Thursday, February 8, 2018

ពិតជាមានទេពកោសល្យមែន!! លោកតាវ័យ៥២ឆ្នាំម្នាក់ អាចកាច់ខ្សែដែកលួស ច្នៃចេញជាម៉ូតូឡាន បានយ៉ាងម៉ាអេម



លោកតាជនជាតិហ្វីលីពីនវ័យ៥២ឆ្នាំម្នាក់ មានថ្វីដៃពិសេសអាចកាច់ខ្សែដែកលួស ច្នៃចេញជាម៉ូតូឡានបានយ៉ាងម៉ាអេម ទទួលបានការចាប់អារម្មណ៍ ក៏ដូចជាកោតសរសើរយ៉ាងខ្លាំងលើបណ្តាញសង្គម បន្ទាប់ពីស្នាដៃរបស់គាត់ ត្រូវបានបង្ហោះចែកចាយលើអ៊ីនធើណែត។




លោកតា
 Carlito Romanillos 

ជាបុរសពោះម៉ាយ បច្ចុប្បន្នរស់នៅជាមួយនឹងកូនស្រីម្នាក់ ក្នុងប្រទេសហ្វីលីពីន។ លោកតា Romanillos ត្រូវបានគេស្គាល់ថា ធ្លាប់ធ្វើការជាអ្នកបើកតាក់ស៊ីអស់រយៈជិត១០ឆ្នាំមកហើយ។ ក្រោយមក ដោយសារតែការស្រលាញ់ បែបសិល្បៈច្នៃប្រឌិតលោកតា Romanillos ក៏ងាកមកចាប់អារម្មណ៍ធ្វើអ្វីដែលប្លែក តាមរយៈការកាច់ដែកលួសច្នៃចេញទៅជា ម៉ូតូ ឡាន កង់ ស៊ីក្លូនេះតែម្តង។

លោកតា Romaillos ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមជាច្រើន តាមរយៈការបង្ហាញស្នាដៃច្នៃប្រឌិតដ៏កម្រមាននេះ។




 



 
បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា សម្រាប់ការហាត់រៀនជាលើកដំបូង រាល់ការកាច់ដែកលួសច្នៃចេញជាម៉ូតូ យ៉ាងមានភាពស្មុគស្មាញនេះ លោកតា Romanillos ត្រូវចំណាយពេលរហូតដល់ទៅ ៦ខែឯណោះទើបរួចរាល់ សម្រេចលេចចេញជារូបរាងគួរជាទីទាក់ទាញ។ ប៉ុន្តែក្រោយមក ដោយសារតែការអនុវត្តន៍ជាប្រចាំ យូរៗទៅក៏ក្លាយទៅជាទម្លាប់ និងថ្នឹកដៃផងនោះ វាក៏ជួយកាត់បន្ថយពេលវេលាមកនៅសល់ត្រឹមតែ រយៈពេលមួយសប្តាហ៍អីតែប៉ុណ្ណោះ និងចុងក្រោយគ្រាន់តែបាញ់ថ្នាំ បង្កើនភាពស្រស់ស្អាត និងការពារច្រែះជាការស្រេច។

ក្នុងនោះ ម៉ូតូដែកលួសមួយគ្រឿង លោកតា Romanillos អាចលក់វាបានក្នុងតម្លៃ ១,៥០០ប៉េសូ (ប្រហែលជា ៣០ដុល្លារអាមរិក) ប៉ុន្តែដោយឡែក សម្រាប់ម៉ូតូឡានផ្សេងៗទៀត និងធំៗដែលមានភាពរញ៉េរញ៉ៃ ឬស្មុគស្មាញច្រើនក្នុងការធ្វើ លោកតា Romanillos អាចលក់វាបានក្នុងតម្លៃរហូតដល់ទៅ ៧,០០០ប៉េសូ (ប្រហែលជា១៣៥ដុល្លារអាមេរិក) ឯណោះ។

មូលហេតុដែលលោកតា Romanillos លក់វាក្នុងតម្លៃថ្លៃបែបនេះ ដោយសារតែលោកតា ក៏ប្រើលុយផ្ទាល់ខ្លួនដើម្បីទៅទិញវត្ថុធាតុដើម (ដែកលួស) យកមកកែច្នៃធ្វើវា ម្យ៉ាងទៀតសោតការដែលលោកតាចេះធ្វើវាឡើងមកនេះ ក៏ត្រូវចំណាយពេលស្រាវជ្រាវ និងមើលនៅលើអ៊ីនធើណែតជាគំរូផងដែរ។

លោកតា Romanillos និយាយថា មានអតិថិជនជាច្រើនត្អូញត្អែរពីតម្លៃ ហើយពួកគេតែងតថ្លៃនិងស្នើសុំឲ្យលក់វាថោកជាងនេះបន្តិច។

«ខ្ញុំសង្ឃឹមថា នឹងមិនមានអ្នករិះគន់ស្តីបន្ទោស ចំពោះស្នាដៃសិល្បៈដែលខ្ញុំខំធ្វើវាឡើងមកនេះទៅចុះ។ ពីព្រោះថា ខ្ញុំខំចំណាយពេលវេលា ក៏ដូចជាតាំងចិត្តខិតខំប្រឹងប្រែងធ្វើវាយ៉ាងលំបាកបំផុត។ ម្យ៉ាងខ្ញុំចង់ធ្វើការងារមួយនេះ ដើម្បីជាការកម្សាន្តមួយ សម្រាប់ជីវិតតែប៉ុណ្ណោះ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តវា» 

នេះជាការលើកឡើងរបស់លោកតា Romanillos ៕

 




 



 



 



 



 



 



 



Related Posts:

0 comments:

Post a Comment