមីដែលចាក់លើស្បែក នៅខែកុម្ភៈ ប៉ុន្តែត្រឹមប៉ុន្មានថ្ងៃវាបានធ្វើឱ្យស្បែករមាស់និងរងការឈឺចាប់។
នេះគឺជាវិធីសាស្ត្រមិនប្រើប្រាស់ឡាស៊ែរ ហើយត្រូវគេអះអាងថា នឹងជួយទាញទឹកថ្នាំមកផ្ទៃខាងលើហើយបង្កើតបានជាថ្នាំក្រៀមដែលអាចកោសចេញបាន។ ប៉ុន្តែពីរខែក្រោយមក នាង Pasuda បាននិយាយថា នាងរងការឈឺចាប់ជាខ្លាំងរហូតដល់នាងមិនអាចដេកបាននិងដល់ថ្នាក់យំទៀតផង ហើយក៏បន្សល់ទុកនូវស្លាកស្នាមដ៏អាក្រក់នៅលើដើមទ្រូងរបស់នាង។
ឥឡូវសាក់លើដើមទ្រូងរបស់នាងបានលុបចោលទាំងស្រុងហើយប៉ុន្តែនៅសល់ស្លាកស្នាមពណ៌ផ្កាឈូកដ៏ធំនៅលើដើមទ្រូងរបស់នាង៕












7


0 comments:
Post a Comment