Wednesday, February 7, 2018

របស់ទាំង១០ដែល១០០ឆ្នាំមុនត្រូវបានគេចាត់ទុកដូចសម្រាម តែឥឡូវថ្លៃដូចមាស



គំនិត និងតម្រូវការរបស់មនុស្សយើងតែងតែមានភាពខុសគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀត ដូច្នេះរបស់ប្រើប្រាស់ឬក៏អ្វីៗផ្សេងទៀតដែលមនុស្សជំនាន់ជីដូនជីតាយើងអោយតម្លៃមិនប្រាកដថានៅតែមានតម្លៃនៅសម័យយើងនោះទេ រីឯរបស់ដែលមានតម្លៃនៅពេលនេះមិនប្រាកដថាមានតម្លៃនៅសម័យមុនដែរ។

ជាក់ស្ដែងថ្ងៃនេះយើងនឹងលើកយក ពីរបស់ទាំង១០ដែលបុព្វបុរសយើងកាលពី១០០ឆ្នាំមុនបានចាត់ទុកដូចសម្រាម តែឥឡូវបែរជាមានតម្លៃថ្លៃ និងមានមនុស្សត្រូវការច្រើនទៅវិញ ដែលក្នុងនោះមានដូចជា៖

១. បង្គង

ពីមុន បង្គងត្រូវបានគេគិតថាជាក្រឡាតសមុទ្រ ដូច្នេះវាត្រូវបានគេយកទៅធ្វើម្ហូបសម្រាប់អោយតែអ្នកទោសដែលនៅក្នុងគុកប៉ុណ្ណោះ។




២. សិល្បៈនៃការចាក់សាក់
ការចាក់សាក់ ពីសម័យមុនត្រូវបានគេប្រើប្រាស់សម្រាប់តែសាក់លេខសម្គាល់ខ្លួនអោយអ្នកជាប់គុកប៉ុណ្ណោះ ប៉ុន្តែពេលនេះវាទៅជាសិល្បៈលើខ្លួនមួយយ៉ាងពេញនិយម។




៣. ខោខៅប៊យ
ពីមុន មានតែកម្មករជីករ៉ែទេដែលនិយមស្លៀកខោខៅប៊យ ដោយសារតែពួកវាធន់នឹងការធ្វើការងារធ្ងន់ មិនងាយរហែកដូចសាច់ក្រណាត់ប្រភេទផ្សេង។




៤. ដំឡូងបារាំង
ពីមុននៅពេលដែលជនជាតិអេស្ប៉ាញបានរកឃើញពូជដំឡូងបារាំងនេះដំបូង វាត្រូវបានគេយកមកដាក់ជាចំនីរបស់សត្វចិញ្ចឹមដើម្បីយកសាច់តែប៉ុណ្ណោះ។




៥. ស្បែកខ្មៅស្រអែម
ពីមុន មនុស្សចូលចិត្តស្បែកសដោយសារគេជឿថាពពួកស្បែកសគឺជាពពួកអភិជន ចំនែកឯអ្នកជាមានស្បែកខ្មៅច្រើនតែជាអ្នកបម្រើដែលគ្មានលុយសម្រាប់ថែសម្រស់ ប៉ុន្តែពេលនេះស្បែកខ្មៅស្រអែមទៅជាពណ៌ដ៏ពេញនិយមមួយទៅវិញ។




៦. ស្លាបមាន់
កាលពី១០០ឆ្នាំមុន ស្លាបមាន់ត្រូវបានចាត់ទុកជាផ្នែកដែលគ្មានបានប្រយោជន៍បំផុតរបស់សត្វមាន់ និងតែងតែត្រូវបានគេយកទៅបោះចោលរៀងរាល់ពេលចម្អិលអាហារ។ តែសព្វថ្ងៃវិញស្លាបមាន់បានក្លាយជាផ្នែកមួយដ៏ពេញនិយមក្នុងការចម្អិនអាហារផ្សេងៗ។




៧. សណ្តែកបាយ
ពីមុនសណ្តែកបាយមិនត្រូវបានគេចូលចិត្តទទួលទាននោះទេ ដោយសារតែពួកគេគិតថាវាគឺជាអាហាររបស់ជនជាតិឥណ្ឌាដែលជាអ្នកក្រីក្រប៉ុណ្ណោះ។




៨. សម្លៀកបំពាក់ដែលរហែក
ពីសម័យមុន មានតែអ្នកក្រីក្រ គ្មានប្រាក់ទិញសម្លៀកបំពាក់ត្រឹមត្រូវនោះទេ ដែលស្លៀកខោអាវរហែកនោះ។




៩. ស៊ូស៊ី
ពីមុន ស៊ូស៊ីត្រូវបានគេបង្កើតមកដើម្បីរក្សាគុណភាពរបស់សាច់ត្រីតែប៉ុណ្ណោះ ដែលពេលគេទទួលទាន គេទទួលទានតែសាច់ត្រីទេ ចំនែកឯបាយគឺគេបោះចោល។ ប៉ុន្ដែសព្វថ្ងៃនេះវាកំពុងតែក្លាយជាមុខម្ហូបមួយដ៍ល្បីល្បាញស្ទើរតែទូទាំងពិភពលោក។




១០. ការងារសម្តែង
ការងារសម្តែងកាលពីសម័យដើមមិនត្រូវបានសង្គមអោយតម្លៃដូចទេ ដោយសារតែគិតថាមានតែគេគិតថាមានតែអ្នកដែលមិនបានរៀនខ្ពង់ខ្ពស់នោះទេ ទើបរកប្រាក់តាមរយះរូបសម្រស់៕




អានព័ត៌មានថ្មីៗ 
រូបថតអាថ៌កំបាំងដ៏កម្រ ដែលបង្ហាញពីទិដ្ឋភាពដែលពិភពលោកមិនបានដឹងអំពីកូរ៉េខាងជើង

ប្រទេសកូរ៉េខាងជើងគឺជាប្រទេសដែលត្រូវបានគេស្គាល់ថាជាប្រទេសដែលកាន់នូវលទ្ធិកុម្មុយនីសគឺផ្ដាច់ការបំផុត ហើយនេះក៏ជាប្រទេសដែលមានរឿងរ៉ាវជាច្រើនត្រូវបានហាមឃាត់មិនឱ្យធ្វើនៅក្នុងប្រទេសនេះ ហើយមួយក្នុងចំណោមបំរាមដ៏តឹងតែងទាំងអស់នោះគឺការថតរូប។ ការថតរូបនៅក្នុងប្រទេសកូរ៉េខាងជើងត្រូវបានរឹតត្បិត និងល្បាតយ៉ាងតឹងរឹង ហើយសិទ្ធិសេរីភាពនៃការថតរូបមិនត្រូវបានអនុញ្ញាតឲ្យធ្វើតាមចិត្តនោះទេនៅក្នុងប្រទេសនេះ។




















North Korean leader Kim Jong Un (4th L) walks with officials during an inspection of the Korean People's Army (KPA) Air and Anti-Air Force Unit 447, which has been honoured with the title of O Jung Hup-led 7th Regiment, in this undated photo released by North Korea's Korean Central News Agency (KCNA) in Pyongyang on May 14, 2014. REUTERS/KCNA (NORTH KOREA – Tags: POLITICS MILITARY TRANSPORT) ATTENTION EDITORS ? THIS PICTURE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THE AUTHENTICITY, CONTENT, LOCATION OR DATE OF THIS IMAGE. FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS. NO THIRD PARTY SALES. NOT FOR USE BY REUTERS THIRD PARTY DISTRIBUTORS. SOUTH KOREA OUT. NO COMMERCIAL OR EDITORIAL SALES IN SOUTH KOREA. THIS PICTURE IS DISTRIBUTED EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS – RTR3P4QW







ប៉ុន្តែខាងក្រោមនេះជារូបថតចំនួន ២៨សន្លឹក ដែលត្រូវបានថតយ៉ាងលួចលាក់ចេញពីកូរ៉េខាងជើង។ តើចង់ដឹងថាទិដ្ឋភាពរបស់ប្រទេសនេះមានសភាពយ៉ាងណា យើងនឹងទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
១. រូបចម្លាក់ Kim Jong-un នៅក្នុងប្រទេសកូរ៉េខាងជើង




បើអ្នកចង់ទៅលេងនៅកូរ៉េខាងជើងសូមប្រយ័ត្ននូវាការថតរូបរបស់អ្នក ជាពិសេសគឺការថតរូបចម្លាក់របស់ Kim Jong-un ដែលត្រូវបានគេចាត់ទុកថាមិនសមរម្យ និងមិនគោរពចំពោវីរៈបុរសរបស់គេនៅទីនោះ។
២. ការឈរចាំឡានក្រុងនៅក្នុងប្រទេសកូរ៉េខាងជើង




៣. ការដាច់ចរន្តអគ្គិសនី



ការដាច់ចរន្តអគ្គិសនី(ដាច់ភ្លើង)វាគឺជារឿងសាមញ្ញបំផុតនៅកូរ៉េខាងជើង។ នៅពេលដែលមានផ្ដាច់ចរន្តអគ្គិសនីកើតឡើង មន្ត្រីកូរ៉េខាងជើងបន្ទោសវាចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក។
៤. រូបភាពនេះត្រូវបានថតនៅក្នុងប្រព័ន្ធរថភ្លើងផ្លូវក្រោមដីរបស់ទីក្រុងព្យុងយ៉ាង




ប្រព័ន្ធរថភ្លើងក្រោមដីមួយនេះគឺជាផ្លូវក្រោមដីដែលជ្រៅជាងគេបំផុតនៅក្នុងពិភពលោកដោយសារតែវាជាកន្លែងជ្រកកោន និងលាក់ខ្លួនប្រសិនបើមានការទម្លាក់គ្រាប់បែកកើតឡើង។
៥.​ នេះជារូបប្រជាជនក្រីក្រនៅក្នុងប្រទេសក៉ូរេខាងជើង




 







៦. នេះគឺជាមុខរបរកស៊ីលក់ដូរនៅក្នុងប្រទេសកូរ៉េខាងជើង



៧. ក្នុងអំឡុងពិធីបុណ្យ Kimjongilia ប្រជាជនកូរ៉េខាងជើងត្រូវតែតម្រង់ជួររាប់ពាន់នាក់នៅវិមានខាងក្រោយនេះ



៨. អាគារដែលស្ថិតនៅខាងក្នុងទីក្រុងព្យុងយ៉ាងជាធម្មតាមើលទៅហួសសម័យ ប៉ុន្តែសម្រស់របស់វានៅតែស្រស់ស្អាតនៅដដែរ



៩. ការប្រើប្រាស់រថយន្ដនៅតែជាចក្ខុវិស័យដ៏ថ្មីមួយនៅក្នុងប្រទេសនេះ



នៅទីនេះជារឿយៗក្មេងៗនឹងលេងនៅកណ្តាលផ្លូវនៅពេលដែលមិនមានឡាន នៅពេលដែលពួកគេឃើញឡានវាជារឿងដ៏គួរឱ្យរំភើបសម្រាប់ពួកគេ។
១០. រូបថតនៃទាហានកូរ៉េខាងជើងម្នាក់ដែលកំពុងតែគេងនៅក្នុងវាលស្រែ




១១. នេះគឺជារូបថតនៃទាហានកូរ៉េខាងជើង



មន្ត្រីកូរ៉េខាងជើងមានការហ្វឹកហាត់យ៉ាងខ្លាំងខ្លា ព្រោះមេដឹងនាំនៃប្រទេសនេះចង់ឱ្យពិភពលោកជឿថាកងទ័ពកូរ៉េខាងជើង គឺជាកងទ័ពដែលខ្លាំង និងលេចធ្លោជាគេបំផុតនៅក្នុងពិភពលោក។
១២. នេះគឺជារូបថតដែលបង្ហាញពីបុរសម្នាក់ដែលមានជម្ងឺកង្វះជីវជាតិ




ដូចគ្នានឹងរូបភាពនៃភាពក្រីក្រដែរ នៅកូរ៉េខាងជើង រូបថតរបស់ប្រជាជនដែលទទួលរងពីកង្វះអាហារូបត្ថម្ភត្រូវបានហាមឃាត់មិនឲ្យលិចចេញទៅខាងក្រៅនោះទេ។
១៣.​ ផ្សារទំនើបនៅក្នុងប្រទេសកូរ៉េខាងជើង




មានផ្សារទំនើបតែពីរប៉ុណ្ណោះនៅក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្តែមានតែអ្នកមានតែប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យទិញទំនិញនៅផ្សារទំនើបទាំងនេះ។
១៤. ការសាងសង់លំនៅដ្ឋាននៅក្នុងប្រទេសកូរ៉េ




១៥. រូបចម្លាក់របស់លោករបស់លោកគីមអ៊ីលស៊ុង



 
ការថតរូបចម្លាក់របស់លោករបស់លោកគីមអ៊ីលស៊ុងនេះត្រូវបានគេហាមឃាត់យ៉ាងខ្លាំង ដោយសារតែការធ្វើបែបនេះជាសញ្ញានៃការមិនគោរពចំពោះវីរជនរបស់ពួកគេ។ លោកគីមអ៊ីលស៊ុងគឺជាមេដឹកនាំកូរ៉េខាងជើងដំបូងគេដែលបានបង្កើតប្រទេសនេះនៅឆ្នាំ ១៩៤៨ ហើយបានបន្តដំណើររហូតដល់ឆ្នាំ ១៩៨៤ ។ គាត់ត្រូវបានចាត់ទុកថាជាមេដឹកនាំដ៏អស់កល្បនៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង។

Related Posts:

0 comments:

Post a Comment