
នេះជារឿងចំណាស់មួយ ប៉ុន្តែ ថ្មីៗនេះត្រូវបានពិភពអ៊ីនធើរណេត បង្ហោះផ្សាយឡើងវិញ ហើយក៏រាលដាលយ៉ាងលឿន

រឿងនេះនិទានពីបុរសម្នាក់ដែលមួយជីវិតរបស់គាត់ប្រឹងប្រែងតែម្យ៉ាង គឺរកលុយឲ្យបានច្រើន ។ ប៉ុន្តែ ផ្ទុយមកវិញ គាត់ជាមនុស្សកំណាញ់ស្វិតម្នាក់ ដែលស្រឡាញ់លុយស្មើជិវិត ទើបមុនពេលស្លាប់ គាត់បានផ្តែផ្តាំភរិយាថាៈ «ស្តាប់ខ្ញុំនិយាយឲ្យច្បាស់ ពេលខ្ញុំស្លាប់ ខ្ញុំចង់ឲ្យអ្នកយកលុយទាំងអស់ ដែលខ្ញុំសន្សំបានដាក់ក្នុងមឈូស បញ្ចុះជាមួយសពខ្ញុំ!» អ្នកត្រូវស្បថថានឹងធ្វើតាមបណ្តាំណា៎! ។ ភរិយាក៏ស្បថស្បែរថានឹងធ្វើតាម ។
ក្រោយពេលឈឺធ្ងន់មួយរយៈមក បុរសរូបនេះក៏លាចាកលោកទៅ ។ ភរិយារបស់លោកស្លៀកពាក់ស អង្គុយសញ្ជក់សញ្ជឹងក្បែរមឈូស ។ មុនពេលទម្លាក់មឈូសទៅក្នុងរណ្តៅ ស្រាប់តែភរិយារបស់គាត់ស្រែកថាៈ «មេត្តាចាំមួយភ្លែត!» ។

គាត់បានយកប្រអប់មួយបើកមឈូសដាក់ចូល រួចឲ្យគេបន្តពិធី ។ ក្រោយពេលពិធីចប់រួចរាល់ មិត្តភក្តិជិតស្និទ្ធបំផុតដែលដឹងរឿង ក៏ដើរមកក្បែរ ហើយផ្សឹបសួរថាៈ «យើងគិតថា ឯងពុំល្ងង់ដល់ថ្នាក់យកលុយទៅបញ្ចុះជាមួយតាកញ្ចាស់ស្វិតបេះពុំចេញនោះទេ!!» ។
ស្ត្រីជាភរិយាសពតបតិចៗ៖ «ទេ! ខ្ញុំបានសន្យាស្បថស្បែហើយៗ ខ្ញុំជាមនុស្សជឿជាក់លើព្រះ ត្រូវរក្សាពាក្យសន្យា ។ ខ្ញុំបានប្រគល់លុយរបស់គាត់ឲ្យគាត់អស់ហើយ!» ។
មិត្តភក្តិសង្ខើញសួរៈ «មែនឬ! ឆ្គួតមែន!» ។
«ប្រាកដណាស់ណា៎! ខ្ញុំបានយកលុយទាំងនេះមកដាក់ក្នុងគណនីខ្ញុំនៅធនាគារ ហើយកុំឲ្យពិបាក ខ្ញុំបានស៊ីញ៉េសែកមួយ ដាក់ក្នុងមឈូសរបស់គាត់ហើយ….!» ៕
អានព័ត៌មានថ្មីៗ
មាន១ក្នុងប្រវត្តិសាស្រ្ត! «ធ្វើរបងផ្ទះជាកញ្ចក់អាងចិញ្ចឹមត្រី» មានអី ១ខែក្រោយមកក៏ជួបរឿងមិននឹកស្មានដល់ (មានវីដេអូ)
មាន១ក្នុងប្រវត្តិសាស្រ្ត! ធ្វើ «របងផ្ទះកញ្ចក់ចិញ្ចឹមត្រី» មានអីទាក់ទាញមនុស្សមកមើល១ថ្ងៃៗរហូតដល់
ស្ថិតនៅកៀកឆ្នេរសមុទ្រ Aegean Sea មានគេហដ្ឋានដ៏ចម្លែកភ្នែកអស្ចារ្យមួយ គ្រាដែលរបង «ការពារ» ផ្ទះ ជាអាងចិញ្ចឹមត្រីទៅវិញ។ ម្ចាស់ផ្ទះពុំនឹកស្មានថា ជាមួយរចនាបថតាមគំនិតរបស់ខ្លួននេះ បានទាក់ទាញអ្នកមកទស្សនាមួយថ្ងៃៗរាប់ពាន់នាក់សោះ។


ម្ចាស់គេហដ្ឋាននេះជាអ្នកជំនួញនៅតំបន់នោះឈ្មោះ Mehmet។ ១០ ឆ្នាំ មុន គាត់បានគិតឃើញពីការស្ថាបនារបងផ្ទះ «ចម្លែក» បែបនេះ។ បណ្តោយសរុបនៃអាងចិញ្ចឹមត្រី និងជារបងផងនោះ មានប្រវែង ៥០ ម៉ែត្រ។ បច្ចុប្បន្ន មានត្រីជាង ១០០០ ប្រភេទ កំពុងរស់នៅក្នុង «របង» ផ្ទះចម្លែកនេះ។




ដើម្បីសំអាតបរិស្ថានរស់នៅរបស់ហ្វូងត្រីទាំងនោះ គាត់បានបង្កប់បំពង់ប្តូរទឹកប្រវែង ៤០០ ម៉ែត្រ ដើម្បីឲ្យទឹកមានចលនាវិលជុំដូចក្នុងធម្មជាតិ ។ ដើម្បីការពារ «របងត្រី» គាត់បានដាក់កាមេរ៉ា ១៧ មានមុខងារកំណត់អត្តសញ្ញាណផ្ទៃមុខ។


អ្នកមកទស្សនាអាចថតរូប ឃ្លីប តែពុំអនុញ្ញាតឲ្យចូលកៀកពេកឡើយ ពុំនោះសោត ប្រព័ន្ធប្រកាសអាសន្ននឹងលាន់ឮឡើង។ គាត់ចំណាយអស់ប្រមាណ ២១.០០០ ដុល្លារអាមេរិក សំរាប់សាងសង់វា។ លោក Mahmet ពោលថាៈ ពេលឃើញមានមនុស្សមកទស្សនាច្រើន ខ្ញុំយល់ថា ខ្ញុំបានវិនិយោគទុនពុំខាតឡើយ ហើយថែមទាំងមានអត្ថន័យទៀតផង៕
















សូមទស្សនាវីដេអូដូចខាងក្រោម៖
0 comments:
Post a Comment