
នៅលើពិភពលោកនេះ គ្រប់ប្រទេសសទាំងអស់សុទ្ធតែមានតំបន់ទេសចរណ៍រៀងៗខ្លួន តំបន់ទេសចរណ៍គឺមានច្រើនប្រភេទខ្លាំងណាស់ ដូចជា តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាដើម ដែលវាបានទាក់ទាញភ្ញៀវទេសចរជាច្រើន។ តែផ្ទុយទៅវិញមានកន្លែងទេសចរណ៍មួយចំនួនទៀតពុំសូវមានអ្នកស្គាល់ហើយក៏មិនចង់ទៅលេងដែរ នោះគឺតំបន់ទេសចរណ៍គ្រោះថ្នាក់។
ថ្ងៃនេះដែលយើងនឹងនាំយកនូវកន្លែងទេសចរណ៍ទាំងនោះដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្គាល់
Death Valley សហរដ្ឋអាមេរិក



នៅតំបន់ភ្នំ Death Valley មានសីតុណ្ហភាពក្តៅដល់ទៅ ៥៦ អង្សារសេ ដែលជាកម្តៅខ្លាំងបំផុតដែលមិនធ្លាប់មានលើផែនដីយើងនេះ បើគិតលើកម្តៅរបស់សីតុណ្ហភាពធាតុអាកាស។ ប្រសិនបើគ្មានទឹក អ្នកអាចរស់បានយ៉ាងច្រើន ១៤ម៉ោងតែប៉ុន្នោះ។
វាលខ្សាច់ Danakil អាហ្វ្រិក



ជាទូទៅសីតុណ្ហភាពនៅទីនោះគឺ ៥០អង្សារសេ ហើយតំបន់នោះគ្រប់ដណ្តប់ដោយភ្នំភ្លើង និងហ្គាសពុលជាច្រើនប្រភេដ ដែលធ្វើឲ្យគេជឿថា គ្មានកន្លែងណាពិបាករស់នៅជាងវាលខ្សាច់នៅអាហ្វ្រិកនេះទេ។ ប្រសិនបើគ្មានអ្នកជំនាញមកជាមួយ អ្នកមិនអាចទៅលេងតំបន់នោះបានទេ។
ភ្នំ Washington សហរដ្ឋអាមេរិក



ភ្នំនេះជាប់កំណត់ត្រាពិភពលោកថា ជាកន្លែងដែលមានខ្យល់បក់ខ្លាំងបំផុត គឺឈានដល់ ៣២៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្យល់ខ្លាំងមិនមែនជាបញ្ហាតែម្យ៉ាងនោះឡើយ អាកាសធាតុដែលត្រជាក់ខ្លាំងដល់ទៅ ៤០អង្សារក្រោមសូន្យ ធ្វើឲ្យភ្នំនេះមានទឹកកកធ្លាក់គ្រប់ពេល។ មនុស្សដែលស្លាប់ពេលដែលព្យាយាមទៅលេងភ្នំនេះ សឹងតែស្មើរនឹងអ្នកស្លាប់នៅភ្នំ Everest ដែរ។
ភ្នំភ្លើង Sinabung ឥណ្ឌូនេសីុ



ភ្នំនេះស្ថិតនៅលើកោះស៊ូម៉ាត្រា។ ភ្នំភ្លើងនេះផ្ទុះញឹកញ៉យណាស់ ដែលធ្វើឲ្យមនុស្សរាប់ពាន់អ្នកបាត់បង់ទីលំនៅ។ ការផ្ទុះចុងក្រោយគឺនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៦។ គ្មាននរណាដឹងថា ស្អែកឡើងវានឹងផ្ទុះឬអត់នោះទេ។
កោះពស់ ប្រេសីុល



កោះនេះមានពស់ដែលជាប់ឈ្មោះជាពស់ដែលមានពិសសាហាវបំផុតលើផែនដី។ អ្នកស្រាវជ្រាវសន្និដ្នានថា នៅលើកោះនេះ យ៉ាងហោចណាស់មានពស់៥ក្បាល ក្នុងមួយម៉ែត្រការ៉េ។ ដោយសារតែមានអ្នកស្លាប់ដោយសារពស់ចិកច្រើន រដ្ឋាភិបាលប្រេសីុលមិនអនុញ្ញាតិឲ្យភ្ញៀវទេសចរទៅកម្សាន្តលើកោះនោះទេ។
ឧទ្យានជាតិ Madidi បូលីវី



បើក្រឡេកមើលមួយភ្លែត តំបន់នេះហាក់ដូចជាឋានសួគ៌អញ្ចឹង ប៉ុន្តែវាជាកន្លែងដែលគ្រោះថ្នាក់ណាស់។ វាជាកន្លែងដែលមានរុក្ខជាតិមានសារធាតុពុលខ្លាំងបំផុតលើផែនដី។ ប្រសិនបើប៉ះពាល់រុក្ខជាតិដែលដុះនៅក្នុងឧទ្យានជាតិនេះ នឹងបណ្តាលឲ្យអ្នក រមាស់ វិលមុខ ចង់ក្អួត។ ប្រសិនបើអ្នកមុតនឹងរុក្ខជាតិនោះ នឹងធ្វើឲ្យអ្នកឆ្លងជម្ងឺយ៉ាងច្រើនយ៉ាង។
ជ្រលងភ្នំ Kamchatka រុស្សី



វាជាតំបន់ដែលផ្ទុះឧស្ម័នគីមីយ៉ាងច្រើន ដែលធ្វើឲ្យរុក្ខជាតិ និងសត្វស្លាប់ភ្លាមៗ។ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួនភ្លាមៗ វិលមុខ ក្តៅខ្លួន និងញ៉ាក់។
កោះឧត្តមសេនីយ៍


កោះនេះមានទីតាំងស្ទើតែនៅកណ្តាលមហាសមុទ្រ ហើយមើលទៅដូចឋានសួគ៌អញ្ចឹង។ ប៉ុន្តែកោះនេះជាកន្លែងធ្វើតេសអាវុធនុយក្លេអ៊ែរ ដែលធ្វើឲ្យកោះនេះក្លាយជាកន្លែងគេបោះបង់ចោល។ សារធាតុវិទ្យុសកម្មជុំវិញបរិវេណកោះ ក៏អាចបណ្តាលឲ្យអ្នកកើតមហារីកបានដែរ។
នគរដំរី ប្រទេសថៃ



នគរដំរី នៅឯប្រទេសថៃ មានកន្លែងចិញ្ចឹមក្រពើមួយកន្លែងដែលម្ចាស់កន្លែងបានរៀបចំកញ្ចុះសម្រាប់ឲ្យសាច់ក្រពើស៊ី។ គេប្រើសាច់គោ ភ្ជាប់ជាមួយសន្ទូចដើម្បីបញ្ចុកក្រពើ។ ជនទេសចរណ៍ជាច្រើនតែងលលេងជាមួយក្រពើទាំងនោះ។
តំបន់ Afar Depression អេត្យូពី


ភ្នំភ្លើងនៅតំបន់ Afar គឺជាតំបន់ភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតលើផែនដី។ ភ្នំភ្លើងតូចៗជាច្រើនតែងអន្រួនប្រទេសមួយនេះមិនឲ្យបានស្បើយនោះទេ។
បឹង Natron តង់ហ្សានី



ប្រសិនបើអ្នកមើលធម្មតា វាប្រៀបដូចជាផ្ទៃបឹងពណ៌ក្រហមធម្មតាតែប៉ុន្នោះ។ ប៉ុន្តែជាតិអាសីុតដែលនៅក្នុងបឹង អាចសម្លាប់រាល់របស់មានជីវិតទាំងអស់ ភ្លាមៗតែម្តង។ សូម្បីតែចំហាយចេញពីទឹករបស់បឹងនេះ ក៏មិនអាចឲ្យអ្នកឈរជិតយូរបានដែរ។
អានព័ត៌មានថ្មីៗ
0 comments:
Post a Comment