
Hamburger ខ្មៅ» ជាអាហារសំរាប់ទទួលភ្ញៀវពិសេសនៅកុលសម្ព័ន្ធនាទ្វីបអាហ្វ្រិក ប៉ុន្តែ ពេលដឹងថាវាធ្វើពីអ្វីនោះ ពុំប្រាកដហ៊ានបរិភោគ។
ថ្មីៗនេះ ប្រជាអ៊ីនធើរណេតម្នាក់ឈ្មោះ Javier Rosado បានចែករំលែកពីមុខម្ហូប «hamburger ខ្មៅ» អមដោយខ្សែវីដេអូ ធ្វើឲ្យអ្នកទស្សនាពិតជាស្រឡាំងកាំង ព្រោះពុំនឹកស្មានដល់ ។ តាមពិតទៅ មុខម្ហូបនេះមានឈ្មោះថា «នំមូស» -អាហារពិសេសម្យ៉ាងនៅទ្វីបអាហ្វ្រិក ។










តាមនោះ គឺរៀងរាល់ឆ្នាំ ពេលឈានចូលរដូវវស្សា នោះមូសដ៏សន្ធឹកសន្ធាប់ រាប់រយពាន់លានបានហើរចេញពីផ្ទៃបឹង Victoria នៅទ្វីបអាហ្វ្រិក ។ នេះជាប្រភពប្រូតេអ៊ីនដ៏មានតម្លៃ ពោរពេញដោយសារធាតុបំប៉ន សំរាប់ពលរដ្ឋនៅជុំវិញបឹងនោះ ។ពួកគេធ្វើឲ្យឧបករណ៍ផ្សេងៗជាអាទិ៍ៈ ឆ្នាំង, ខ្ទះ សើមហើយគ្រវីគ្រវាត់វា ដើម្បីឲ្យមូសជាប់ឧបករណ៍នោះ ។ មូសទាំងនោះ ត្រូវបានយកមកពូតជាដុំៗ ហើយចៀនដូចជានំចៀនធម្មតា ។

គេប៉ានស្មានថា នំនីមួយៗ មានមូសប្រមាណ ៥០០.០០០ ក្បាល តែវាផ្ទុកប្រូតេអ៊ីនលើសសាច់គោ ៧ ដង ឯណោះ ។វាជាអាហារពេញនិយមបំផុត ។ពលរដ្ឋនៅទ្វីបអាហ្វ្រិក ត្រូវរស់នៅក្នុងស្ថានភាពអាកាសធាតុដ៏លំបាក ។ ប្រភពស្បៀងអាហារមានកំរិត ។ ហេតុនេះ ដើម្បីរស់ ពួកគេតែងនឹកឃើញនូវអាហារចម្លែកៗ ក្នុងនោះមាន «Hamburger ខ្មៅ» ៕











0 comments:
Post a Comment