
អន្ទង់មួយប្រភេទនេះ សាហាវខ្លាំងណាស់ បើហានតែប៉ះអាចពិការ ឬស្លាប់បាន (មានវីដេអូ)

Electric Eel


អន្ទង់អាចជាអាហារដ៏ឆ្ងាញ់ពិសាសម្រាប់ប្រជាជនខ្មែរ ប៉ុន្តែអន្ទង់មួយប្រភេទនៅព្រៃអាម៉ាហ្សូន មានកម្លាំងឆក់ដ៏សាហាវរហូតអាចសម្លាប់មនុស្សបាន។ អន្ទង់នេះគេឲ្យឈ្មោះថា Electric eel ដែលអាចលូតប្រវែងដល់ ២ម៉ែត្រ និងកើនទម្ងន់ដល់ ២០គីឡូក្រាម។ កម្លាំងឆក់របស់អន្ទង់នេះ មានលើសពីកម្លាំងអគ្គិសនីធម្មតា ៤ដង ឬប្រហែល ៨៦០វ៉ាត់ អាចធ្វើឲ្យមនុស្សប៉ះវាតែបន្តិច ឈានទៅរកភាពពិការ និងបាត់បង់ជីវិតតែម្ដង។



Electric eel មានរាងស្រឡូន និងទ្រវែង ហើយជាទូទៅមានប្រវែងប្រហែល ២ម៉ែត្រ និងទម្ងន់ ២០ គីឡូក្រាមនៅពេលលូតអស់ទំហំ ដែលធ្វើឲ្យវាជាប្រភេទសត្វធំបំផុតមួយក្នុងចំណោមពូជក្រោមទឹកដូចគ្នា។ ខ្លួនវាមានពណ៌ប្រផេះ ខ្មៅងងឹតលើខ្នង និងលឿងឬទឹកក្រូចនៅលើពោះ។ ចំណែកអន្ទង់ញីពេញរូបរាង មានងងឹតជាងបន្តិចនៅលើពោះ។ Electric eel មិនមានស្រកាទេ ដូចជាពូជអន្ទង់តូចៗនៅកម្ពុជាដែរ។


ដូចគ្នានឹងពូជត្រីដទៃដែរ Electronic eel មានព្រុយ២សងខាង ដើម្បីហែលទឹក។ ប៉ុន្តែអន្ទង់នេះត្រូវការដកដង្ហើមជាប្រចាំ ដោយឡើងមកផ្ទៃទឹករៀងរាល់ ១០នាទីម្ដង ទើបចុះទៅបាតវិញ ខុសពីត្រីដទៃដែលអាចនៅក្រោមទឹកបានយូរ។ ជិត ៨០ភាគរយ នៃអុកស៊ីហ្សែនដែលអន្ទង់នេះត្រូវប្រើប្រាស់ គឹត្រូវឡើងមកស្រូបលើផ្ទៃទឹកបែបនេះ ចំណែកបរិមាណផ្សេងទៀតកើតឡើងពីសំយោគក្រោមទឹក។


Electric Eel

អន្ទង់អេឡិចត្រូនិក មានសរីរាង្គ៣ ក្នុងពោះដែលបង្កើតថាមពលអគ្គិសនី រហូតអាចឆក់សម្លាប់សត្វដទៃបានយ៉ាងងាយ។ សរីរាង្គទាំងនេះបង្កើតបាន ៤ ភាគ ៥ នៃរាងកាយទាំងមូលរបស់វា ហើយផ្ដល់អន្ទង់អេឡិចត្រូនិចមានលទ្ធភាពបង្កើតចរន្តអគ្គិសនី ២ប្រភេទ គឺវ៉ុលទាបនិងវ៉ុលខ្ពស់។ លក្ខណៈពិសេសតាមបែបធម្មជាតិនេះ ធ្វើឲ្យ Electronic eel ងាយស្រួលចាប់ចំណីណាស់ ដោយគ្រាន់តែបញ្ចេញអគ្គិសនីឆក់ រួចលេបទាំងមូល។


ពេលដែលអន្ទង់អគ្គិសនីនេះ ប្រទះឃើញសចំណីរបស់ខ្លួន ខួរក្បាលរបស់វាបញ្ជូនសញ្ញាមួយតាមរយៈប្រព័ន្ធសរសៃប្រសាទទៅអេឡិចត្រូត។ រួចវាបានបញ្ជូនបន្តបន្ទាប់ទៅកាន់សរីរាង្គដែលផ្ទុកអគ្គិសនីឲ្យបើកចរន្ត និងឆក់សម្លាប់ចំណីទាំងនោះភ្លាម ដោយថាមពលឆក់ដ៏ខ្លាំងក្លារបស់វា ហើយកម្រមានសត្វណាអាចរួចផុតពីសេចក្ដីមរណាណាស់។

Electric Eel (Electrophorus electricus) can generate up to 220 volts, freshwater, Steinhart Aquarium, San Francisco, California


ក្នុងខ្លួនអន្ទង់អគ្គិសនីមានអេឡិចត្រូតប្រហែល ៥០០០ ទៅ ៦០០០ ដែលអាចមានកម្លាំងឆក់រហូតដល់ ៨៦០វ៉ាត់ ឬស្មើនឹងកម្លាំងអគ្គិសនីធម្មតា ៤ដង។ ទោះបែបនេះក្ដី ការឆក់នេះទំនងមិនអាចធ្វើឲ្យមនុស្សពេញវ័យស្លាប់បានទេ ព្រោះឆក់តែមួយភ្លែតប៉ុណ្ណោះ មិនអាចឆក់ដូចអគ្គិសនីឡើយ។ យ៉ាងណាក្ដី ក៏នៅមានគ្រោះថ្នាក់ដែរ ព្រោះថាអាចទៅជាពិការបាន ប្រសិនបើឆក់យូរ តាមការបញ្ចេញចរន្តរបស់អន្ទង់។





Electric eel (Electrophorus electricus) Llanos del Orinoco, Venezuela


ទោះបែបនេះក្ដី អន្ទង់ដ៏គ្រោះថ្នាក់នេះ មិនមានវត្តមាននៅទឹកដីអាស៊ីឡើយ ហើយវាមានដើមកំណើតក្នុងទឹកនៃព្រៃអាម៉ាហ្សូន ព្រមទាំងទន្លេ Orinoco នៃទ្វីបអាមេរិកឡាទីន។ វាតែងឈ្មុលទៅរស់នៅក្នុងទឹករាក់ ដែលមានដីល្បប់។ សព្វថ្ងៃ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងសិក្សាបន្ថែមទៅលើអន្ទង់នេះ ដើម្បីរកពីមូលហេតុកាន់តែច្បាស់ ដែលធ្វើឲ្យសត្វមួយប្រភេទនេះ អាចមានកម្លាំងឆក់យ៉ាងអស្ចារ្យ៕
ប្រភព៖ Angkor Fresh
0 comments:
Post a Comment