
នៅទីណាក៏ដូចទីណាដែរ គឺសុទ្ធតែមានរឿងប្លែកៗ រឺទីកន្លែងអាថ៍កំបាំងរៀងៗខ្លួន។ជាក់ស្ដែងដូចជាព្រៃមួយដែលនៅក្នុងប្រទេសជប៉ុនអញ្ចឹងដែរ មិនថាប្រទេសមួយនេះមានការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនខ្លាំងដល់កម្រិតណាទេ នៅតែមានរឿងទាក់ទងនឹងអាថ៍កំបាំងអបិយជំនឿ ដែលមិនអាចបកស្រាយបានតាមលក្ខណៈវិទ្យាសាស្ត្រឡើយ ទាល់តែមានការបកស្រាយតាមលក្ខណៈសាសនា។





នឹងនិយាយពីព្រៃអាថ៍កំបាំងដែលនៅលើភ្នំដ៏ល្បីបំផុតរបស់ជប៉ុន គឺភ្នំហ្វូជី។ ព្រៃនេះមានឈ្មោះថា អូឃីហ្គាហារ៉ា ដែលព្រៃនេះត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថាជាកន្លែងដ៏ពេញនិយមទី២សម្រាប់អ្នកដែលចង់ធ្វើអត្តឃាត ខណៈដែលទី១គឺស្ពានហ្គោលដិនហ្គេត។






ចាប់តាំងពីឆ្នាំ ១៩៥០មក គឺមានមនុស្សមិនតិចជាង៥០០នាក់ទេដែលបានចូលក្នុងព្រៃនេះ ប៉ុន្តែគ្មាននរណាម្នាក់ដែលចេញមកវិញដោយមានជីវិតឡើយពោលគឺស្លាប់តែម្ដង។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកដែលចូលមកសម្លាប់ខ្លួននៅព្រៃនេះ មានកាន់តែច្រើនឡើងៗគួរឲ្យកត់សម្គាល់ ដែលមកទល់ពេលនេះ យ៉ាងហោចណាស់ក៏មានមនុស្សសម្លាប់ខ្លួនជាងមួយរយនាក់ដែរក្នុងមួយឆ្នាំ។






បើយោងទៅតាមការលើកឡើងរបស់អ្នកជំនាញមួយរូបដែលគាត់មានជំនាញខាងរឿងផ្លូវងងឹតបាននិយាយអោយដឹងថា វិញ្ញាណអ្នកដែលស្លាប់នេះប្រហែលជានៅតាមដើមឈើធំៗក្នុងព្រៃ ហើយពួកគេតែងតែអន្ទងយកអ្នកដែលធ្វើដំណើរក្បែរនោះអោយមកស្លាប់មិនដែលដាច់ឡើយ។

ថ្វីបើព្រៃនេះគួរអោយខ្លាចបែបនេះ ជារឿយៗគេតែងតែឃើញមានអ្នកស្ម័គ្រចិត្តដែលចូលទៅក្នុងព្រៃនោះដើម្បីប្រមូលយកសពដែលស្អុយរលួយនេះចេញមកក្រៅ។
ប៉ុន្តែរាល់ពេលដែលពួកគេចូលទៅ ពួកគេត្រូវតែមានអ្នកភូមិក្បែរនោះ រឺអ្នកស្គាល់ភូមិសាស្ត្រយ៉ាងហោចណាស់ក៏ម្នាក់ដែរដើម្បីនាំផ្លូវ ដោយសារនៅក្នុងនោះសូម្បីតែត្រីវិស័យន៍ក៏មិនអាចដំណើរការដែរ។ បាតុភូតចម្លែកៗទាំងនេះសុទ្ធតែគ្មាននរណាម្នាក់អាចបកស្រាយបាននោះឡើយ៕













0 comments:
Post a Comment