
ប្រហែលជាមានមនុស្សជាច្រើនបានស្គាល់រួចមកហើយ តារាសម្ដែងស្រីសិចស៊ី ដើមទ្រូងមូលក្បំ សាច់សខ្ចី គួរឲ្យចង់ស្ទាបអង្អែល សេង សូណា ត្រូវបានគេដឹងថា នាងគឺជាតារាស្រីដែលចូលចិត្តថតសម្ដែងឈុតស្រើបស្រាល ទោះបីជាក្នុងកាលៈទេសៈ ឬ ស្ថានភាពបែបណា ក៏នាងអាចសម្ដែង ដោយគ្មានការអៀន នៅមុខកញ្ចក់កាមេរ៉ា នោះទេ។ ជាក់ស្ដែង នៅមុននេះបន្តិច ស្រាប់តែបែកធ្លាយវីដេអូ ស្រីស្អាត សេង សូណា ថតឈុតរោលរាល ក្ដៅសាច់ នៅលើគ្រែ ជាមួយនឹងតារាសម្ដែងប្រុសជនជាតិបរទេស ដោយពោរពេញទៅភាពសិ្នទ្ធស្នាល ស្អិតល្មួត ដូចជាការសម្ដែងរឿងបរទេសអ៊ឹចឹង។

ក្នុងនោះផងដែរគេក៏បានឃើញ វីដេអូមួយដែលមានរយៈពេល ជាង ១ នាទី ដែលជាស្នាដៃនិពន្ធរបស់ជនជាតិបរទេសនោះ គេសម្គាល់ឃើញថា ស្រីស្រស់ សេង សូណា ហាក់បញ្ចេញកាយវិការយ៉ាងរស់រវើក ពោរពេញទៅដោយភាពជឿជាក់ និង មានទំនុកចិត្តបំផុតថា នាងប្រាកដជាអាចសម្ដែងបានល្អ ស្និទ្ធស្នាល និង ស៊ីចង្វាក់គ្នា ជាមួយតួឯកប្រុស។ ដោយក្នុងវីដេអូស្រើបស្រាលនោះ ស្រីស្រស់ដើមទ្រូងមូលក្បំ ត្រកៀកសាយ សេង សូណា បានដើរសំដៅទៅរកតារាសម្ដែងប្រុសជនជាតិបរទេស ដើម្បីឱប ថើប ជញ្ជក់មាត់ ហាក់បីដូចជា មិនខ្វល់ខ្វាយ ពីអារម្មណ៍អ្នកទស្សនាទាល់តែសោះ ហើយវីដេអូនោះទៀតសោត គេមិនដឹងថា សម្ដែងនៅក្នុងរឿងអ្វីនោះឡើយ។

គួរបញ្ជាក់ឡើងវិញផងដែរថា តារាសម្តែង ដែលមហាជនស្គាល់តាមរយៈការសម្ញែងដើមទ្រូង សេង សូណា បានរៀបចំពិធីខួបកំណើតកាលពីរាត្រីថ្ងៃទី២១ មករា ឆ្នាំ ២០១៨ ជាមួយការអះអាងថា៖ «ជាពិធីខួបកំណើតដ៏សាមញ្ញតូច តែជាពិធីដើម្បីលើករាសីឲ្យត្រដែត ស្តារឱកាសភាពយន្ត ដែលទទួលបានពីផលិតករក្រៅស្រុក។ ទោះសាច់រឿងសម្តែងនោះបែបជានារីសិចស៊ីខ្លាំងក៏ដោយ»។

ក្នុងសម្ដីលាន់មាត់ខ្លួនឯងថា «ទាន់ខ្លួននៅស្អាតក្មេង បើចាស់ទៅក៏គ្មានអ្នកណាមកមើលយើង» នោះ នាង សេង សូណា ដែលគ្រងឈុតរ៉ូបសិចស៊ីចំហទ្រូង ក្នុងឱកាសខួបកំណើតនាងក៏បានអះអាងទៀតថា៖ «មិនអន់ចិត្តទេ ដែលត្រូវខាងបរទេសឲ្យថតសម្តែងបែបរោលរាល មានតែខំប្រឹងឲ្យខ្លាំងជាមុន»។
តែយ៉ាងណាម៉ិញ នាង សេង សូណា ក៏មានងារជាកំពូលតារាសិចស៊ីចម្ញែងដើមទ្រូងទាំងភ្នែលនោះ នាងបែរជាអះអាងដោយមិនញញើតនឹងបាត់បង់ឱកាសនោះដែរ។ តារាសិចស៊ី ដើមទ្រូងធំ នាង សេង សូណា បានប្រកាសថា៖ «ខ្ញុំមិនប្ដូរជំហរលុបចោលវិធានការស៊ិចស៊ីនេះទេ។ មហាជនភាគច្រើនបានស្គាល់ខ្ញុំជាតារាស៊ិចស៊ី ។ ដូច្នេះបើខ្ញុំប្ដូរទម្លាប់មកជាតារាស្រគត់ស្រគំ នោះមហាជនពិតជាឈប់ស្គាល់ខ្ញុំ ឬអាចមើលនឹងលែងស្គាល់»។

នាងបានបញ្ជាក់ថា៖ ខ្ញុំបង្ហាញភាពស៊ិចស៊ីក្នុងការកម្រិតមួយ ហើយការបង្ហាញតែក្នុងភាពយន្ត ដែលមហាជនអាចទទួលយកបានប៉ុណ្ណោះគឺមិនដល់ថ្នាក់ធ្វើឲ្យប៉ះពាល់ណាមួយបណ្ដាលឲ្យមានប្រតិកម្មដល់ក្រសួងនោះឡើយ»។
តារាសិចស៊ី សេង សូណា បាននិយាយទៀតថា៖ «កន្លងមកខ្ញុំសម្ដែងជាតួអង្គស្នេហារោលរាលយ៉ាងជោគជ័យច្រើនរឿងហើយ ឥឡូវនៅខែកុម្ភៈនេះ ខ្ញុំកុងត្រាសម្ដែងរឿងឲ្យអាមេរិក២ រឿងទៀតហើយ ដែលរឿងទាំងពីរគឺសុទ្ធតែមានប្លង់ស្នេហារោលរាលតែម្ដង ហើយខ្ញុំអត់គិតថាក្រោយពេលសម្ដែងហើយមានការប្រកាសបិទខ្ញុំពីសិល្បៈនោះដែរ ព្រោះបើក្រសួងឲ្យគេថតរឿងហ្នឹងមានន័យថាខ្ញុំសម្ដែងក្នុងរឿងហ្នឹងក៏មិនខុសដែរ»៕
































0 comments:
Post a Comment