
អាមេរិក៖
ទារិកាម្នាក់ បានកើតជំងឺកម្រម៉្យាង បណ្តាលឲ្យផ្ទៃមុខ និងផ្នែកក្បាលរបស់នាង មានទ្រង់ទ្រាយខុសប្រក្រតី ហើយត្រូវមនុស្សចំនួនសើចចំអកថាជា "មនុស្សភពក្រៅ" ទៀតផង។

ទារិកា Ryley Nazario អាយុ ៣ខួប មានម្តាយឈ្មោះ Vanessa Nazario វ័យ ៣៩ ឆ្នាំ និងឪពុកឈ្មោះ Jose វ័យ ៤៣ឆ្នាំ ដែលមានមុខរបរបច្ចុប្បន្ន ជាអនុប្រធានក្រុមហ៊ុនបច្ចេកវិទ្យាមួយ។

អ្នកស្រី Vanessa ជាម្តាយរបស់ទារិកាខាងលើ បានឲ្យដឹងយ៉ាងដូច្នេះថា៖
«ប៉ុន្មានសប្តាហ៍មុន មានក្មេងប្រុសម្នាក់រត់មកប្រាក់ខ្ញុំថា កូនស្រីស្រីរបស់ខ្ញុំ Ryley មានមុខមាត់ដូចមនុស្សក្រៅភព ដែលធ្វើឲ្យរូបខ្ញុំឈឺចិត្តមែនទែន។ ខ្ញុំសួរទៅកាន់គេវិញថា បើមានអ្នកផ្សេងហៅរូបគេ (ក្មេងប្រុសនោះ) ថាមនុស្សភពខាងក្រៅវិញ តើគេមានអារម្មណ៍យ៉ាងណាដែរ។ ខ្ញុំប្រាប់ក្មេងប្រុសម្នាក់នោះថា Ryley គឺដូចមនុស្សធម្មតាដែរទេ»។
គួរឲ្យដឹងថា Ryley កើតជំងឺកម្រម៉្យាងហៅថា "Pfeiffer Syndrome" បណ្តាលឲ្យឆ្អឹង (ក្បាល) របស់នាងលូតលាស់ខុសប្រក្រតី ហើយជាមធ្យមកើតមានលើទារកម្នាក់ ក្នុងចំណោមទារក ១៥០ ០០០ នាក់ផ្សេងទៀត។
ជំងឺនេះធ្វើឲ្យនាងពិបាកក្នុងការដកដង្ហើម ទាល់តែមានជំនួយពីបំពង់វេជ្ជសាស្ត្រម៉្យាង ដែលត្រូវបានបំពាក់ នៅពីក្រោម ករបស់នាង។

ត្រឹមអាយុទើបតែ ៣ខួបប៉ុណ្ណោះ Ryley ទទួលបានការវះកាត់ប្រមាណជាង ១០ ដងរួចមកហើយ គិតមកទល់ពេលនេះ ហើយរំពឹងថា នឹងឆ្លងកាត់ការព្យាបាលវះកាត់មួយជំហានទៀត កាលណានាងឈានដល់ អាយុ ប្រាំខួប។
ការវះកាត់នាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅ នៅមន្ទីពេទ្យកុមារ ប្រចាំទីក្រុង Philadelphia នាសហរដ្ឋអាមេរិក ដើម្បីកែទ្រង់ទ្រាយឆ្អឹងផ្ទៃមុខរបស់នាង និងសម្រួលដល់ការដកដង្ហើមឲ្យប្រសើរជាងមុន ដោយមិនចាំបាច់ពឹងផ្អែកលើបំពង់វេជ្ជសាស្រ្តទៀតឡើយ៕



0 comments:
Post a Comment