
កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋម្នាក់រស់នៅតំបន់ Tapiraípe រដ្ឋ Bahia ប្រទេសប្រេស៊ីល បាន ធ្វើការផ្ញើរូបភាពប៉ុន្មានសន្លឹក គួរឲ្យខ្លាច ស្តីពីសត្វមួយក្បាលមានរូបរាងដ៏ចម្លែក ត្រូវបានគេចាត់ ទុកថាជាសត្វ ជ្រូក ទៅឲ្យក្រុមអ្នកសារព័ត៌មាន ។ ចំនុចដែលបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង ជាងគេនោះ គឺផ្ទៃមុខនៃសត្វជ្រូកនេះ វាមានលក្ខណៈមួយចំនួន ស្រដៀងទៅនឹងមុខមនុស្ស លោកយើង។

ក្រៅពីមានច្រមុះរាងវែង និងស្លឹកត្រចៀកធំកំប៉ាង សត្វចម្លែកមួយក្បាលនេះ ហាក់ដូចជាមិនមាន លក្ខណៈមូលដ្ខានណាផ្សេងទៀត ដូចទៅនឹងប្រភេទសត្វជ្រូកនោះឡើយ។

គួរបញ្ជាក់ផងដែរ សត្វជ្រូកចម្លែកនេះ ត្រូវបានងាប់ទៅវិញ ភ្លាមៗផងដែរ បន្ទាប់ពីកើតចេញមក បានប៉ុន្មានវិនាទី ប៉ុណ្ណោះ។
បច្ចុប្បន្ន គេនៅមិនទាន់ អាចកំណត់បញ្ជាក់ច្បាស់ថា សត្វជ្រូកចម្លែកនេះ វាគឺជាការបំលែងនៃ ហ្សែន ឬយ៉ាងណានោះទេ។ ប៉ុន្តែ បន្ទាប់ពីរូបភាពនេះ ត្រូវបានចុះផ្សាយនៅលើអ៊ីនធឺណេត វាទទួលបានការចាប់អារម្មណ៍ច្រើន ហើយក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ស្តីពីសត្វជ្រូក ចម្លែក ដែលមានមុខស្រដៀងមនុស្ស មួយក្បាលនេះ៕












សូមទស្សនាវីដេអូ៖
0 comments:
Post a Comment