
ញាក់សាច់!!! កូនស្រីមហាសេដ្ឋីវៀតណាម បង្អួតមិនត្រឹមទ្រព្យសម្បត្តិទេ បង្អួតទាំងសាច់ថែមទៀត!!!
សេដ្ឋីៗឥឡូវលែងនិយាយហើយ គឺចូលចិត្តអួតស្ទីលរស់នៅហ៊ឺហាណាស់ នៅលើអនឡាញ ប៉ុន្តែមិនទាន់អស់ត្រឹមហ្នឹងទេ "កូនៗសេដ្ឋី" ក៏មិនណយដែរ។

ក្មេងជំទង់ និង កូនអ្នកមានអាយុខ្ទង់២០ឆ្នាំដែលរស់នៅស្រណុកសុខស្រួលខ្លាំងក្នុងប្រទេសវៀតណាមបានរកនឹកឃើញបង្កើតគំនិតគួរឱ្យច្រណែនបំផុតមួយ ដោយបង្អួតជីវភាពរស់នៅហ៊ឺហារបស់ពួកគេនៅលើគណនី Instagram ឈ្មោះ Rich Kids ដែលបង្កើតឡើងដើម្បីលើកតម្កើងយុវវ័យយុគសម័យមាសរបស់វៀតណាម។


ផេក Rich Kids មានអ្នកគាំទ្រដល់ទៅ ៣៧.០០០ នាក់រួចទៅហើយ ដែលអ្នកចុចគាំទ្រទាំងនោះបានសម្រុកចូលទៅមើលថាតើជីវិតរស់នៅរបស់កូនអ្នកមានឡូយឆាយកម្រិតណា។
រូបថតមួយសន្លឹកបានបង្ហាញប្រអប់ស្បែកជើងម៉ាក Louboutin ដាក់គរលើគ្នានៅក្នុងរថយន្តប្រណិតមួយ និងរូបមួយទៀត គេឃើញអ្នកបើកបរក្រាលលុយ និង នាឡិកាប្រណិតនៅលើតាប្លូរថយន្តស្ព័រដ៏ប្រណិត។



សមាជិកស្រីៗកូនអ្នកមានទាំងនោះក៏បានល៎សម្លៀកបំពាក់ច្នៃម៉ូតល្បីៗ និងបង្អួតនូវកាបូបម៉ាកល្បីៗថ្លៃៗរបស់ពួកគេផងដែរ ហើយកូនស្រីអ្នកមានខ្លះទៀតថែមទាំងស្រាតបង្អួតរាងទៀតផង៕




អានព័ត៌មានថ្មីៗ៖ ជួបជាមួយសេដ្ឋីស្រីវ័យក្មេងសាច់សខ្ចី ហើយអ្វីដែលនាងចូលចិត្តបំផុតនោះគឺ…

ប្រវត្តិរូបរបស់អ្នកនាង Chryseis Tan នៅលើបណ្ដាញសង្គម Instagram ពិតជាសាមញ្ញ ៖ "ខ្ញុំចង់ធ្វើដំណើរជុំវិញពិភពលោក"។
ពិតណាស់ មនុស្សជាច្រើនមានគោលបំណងដូចនាងដែរ ដើម្បីឃើញកន្លែងថ្មីៗ។ ប៉ុន្តែមនុស្សទាំងនោះមិនមែនជាកូនស្រីរបស់មហាសេដ្ឋីពាន់លានម៉ាឡេស៊ីឡើយ។

នាង Tan វ័យ ២៨ ឆ្នាំ ជាវិនិយោគិននិងនាយកប្រតិបត្តិ ហើយចូលចិត្តធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួន។
ខាងក្រោមនេះគឺជាមូលហេតុដែល Follower ចំនួន ១៧៨.០០០ របស់នាងមិនឆ្អែតមិនឆ្អន់ចំពោះជីវិតឆើតឆាយរបស់នាង។
នាង Chryseis Tan លើសពីទទួលបានមរតកទៅទៀត ឪពុករបស់នាងលោក Vincent Tan គឺជាបុរសមានជាងគេទី ២០ នៅប្រទេសម៉ាឡេស៊ី…ប៉ុន្តែនាងមានមុខជំនួញផ្ទាល់ខ្លួនដោយធ្វើឱ្យនាងតែងជាប់រវល់។ នាងគឺជានាយកប្រតិបត្តិក្រុមហ៊ុន Berjaya Times Square ដែលផ្សារទំនិញដ៏ធំនៅម៉ាឡេស៊ី។











0 comments:
Post a Comment