
ប្រហែលជាមានមនុស្សជាច្រើនបាន និងកំពុងតែតាមដានហើយមើលទៅទាក់ទងរឿងមួយកំពុងតែកក្រើកក្នុងប្រទេសកម្ពុជានោះដែលមានតួសម្តែងម្នាក់ត្រូវវិញ្ញាណចូលសណ្ឋិត ក្នុងរឿង «វិញ្ញាណជំនាងបន្ទប់» ហើយរឿងមួយនេះត្រូវបានគេមើលដល់ទៅ១០លាននាក់ទៅហើយ។ ក្នុងនោះផងដែរសូម្បីតែគេហទំព័រដ៏ល្បីប្រចាំប្រទេសថៃក៏ធ្វើការចុះផ្សាយផងដែរ។ ក្នុងនោះផងដែរម្ចាស់ហ្វេសប៊ុក Khom Sokkhaythit ក៏បានចេញវីដេអូ live ក្នុងថ្ងៃនេះផងដែរដើម្បីឲ្យជ្រាបកាន់តែច្បាស់ថារឿងមួយនេះគឺជារឿងពិត។ ដូចនេះសូមស្តាប់ការបកស្រាយរបស់លោកដូចខាងក្រោមនេះ៖


គួររំលឹកឡើងវិញផងដែរថា កាលពីម្សិលមិញនេះមានហ្វេសប៊ុកមួយឈ្មោះ Khom Sokkhaythit គាត់បានបង្ហោះនូវរឿងរ៉ាវដ៏គួរឲ្យខ្លាចមួយដែលបានកើតឡើងក្នុងខណៈពេលដែលពួកគាត់កំពុងតែថតកុនក្នុងរឿង «វិញ្ញាណជំនាងបន្ទប់» ព្រោះក្រុមការងារទាំងនោះត្រូវបានវិញ្ញាណមួយមកលងពួកគាត់ ដែលធ្វើឲ្យម្នាក់ៗភ័យ រហូតដល់មានអ្នកខ្លះស្រែកយំជាខ្លាំងទៀតផង។ ក្នុងនោះផងដែរហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមទៀតថា៖

"នេះជាហេតុការពិតមួយដែលនឹកស្មានមិនដល់ដែលត្រូវមានវិញ្ញាណអ្វីមួយមកលងក្រុមការងារយើង វាជាលើកទីមួយហើយដែលកើតឡើងក្នុងអំលឡុងពេលកំពុងថត វាកើតឡើងលើរូបខ្ញុំផងក្រុមការងារផងខាងcameraផង រឿងដែលពួកយើងថតនោះគឺ«វិញ្ញាណជំនាងបន្ទប់»ធ្វើអោយពួកគាត់ភ័យខ្លាំង ហើយរឿងនេះវាពាក់ព័ន្ធនិងអាថាន់របស់ខ្ញុំនិងវិញ្ញាណពិតដែលជាជំនាងបន្ទប់ទៀត៕ខ្ញុំនិងធ្វើការlive និយាយដំណើរដើមទងរឿងនិងអោយស្ដាប់នៅពេលដែលខ្ញុំទំនេរបន្តិច"
***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com





















នេះជា link ទៅកាន់សារព័ត៌មានថៃដែលបានចុះផ្សាយ៖
https://www.khaosod.co.th/monitor-news/news_729976
0 comments:
Post a Comment