Monday, February 5, 2018

ឃើញសឹងស្រក់ទឹកភ្នែក!! សត្វ​ឆ្កែ​ស្មោះ​ត្រង់​​​ព្យាយាម​​​​រត់​ដេញ​​តាម​​ក្បូន​​ដង្ហែ​​សព និង​ពុំ​ព្រម​ចាក​ចេញ​ពី​ផ្នូររបស់​ម្ចាស់​ទេ (មានវីដេអូ)



ភាពស្មោះត្រង់​របស់​សត្វ​ឆ្កែ ចំពោះ​ក្រុមគ្រួសារ​មនុស្ស ពិតជា​រក​អ្វី​ស្មើ​បាន​នោះទេ ។ ពិតណាស់ មនុស្ស​ជាច្រើន​បាន​ចិញ្ចឹម​

ឆ្កែ​ធ្វើជា​សត្វ​ចិញ្ចឹម និង​បានដឹង​អំពី​លក្ខណៈ​ស្មោះត្រង់ និង​សេចក្តីស្រលាញ់​ដែល​ពួកវា​បានធ្វើ ។ សត្វ​ឆ្កែ និង​មនុស្ស​បង្កើតជា​ចំណង​ពុំ​អាច​កាត់ផ្តាច់​បាន សូម្បីតែ​ក្រោយពេល​ស្លាប់ ។​








​យ៉ាងណាមិញ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ឯណេះ​វិញ បណ្តា​មិត្តភក្តិ និង​ក្រុមគ្រួសារ​នៃ​សព​ស្ត្រី​ចំណាស់​ម្នាក់ បាននាំគ្នា​រំជួលចិត្ត​ជំនួស​ជាខ្លាំង ខណៈ​ឃើញ​សត្វ​ឆ្កែ​១​ក្បាល បង្ហាញ​អារម្មណ៍​ស្រ​ងះ​ស្រងោច​យ៉ាងខ្លាំង នៅឯ​កន្លែង​ផ្នូរ​បញ្ចុះសព​ម្ចាស់​បែបនេះ ។​
​ជាក់ស្តែង នៅ​ស្ត្រី​នោះ​នៅមាន​ជីវិត គាត់​តែង​ផ្តល់​ក្តី​ស្រលាញ់​របស់គាត់​ចំពោះ​សត្វ​ឆ្កែ​១​ក្បាល​នេះ ដែលមាន​ឈ្មោះថា Bobby ដែល​តែង​ស្ថិតនៅ​ក្បែរ​គាត់​ស្ទើរ​គ្រប់ពេលវេលា ។

​ចៅប្រុស​របស់​ស្ត្រី​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ Leong Khai Wai និយាយថា Bobby បាន​រត់តាម​ក្បូន​ដង្ហែ​សព ទៅកាន់​ទី​បញ្ចុះសព ដែលមាន​ចម្ងាយ​ផ្លូវ​ធ្វើដំណើរ ៣ គីឡូម៉ែត្រ ។​




eong និយាយថា​៖ «​ខ្ញុំ​មិនបាន​គិតថា នរណាម្នាក់​ដឹងថា វា​កំពុង​រត់​ដេញតាម​ក្បូន​ដង្ហែ​សព​លោកយាយ​របស់ខ្ញុំ​បែបនេះ​ទេ​» ។​
​ភ្លាមៗ ខណៈពេល​ពួកគេ​បាន​ទៅដល់​កន្លែង​បញ្ចុះសព Bobby ក៏បាន​បង្ហាញខ្លួន និង​អង្គុយ​ក្រាប​នៅ​ផ្នែក​ម្ខាង​នៃ​ផ្នូរ​របស់​ម្ចាស់​វា ។ វា​បដិសេធ​ពុំ​ចាកចេញ​ទេ ដែល​ហាក់ដូចជា​វា​យល់​ដឹងថា រណ្តៅ​ជីក​នោះ​នឹង​សម្រាប់​ដាក់​អ្វី ។​

​នៅពេល​មឈូស​ត្រូវបាន​ដាក់ចុះ​ក្នុង​រណ្តៅ​, Bobby ក៏បាន​បង្ហាញ​ទឹកមុខ​ក្រៀមក្រំ ។ វា​បានដឹងថា នេះ​ជា​ពេលវេលា​ចុងក្រោយ ដែល​វា​នឹង​អាច​ឃើញ​មិត្ត​ដ៏​ល្អ​បំផុត​របស់​វា ដែល​ធ្វើ​ឲ្យ​អ្នក​កាន់ទុក្ខ​រំជួលចិត្ត​តាម​ហូរ​ទឹកភ្នែក​ឥត​ល្ហែ ។​

​ពួកគេ​និយាយថា នេះ​ជា​លើកដំបូង​ហើយ ដែល​បានឃើញ​ភាពស្មោះត្រង់​ដ៏​ធំធេង​របស់​សត្វ​ឆ្កែ​បែបនេះ ៕




 



 







Related Posts:

0 comments:

Post a Comment