Monday, February 5, 2018

មិនជឿកុំប្រមាថ ជំនឿបុរាណខ្មែរ!! វិធី ៣យ៉ាង មើលឃើញខ្មោចច្បាស់ដូចថ្ងៃ (បើខ្លាចកុំសាកធ្វើ ប្រយ័ត្នជួប)



មនុស្សភាគច្រើនជឿជាក់ថាក្នុងលោកនេះពិតជាមានខ្មោច ហើយក៏មានអ្នកខ្លះមិនជឿននោះដែល។

កាលពីអតីតកាលវិទ្យាសាស្ត្រមិនទទួលស្គាល់អំពីរឿងវិញ្ញាណ ឬខ្មោចនោះទេប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវ និងការបង្កើតបច្ចេកវិទ្យាទំនើបៗដើម្បីស្រាយបំភ្លឺពីអាថ៌កំបាំងនេះរួចមក សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ទទួលស្គាល់ដែរថាក្នុងលោកនេះពិតជាមានវិញ្ញាណខ្មោចពិតមែន

 




សូម្បីតែប៉ុស្តន៍ទូរទស្សន៍​Discovery ដ៏ល្បីក៏មានកម្មវិធីស្វែងស្វែងរកវិញ្ញាណខ្មោចនោះដែរ ពូកគេបង្កើតឧបករណ៍ចាប់សំលេង និងស្ទុងស៊ីតុណ្ហភាពដើម្បីធ្វើការទំនាក់ទំនង និងស្វែងរកទីតំាងរបស់វិញ្ញាណទាំងនោះនោះតាមកន្លែងដ៏គួរអោយខ្លាចដូចជា មុន្ទីពេទ្យដែលគេបោះបង់ចោល កន្លែងដែលមានឧក្រិដ្ឋកម្មសាហាវឬមានមនុស្សស្លាប់ច្រើន គុកសល់ពីសម័យសង្គ្រាម ឬបន្ទប់ប្រហាជីវិត …
ប្រសិនបើអ្នកចង់ឃើញខ្មោចដោយខ្លួនអ្នកផ្ទាល់អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖

1.អោនមើលតាមប្រលោះជើង៖




នេះជាវិធីដែលលឺដំណាលគ្នាប៉ុន្តែវាពិតជាមើលឃើញមែន!!!​ នៅកន្លែងដែលស្ងាត់ហើយអ្នកគិតថាទីនោះអាចនឹងមានខ្មោច (កន្លែងដែលមានចេត្ដិយច្រើន, ផ្លូវបំបែកនៅពេលយប់,​ ឬកន្លែងដែលមានព្រៃស្ងាត់…) រួចអោនមើលតាមប្រលោះជើង។
2.ថតរូបអោយច្រើន




វិធីមួយវាអាចធ្វើអោយអ្នកថតបានរូបខ្មោចដោយចៃដន្យ ចំនុចល្អនោះគឺអ្នកមិនបាច់ទទួលរង
នូវការភិតភ័យឃើញវាដោយឃើញវាផ្ទាល់ភ្នែកនោះឡើយ។ អ្នកត្រូវទៅកន្លែងដែលអ្នកគិតថាមានមានខ្មោច​ឬ ពេលខ្លះអ្នកមានអារម្មណ៍ថាព្រឺសម្បុរដូចជាមានអ្វីម៉្យាងនៅក្បែរ…អ្នកអាចប្រើទូរសព្ទ័ថតរូប ឬ​វីដេអូក៏បាន ប៉ុន្តែយកល្អគួរតែថតរូបវិញព្រោះវាមើលច្បាស់ជាង។ ​បន្ទាប់ពីថតរូបគ្រប់ជ្រុងជ្រោយហើយអ្នកត្រូវចាកចេញពីកន្លែងនោះទៅកន្លែងដែលមានមនុស្ស រួចពិនិត្យមើលរូបទាំងនោះឡើងវិញ។

3.បន្ទប់សណ្ឋាគារ​(៩០%ឃើញ)

 




នៅតាមសណ្ឋាគារដែលមានអាយុលើសពី២ឆ្នាំឡើងទៅគឺតែងតែមានវិញ្ញាណ ឬអមនុស្សនៅ
ទីនោះមិនថាសណ្ឋាគារនោះធ្លាប់មានមនុស្សស្លាប់រឺក៏អត់ទេ។ ពួកវិញ្ញាណទាំងនោះខ្លះកាច លងបន្លាចអ្នកស្នាក់នៅ ខ្លះទៀតគ្រាន់តែចង់មានកន្លែងជ្រកកោនមិនរំខានមនុស្សឡើយប៉ុន្តែបើរាសីរបស់អ្នកទាបនោះអ្នកអាចនឹងមើលឃើញគេដោយចៃដន្យ។ នៅពេលយប់ជ្រៅក្នុងបន្ទប់សណ្ឋាគារប្រសិនបើអ្នកនិយាយហៅវិញ្ញាណទាំងនោះអោយបង្ហាញខ្លួនអោយអ្នកឃើញនោះ (និយាយអោយដូចជាមាននណារកំពុងចាំស្ដាប់ជិតអ្នក) ឬក៏ដាក់អាហារនៅលើតុ ឬមាត់ទ្វាបន្ទប់(មានបាយមានទឹក)

រួចហៅគេអោយមកហូប (និយាយអោយដូចជានណាកំពុងចាំស្ដាប់ជិតអ្នក)​៩០% បើទីនោះពិតជាមានវិញ្ញាណមែននោះគឺអ្នកច្បាស់ជាឃើញពេញភ្នែកមិនខាន។ សំគាល់៖ វិធីទី៣នេះហាមធ្វើបើនៅម្នាក់ឯង។

 

អានព័ត៌មានថ្មីៗ 

រោមប្រដាប់ភេទ គួរកោរ ឬមិនគួរកោរ? នេះគឺជាសំណួរដែលគេឧស្សាហ៍ចោទសួរច្រើន តោះសូមមើលពីហេតុផលទាំងអស់គ្នា (ទស្សនាវីដេអូ)

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ដែលល្បីល្បាញក្នុងបណ្តាញសង្គមពាក់ព័ន្ធការពន្យល់ បកស្រាយអំពីបញ្ហាខុសភាពផ្លូវភេទនោះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ចោញវីដេអូឃ្លីបថ្មីមួយទៀត ពន្យល់ពីបញ្ហាសុខភាពផ្លូវភេទ ដោយលើកឡើងនូវប្រធានបទ "រោមប្រដាប់ភេទ តើគួរកោរ ឬមិនគួរកោរ?" ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយមានការចែករំលែក (Share) តៗគ្នាជាច្រើនផងដែរ។












 
កញ្ញាខែធើរីន ហាររី (Catherine Harry) ហៅខែត (Cath) វ័យ២០ឆ្នាំ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា "A Dose of Cath" ថា "គួរកោរ ឬមិនគួរ? នេះគឺជាសំណួរដែលខ្ញុំឧស្សាហ៍ទទួលបាន។ តាមពិតទៅ កោរឬមិនកោរ មិនមានអ្វីខុសទេ គ្រាន់តែថា តើមួយណាប្រសើរជាង?

វីដេអូនេះ នាំមកជូនអ្នកទាំងអស់គ្នា ដោយ Healthogo, by Healthtime កុំភ្លេចសាកល្បងប្រើ app នេះណា៎! វីដេអូនេះ គឺជាការសហការជាមួយនឹង Healthogo, by Healthtime ដែលជា App មួយ ដែលទាំងអស់គ្នាអាចប្រើបាន ដើម្បីស្វែងរកគ្លីនិក និងមន្ទីរពេទ្យឯកទេស ដែលអាចទុកចិត្តបាន…"។




















ជាមួយនេះ កញ្ញាខែធើរីន ហាររី ក៏បានថ្លែងតាមរយៈវីដេអូឃ្លីប ដែលមានរយៈពេល២នាទីនិង២៨វិនាទី បកស្រាយពន្យល់អំពីចម្ងល់ ថា "តើគួរឬមិនគួរ កោរប្រដាប់ភេទ?" ដែលមានខ្លឹមសារថា "សួស្តីអ្នកទាំងអស់គ្នា ខ្ញុំខែត! សំណួរមួយដែលអ្នកទាំងអស់គ្នាឧស្សាហ៍ផ្ញើមកសួរ គឺទាក់ទងនឹងរោមប្រដាប់ភេទ តើគួរកោរ ឬក៏មិនគួរកោរ? មនុស្សយើងចាប់ផ្តើមមានរោមប្រដាប់ភេទនៅពេលដែលពេញវ័យ។ តាមទ្រឹស្តីរបស់វិទ្យាសាស្ត្រ បានបញ្ជាក់ថា រោមប្រដាប់ភេទនេះ គឺជាការបង្ហាញទៅដល់អ្នកដែលមានភេទផ្ទុយគ្នាថា យើងដល់វ័យអាចបន្តពូជបានហើយ។
បើតាមការស្រាវជ្រាវរបស់និស្សិតនៅសហរដ្ឋអាមេរិក មានមនុស្សស្រី៩៦នាក់ និងមនុស្សប្រុស៨៧នាក់ ដែលធ្លាប់កាត់ ឬក៏កោររោមប្រដាប់ភេទ។ អ្នកខ្លះយល់ថា ការកោររោមប្រដាប់ភេទនេះ គឺងាយស្រួលនៅក្នុងការរួមភេទ ហើយវាមានអនាម័យជាង ប៉ុន្តែរោមប្រដាប់ភេទមានផលប្រយោជន៍ច្រើនណាស់។ អ្នកដែលកោររោមប្រដាប់ភេទមួយចំនួន សម្រេចចិត្តកោរ ដើម្បីឱ្យមានអារម្មណ៍ល្អចំពោះខ្លួនឯង ជាពិសេសនៅពេលដែលរួមភេទ"។












កញ្ញាខែត បានបន្តថា "បើតាមការស្រាវជ្រាវការមិនកោររោមប្រដាប់ភេទ គឺមានអនាម័យជាងការកោរទៀត។ រោមប្រដាប់ភេទ ជួយការពារប្រដាប់ភេទពីការកកិត និងការឆ្លងរោគផ្សេងៗ នៅពេលដែលយើងកោររោមប្រដាប់ភេទនោះចេញ វាអាចធ្វើឱ្យមានការមុត ជាពិសេសបើសិនជាឡាមនោះមិនល្អ ដែលអាចធ្វើឱ្យងាយឆ្លងមេរោគផ្សេងៗ រួមទាំងជំងឺកាមរោគផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេ នៅពេលដែលយើងកោររោមប្រដាប់ភេទហ្នឹង រោមដែលដុះមកក្រោយហ្នឹង អាចកប់ជាប់ នៅក្រោមស្បែក អាចធ្វើឱ្យមានការរមាស់ ឬចេញកន្ទួល។ តួនាទីមួយរបស់រោមប្រដាប់ភេទ គឺបញ្ចោញអ័រម៉ូនហ្វេរ៉ូម៉ូន ដែលជាអ័រម៉ូន ទាក់ទាញអ្នកដែលនៅជុំវិញខ្លួនយើងនេះ មានន័យថា អ័រម៉ូនហ្វេរ៉ូម៉ូននេះ គឺទាក់ទាញអ្នកដែលមានភេទផ្ទុយគ្នា សម្រាប់អ្នកដែលស្រលាញ់ភេទផ្ទុយគ្នា និងភេទដូចគ្នា សម្រាប់អ្នកដែលស្រលាញ់ភេទដូចគ្នា។ អីចឹងរោមប្រដាប់ភេទនេះ អាចជួយឱ្យយើងកាន់តែមានភាពទាក់ទាញទៀត។ រោមប្រដាប់ភេទ មិនមែនជាអ្វីដែលអាក្រក់ទេ សំខាន់គឺយើងត្រូវរក្សាអនាម័យឱ្យបានល្អ។




Related Posts:

0 comments:

Post a Comment