
យើងទាំងអស់គ្នា ជាទូទៅតែងរំពឹងជឿជាក់ពីអាកប្បកិរិយាសមរម្យ និងសិលធម៌ដ៏ថ្លៃថ្នូរ ពីមនុស្សវ័យចំណាស់ៗ នៅជុំវិញ
ខ្លួន ប៉ុន្តែ ផ្ទុយទៅវិញ ជាពិសេសពូម្នាក់នេះ បានធ្វើឲ្យយើងខកចិត្តជាខ្លាំង ដែលពុំនឹកស្មានថាគាត់នឹងអាចធ្វើរឿងមួយនេះទៅកើតសោះឡើយ ។

ថ្មីៗនេះ អ្នកលេងអ៊ីនធើរណេតម្នាក់ឈ្មោះ Kenny បានមានការហួសចិត្តជាខ្លាំង នៅពេលគាត់បានឃើញផ្ទាល់នឹងភ្នែក បុរសចំណាស់ម្នាក់បានថតនារីវ័យក្មេងស្លៀកខ្លីម្នាក់ និងបន្ទាប់មក គាត់ក៏បានព្យាយាម «សម្រេចកាមតណ្ហា» ទាំងស្ថិតនៅកន្លែងសាធារណៈ ។ ហេតុការណ៍នេះ ត្រូវបានគេជឿថាបានកើតឡើងនៅឯ Ipoh Parade, Perak (ម៉ាឡេស៊ី) ។
នៅលើគណនីហ្វេសប៊ុករបស់ខ្លួន Kenny បានសរសេររៀបរាប់ឲ្យដឹងថា៖ «ខណៈពេលដែលនារីវ័យក្មេងម្នាក់ និងមិត្តភក្តិរបស់នាង កំពុងឈរមើលការសម្តែងនៅសាលជួបជុំមួយ នៅពេលនោះ បុរសចំណាស់ម្នាក់ត្រូវបានឃើញថតរូបនាងពីខាងក្រោយ ។ ដោយឃើញសភាពការណ៍មិនទំនង ខ្ញុំ (Kenny) ក៏បានចូលទៅជិតនារីរងគ្រោះ ហើយប្រាប់នាងនូវអ្វីដែលបានកើតឡើង»។
ប៉ុន្តែ ដោយខ្លាចថា រូបភាពរបស់នាងនឹងត្រូវបានយកធ្វើផ្តេសផ្តាស នាងក៏បានដាក់ពាក្យប្តឹងប៉ូលីស ចំពោះទង្វើរបស់បុរសចំណាស់នោះ ។

យ៉ាងណាមិញ ព័ត៌មានបង្ហោះរបស់ Kenny បានទទួលការចាប់អារម្មណ៍ខ្លាំងនៅលើហ្វេសប៊ុក ខណៈពលរដ្ឋក្នុងតំបន់ជាច្រើន បានចង្អុលបង្ហាញថា បុរសចំណាស់នោះពិតជាត្រូវបានគេស្គាល់យ៉ាងច្បាស់ សម្រាប់ឥរិយាបទគ្មានការអៀនខ្មាសរបស់គាត់ និងត្រូវបានឃើញជារឿយៗនៅក្នុងផ្សាររាត្រីមួយក្នុងតំបន់របស់ពួកគេ ។
អ្នកលេងអ៊ីនធើរណេតម្នាក់ និយាយថា៖ «បុរសចំណាស់នោះ ត្រូវបានឃើញតែងដើរជុំវិញផ្សាររាត្រី ខណៈយកដៃត្រដុសនឹងតំបន់ប្រដាប់ភេទរបស់គាត់» ។ រីឯម្នាក់ទៀតបញ្ជាក់ច្បាស់ៗថា៖ «កាលពី ២០ ឆ្នាំ មុន ដែលបុរសកំហូចក្បាលកញ្ចាស់រូបនេះ ក៏ធ្វើសកម្មភាពមិនសមរម្យរាវរកផ្នែកខាងក្រោមរបស់ខ្ញុំដែរ» ។
ពិតណាស់ អ្នកលេងហ្វេសប៊ុកម្នាក់ក៏បានបញ្ចេញផងដែរថា កាលពី៨ឆ្នាំមុន ស្ត្រីម្នាក់បានទូរស័ព្ទរបស់បុរសរូបនេះ និងរាយការណ៍ទៅប៉ូលីស ចំពោះឥរិយាបទដ៏គួរឲ្យស្អប់ខ្ពើមនេះរបស់គាត់ ៕

ប្រភព KSN
អានព័ត៌មានថ្មីៗ
របស់ទាំង១០ដែល១០០ឆ្នាំមុនត្រូវបានគេចាត់ទុកដូចសម្រាម តែឥឡូវថ្លៃដូចមាស
គំនិត និងតម្រូវការរបស់មនុស្សយើងតែងតែមានភាពខុសគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀត ដូច្នេះរបស់ប្រើប្រាស់ឬក៏អ្វីៗផ្សេងទៀតដែលមនុស្សជំនាន់ជីដូនជីតាយើងអោយតម្លៃមិនប្រាកដថានៅតែមានតម្លៃនៅសម័យយើងនោះទេ រីឯរបស់ដែលមានតម្លៃនៅពេលនេះមិនប្រាកដថាមានតម្លៃនៅសម័យមុនដែរ។
ជាក់ស្ដែងថ្ងៃនេះយើងនឹងលើកយក ពីរបស់ទាំង១០ដែលបុព្វបុរសយើងកាលពី១០០ឆ្នាំមុនបានចាត់ទុកដូចសម្រាម តែឥឡូវបែរជាមានតម្លៃថ្លៃ និងមានមនុស្សត្រូវការច្រើនទៅវិញ ដែលក្នុងនោះមានដូចជា៖
១. បង្គង
ពីមុន បង្គងត្រូវបានគេគិតថាជាក្រឡាតសមុទ្រ ដូច្នេះវាត្រូវបានគេយកទៅធ្វើម្ហូបសម្រាប់អោយតែអ្នកទោសដែលនៅក្នុងគុកប៉ុណ្ណោះ។

២. សិល្បៈនៃការចាក់សាក់
ការចាក់សាក់ ពីសម័យមុនត្រូវបានគេប្រើប្រាស់សម្រាប់តែសាក់លេខសម្គាល់ខ្លួនអោយអ្នកជាប់គុកប៉ុណ្ណោះ ប៉ុន្តែពេលនេះវាទៅជាសិល្បៈលើខ្លួនមួយយ៉ាងពេញនិយម។

៣. ខោខៅប៊យ
ពីមុន មានតែកម្មករជីករ៉ែទេដែលនិយមស្លៀកខោខៅប៊យ ដោយសារតែពួកវាធន់នឹងការធ្វើការងារធ្ងន់ មិនងាយរហែកដូចសាច់ក្រណាត់ប្រភេទផ្សេង។

៤. ដំឡូងបារាំង
ពីមុននៅពេលដែលជនជាតិអេស្ប៉ាញបានរកឃើញពូជដំឡូងបារាំងនេះដំបូង វាត្រូវបានគេយកមកដាក់ជាចំនីរបស់សត្វចិញ្ចឹមដើម្បីយកសាច់តែប៉ុណ្ណោះ។

៥. ស្បែកខ្មៅស្រអែម
ពីមុន មនុស្សចូលចិត្តស្បែកសដោយសារគេជឿថាពពួកស្បែកសគឺជាពពួកអភិជន ចំនែកឯអ្នកជាមានស្បែកខ្មៅច្រើនតែជាអ្នកបម្រើដែលគ្មានលុយសម្រាប់ថែសម្រស់ ប៉ុន្តែពេលនេះស្បែកខ្មៅស្រអែមទៅជាពណ៌ដ៏ពេញនិយមមួយទៅវិញ។

៦. ស្លាបមាន់
កាលពី១០០ឆ្នាំមុន ស្លាបមាន់ត្រូវបានចាត់ទុកជាផ្នែកដែលគ្មានបានប្រយោជន៍បំផុតរបស់សត្វមាន់ និងតែងតែត្រូវបានគេយកទៅបោះចោលរៀងរាល់ពេលចម្អិលអាហារ។ តែសព្វថ្ងៃវិញស្លាបមាន់បានក្លាយជាផ្នែកមួយដ៏ពេញនិយមក្នុងការចម្អិនអាហារផ្សេងៗ។

៧. សណ្តែកបាយ
ពីមុនសណ្តែកបាយមិនត្រូវបានគេចូលចិត្តទទួលទាននោះទេ ដោយសារតែពួកគេគិតថាវាគឺជាអាហាររបស់ជនជាតិឥណ្ឌាដែលជាអ្នកក្រីក្រប៉ុណ្ណោះ។

៨. សម្លៀកបំពាក់ដែលរហែក
ពីសម័យមុន មានតែអ្នកក្រីក្រ គ្មានប្រាក់ទិញសម្លៀកបំពាក់ត្រឹមត្រូវនោះទេ ដែលស្លៀកខោអាវរហែកនោះ។

៩. ស៊ូស៊ី
ពីមុន ស៊ូស៊ីត្រូវបានគេបង្កើតមកដើម្បីរក្សាគុណភាពរបស់សាច់ត្រីតែប៉ុណ្ណោះ ដែលពេលគេទទួលទាន គេទទួលទានតែសាច់ត្រីទេ ចំនែកឯបាយគឺគេបោះចោល។ ប៉ុន្ដែសព្វថ្ងៃនេះវាកំពុងតែក្លាយជាមុខម្ហូបមួយដ៍ល្បីល្បាញស្ទើរតែទូទាំងពិភពលោក។

១០. ការងារសម្តែង
ការងារសម្តែងកាលពីសម័យដើមមិនត្រូវបានសង្គមអោយតម្លៃដូចទេ ដោយសារតែគិតថាមានតែគេគិតថាមានតែអ្នកដែលមិនបានរៀនខ្ពង់ខ្ពស់នោះទេ ទើបរកប្រាក់តាមរយះរូបសម្រស់៕

0 comments:
Post a Comment