Thursday, February 8, 2018

បុរសម្នាក់គ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ តែដោយសារបានរូបមួយសន្លឹកនេះ ធ្វើឲ្យគាត់ខំប្រឹងរស់បន្តទៀត



មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបុរសម្នាក់ អះអាងថាខ្លួននឹងដាច់ដង្ហើមស្លាប់ ប្រសិនគ្មានរូបថតរបស់ស្រីស្អាត Nayeon ទុកកំដរនៅមន្ទីរពេទ្យនោះ។

 








 
បុរសម្នាក់នេះត្រូវ គេស្គាល់ថា Weldo ជាអ្នកគាំទ្រប្តូរផ្តាច់ម្នាក់ នៃក្រុមចំរៀងស្រី TWICE របស់ផលិតកម្ម JYP Entertainment ដែលមានទីតាំងស្ថិតនៅរដ្ឋធានី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ហើយរូបលោកស្រឡាញ់គាំទ្រកញ្ញា Nayeon ក្នុងក្រុមចម្រៀងមួយនេះជាខ្លាំង រហូតបានយករូបនាងមកបិទលើទូរស័ព្ទទៀតផង។




គួរឲ្យដឹងថា លោក Weldo បានជួបគ្រោះថ្នាក់ចរាចរ ស្របពេលកំពុងបើកបរម៉ូតូតាមបណ្តោយផ្លូវ បណ្តាលឲ្យឆ្អឹងខ្នង និងកញ្ចឹងករបស់លោកទទួលរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ។ តែវាជាសំណាងល្អ ដែលមានមន្ត្រីប៉ូលិសម្នាក់ បានហុចទូរស័ព្ទមួយគ្រឿង ដែលឃើញមានបិទរូបស្រីស្អាត Nayeon យកមកឲ្យរូបលោក ដែលឥទ្ធិពលសម្រស់របស់នាង ធ្វើឲ្យបុរសម្នាក់នេះមានសង្ឃឹមរស់បន្តទៀត។



ដោយបានឃើញ និងអាណិតពីស្ថានភាពជំងឺរបស់ Weldo អ្នកនិយមលេងអុីនធឺណេតជាច្រើនបានសរសេរសារជូនពរ ឲ្យគាត់ឆាប់បានជាសេះស្បើយ។



ព្រោះតែមានការលើកទឹកចិត្ត ជាពិសេសរូបថតរបស់តារាស្រី Nayeon ឥឡូវនេះ លោក Weldo មានអាការៈប្រសើរឡើងវិញ ព្រមទាំងត្រូវបានអនុញ្ញាតិឲ្យសម្រាកនៅផ្ទះថែមទៀតផង៕



 



 
អានព័ត៌មានថ្មីៗ 

Related Posts:

0 comments:

Post a Comment