
អាមេរិក៖ ឡានម៉ាក Nissan មួយគ្រឿងបានហោះឡើងទៅទំលើជាន់ទី១នៃអាគារពេទ្យធ្មេញក្នុងទីក្រុង Santa Ana រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ព្រលឹមស្រាងៗនាថ្ងៃអាទិត្យត្រូវនឹងយប់ថ្ងៃច័ន្ទនៅស្រុកខ្មែរមានឮសំលេងមួយបានផ្ទុះលឺសូរគ្តាំង! ដែលនេះគឺជាការបង្ហាញអោយឃើញថាមានការប៉ះទង្គិចមួយយ៉ាងធំ គឺឡានមួយគ្រឿងបានហោះទៅបុកជញ្ជាំងជាន់ទី១នៃអាគារគ្រូពេទ្យធ្មេញម្នាក់។

គ្រូពេទ្យធ្មេញបានអោយដឹងថា កំឡុងពេលដែលគាត់កំពុងតែនៅគេងនៅឡើយម៉ោងប្រហែល៥កន្លះព្រឹក ស្រាប់តែឮសំលេងមួយបានហោះមកបុកផ្ទះគាត់យ៉ាងខ្លាំងហើយក៏មានភ្លើងបានឆាបឆេះបន្តិចតែវាមិនជាធំដុំនោះទេ ដោយគាត់គិតថានេះជាការគ្រោះថ្នាក់មួយពីអ្នកបើកបរដោយមិនប្រុងប្រយ័ត្ន គាត់បានឃើញមនុស្ស២នាក់ស្ទុះស្ទារចេញពីក្នុងឡានគេចផុតពីគ្រោះថ្នាក់ចៃដន្យ ហើយអ្នកទាំង២នោះមិនមានរបួសអ្វីធំដុំនោះទេ។

បន្ទាប់មកក្រុមពន្លត់អគ្គិភ័យ ក៏បានចុះមកអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ជៀសកុំអោយមានការឆេះរាលដាលធ្ងន់ធ្ងរ។ពួកគាត់ក៏បានមកពន្លត់ទាន់ពេលវេលាស្របពេលដែលក្រុមប៉ូលីសនៅក្នុងតំបន់នោះក៏បានចុះមកទាន់ពេលវេលាផងដែរ ដោយបានធ្វើការឃាត់ខ្លួនបុរស២នាក់ដែលជាម្ចាស់ឡាន Nissan នោះ ហើយប៉ូលីសបានអោយដឹងថា អ្នកទាំង២មិនបានប្រើគ្រឿងស្រវឹងទេ ប៉ុន្តែពួកគាត់បានព្រហើនក្នុងការជាន់ល្បឿនឡានយ៉ាងលឿនហើយវាក៏ប៉ះទង្គិចនឹងអ្វីមួយទើបធ្វើអោយវា ហោះផ្លោងមកទើរនៅលើជញ្ជាំងមួយដ៏ខ្ពស់បែបនេះ។

សំណាងណាស់ គ្រោះថ្នាក់បែបនេះអ្នកដែលធ្ងន់ធ្ងរជាងគេគឺ ជញ្ជាំងពេទ្យធ្មេញឯណោះវិញទេ ហើយប៉ូលីសក៏បាននាំខ្លួនបុរស២នាក់នោះទៅធ្វើការសាកសួរជាបន្ត ហើយ The Truth រួមទាំងបងប្អូនក៏ដូចជាហួសចិត្តបន្តិចដែរ តើគាត់បើកឡានបែបម៉េចហ្ន៎? បានទៅជាហោះមកបុកជញ្ជាំងទៅវិញ? ព្រោះថាការហោះមកបុកជញ្ជាំងបែបនេះ វាទាល់តែមានព្យុះដ៏ធំសម្បើមទើបអាចបញ្ជូនឡាននេះមកទំនៅលើជញ្ជាំងជាន់ទី១នេះបាន៕














តោះ!! សូមទៅទស្សនាវីឌីអូទាំងអស់គ្នា ៖
0 comments:
Post a Comment