
ចិន៖ នារីជាប្រពន្ធដើមជនជាតិចិនម្នាក់ ក្តៅក្រហាយចិត្ត អត់ទ្រាំមិនបាន លើកទ័ពសម្រុកទៅវាយប្រហារ នារីជាស្រីកំណាន់ និងប្តីរបស់ខ្លួន ក្រោយតាមទាន់អ្នកទាំងពីរ កំពុងតែក្រេបទឹកឃ្មុំយ៉ាងល្អូនល្អិន ទាំងអាក្រាតកាយនៅលើគ្រែ។បើយោងតាមសម្តីពីសំណាក់ នារីជាប្រពន្ធដើម មិនត្រូវបានគេបង្ហាញអត្តសញ្ញាណ មកពីតំបន់ស្វយ័ត Guangxi ភាគខាងត្បូងប្រទេសចិន បានអះអាងប្រាប់ថា នាងមានការសង្ស័យទៅលើប្តី ថាប្រាកដជាលួចលាក់មានទំនាក់ទំនងស្នេហាអូនបង ជាមួយនឹងស្រីថ្មីជាយូរមកហើយ ប៉ុន្តែនាងមិនចង់វែកញែក ឬសួរដេញដោលច្រើន។

រហូតទីបំផុត ប្តីរបស់នាងកាន់តែផ្គើន ថ្លើមធំ ដល់ថ្នាក់នាំស្រីស្នេហ៍មកដេកអោបរួមរឹត ដល់បន្ទប់ក្នុងផ្ទះតែម្តង ទើបធ្វើឲ្យនាងជាប្រពន្ធឈឺចាប់ អត់ទ្រាំមិនបាននូវទង្វើដ៏ស្មោកគ្រោកមួយនេះ។
ក្រោយដឹងថា ប្តឹរបស់នាងធ្វើរឿងបែបនេះហើយ នាងក៏បានទូរស័ព្ទហៅមិត្តភក្តិ និងបងប្អូនសាច់ញាតិ ទាំងក្មេងទាំងចាស់ជាច្រើន នាំគ្នាលើកទ័ពសម្រុកចូលក្នុងបន្ទប់ វាយដំច្រំធាក់ទៅលើនារីជាស្រីកំណាន់យ៉ាងចាស់ដៃ ទាំងស្ថិតក្នុងសភាពអាក្រាតកាតតែម្តង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថត និងបង្ហោះចែកចាយនៅលើបណ្តាញសង្គម គេឃើញ នារីជាប្រពន្ធដើមពាក់អាវពណ៌ក្រហម ជាមួយនឹងខោជើងវែងពណ៌ខ្មៅ បានស្ទុះហក់ឡើងលើគ្រែ វាយក្បាលនារីជាស្រីកំណាន់ប្តីខ្លួន ទាំងពោរពេញដោយកំហឹង នឹងពាក្យជេរប្រមាថ។ ហើយភ្លាមៗនោះដែរ នាងប្រពន្ធដើមក៏បានស្ទុះក្រោកឈរវិញ ហក់ធាក់នារីរងគ្រោះ រហូតទាល់តែធ្លាក់ពីលើគ្រែ ខណៈគេឃើញថា នាងស្រីកំណាន់ ក៏បានព្យាយាមទាញភួយ ដើម្បីបិទបាំងកេរ្តិ៍ខ្មាសរបស់នាង តែមិនបានសម្រេច ទាំងភិតភ័យក្នុងចិត្ត បានត្រឹមព្យាយាម រង ឬការពារខ្លួននាង ពីការប្រើហិង្សានោះតែប៉ុណ្ណោះ។ចំណែកឯ បុរសជាប្តីលោភកាមនោះវិញ គេឃើញ អង្គុយនៅជ្រុងម្ខាងក្បែរគ្រែគេង ទាំងអាក្រាតកាយដូចគ្នា ដោយមិនហ៊ានតបត ឬចូលជួយឡើយ។

គួរឲ្យដឹងថា គេមិនច្បាស់ទេថា ក្រោយកើតហេតុ រឿងរ៉ាវជម្លោះដ៏បែកផ្សែងក្នុងគ្រួសារមួយនេះ នឹងត្រូវបញ្ចប់ទៅ យ៉ាងណានោះទេ។ ប៉ុន្តែគេជឿជាក់ថា នារីរងគ្រោះជាស្រីកំណាន់ ទំនងជាត្រូវគេដេញទៅផ្ទះវិញ ដោយក្តីអាម៉ាស់ ជាមួយនឹងការព្រមានផងដែរ ៕






ទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment