
ថ្មីៗនេះបានលិចដំណឹកថា ប្រជានេសាទនៅតំបន់ Tasmania អូស្ត្រាលី ចាប់បានស្តេចក្តាម១ក្បាលទម្ងន់ ៦,៨ គីឡូ ទទឹង ៣៨សង់ទីម៉ែត្រ ។ ថ្វីត្បិតជាស្តេចក្តាម ហើយមានទំហំធំ តែវាពុំទាន់ពេញវ័យនៅឡើយ ។ ក្រោយពេលលូតលាស់ពេញលេញ វានឹងមានទម្ងន់ទ្វេដងឯណោះ ។

ជាធម្មតា ប្រជានេសាទ នឹងលក់សត្វសមុទ្រដែលនេសាទបានឲ្យទៅបណ្តាភោជនីយដ្ឋាន ។ ប៉ុន្តែ ដោយស្តេចក្តាមនេះមានទំហំធំពេក ទើបគេពុំធ្វើបែបនេះទេ ។ គេដាក់ឈ្មោះស្តេចក្តាមនេះថា Claude រួចលក់វាឲ្យទៅមណ្ឌលតាំងពិពរណ៍សមុទ្ររបស់ប្រទេសអង់គ្លេស ។ គេបានពិនិត្យដឹងថា Claude កំពុងស្ថិតក្នុងអាយុ «ជំទង់» ពុំទាន់ពេញវ័យនៅឡើយ តែទំហំរបស់វាស្មើនឹងក្តាមធម្មតានៅអង់គ្លេស ១០០ ដង ឯណោះ ។ វានឹងក្លាយជាស្តេចក្តាមធំបំផុត ដែលតាំងពិពរណ៍នៅទីនេះ ។

ដង្កៀបរបស់ Claude ខ្លាំងណាស់វាត្រូវការ «នាំ» ទៅកាន់អាងត្រីមួយនៅអង់គ្លេស ដើម្បីតាំងពិពរណ៍ ។ពីអូស្ត្រាលីដល់អង់គ្លេស គេត្រូវចំណាយពេល ២៩ ម៉ោង ដោយតាមផ្លូវត្រូវឆ្លងកាត់ក្រុងហុងកុង ។ ឥឡូវ វាបានទៅដល់ «ផ្ទះថ្មី» តែមុននឹងអាចដាក់តាំងបង្ហាញបាន វាត្រូវឆ្លងការពិនិត្យ «រោគ» ២ សប្តាហ៍ ។ឥឡូវនេះ Claude វាមានភាពរហ័សរហួនដូចដើម ពុំមានអ្វីប៉ះពាល់ដល់សុខភាពរបស់វាទេ ៕












0 comments:
Post a Comment