Sunday, February 4, 2018

ហួសចិត្ត!! នារីលក់ទឹកដោះគោជូរ ចៃដន្យបានជួបមិត្តភក្តិធ្វើការនៅធនាគារ មិននឹកស្មានថាត្រូវមិត្តភក្តិនិយាយមើលងាយដល់ថ្នាក់ហ្នឹងផង



ថៃ៖ កាលពីពេលថ្មីកន្លងទៅនេះ នៅលើគណនីហ្វេសប៊ុករបស់នារីម្នាក់ឈ្មោះ ណាន់វ៉ាន់ ហ្វាក់ថង បានបង្ហោះរឿងរ៉ាវរបស់ខ្លួន ដោយបានសរសេររៀបរាប់ថា៖ ខ្ញុំបានជួបមិត្តភក្តិជំនាន់រៀនបរិញ្ញាបត្រជាមួយគ្នានៅធនាគារ ខ្ញុំកំពុងដើរដឹកជញ្ជូនទឹកដោះគោជូរ និយាយគ្នាបានបន្តិច មិត្តភក្តិខ្ញុំបានសួរថា៖




មិត្តភក្តិ៖ ខ្មាសគេអត់ រៀនចប់បរិញ្ញាបត្រដើរលក់ទឹកដោះគោជូរ?
ខ្ញុំ៖ (ញញឹម) ហេតុអ្វីទៅ ខ្ញុំស្លៀកពាក់មិនស្អាតមែនអត់? ឬមួយខ្ញុំមិនបាននៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដូចមិត្តភក្តិដទៃទៀតមែនអត់? ពីមុនខ្ញុំក៏ធ្លាប់ធ្វើជាគណនេយ្យករ នៅក្នុងការិយាល័យស្លៀកពាក់ស្អាតអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ តែដឹងទេគឺខ្ញុំមានតែជំពាក់បំណុលគេ ចាយលុយខ្ជះខ្ជាយខ្លាំងណាស់ ណាស្បែកជើង ណាកាបូប ណាគ្រឿងតុបតែងខ្លួន ណានេះណានោះ ក៏ព្រោះខ្ញុំមិនចេះប្រមាណខ្លួនក្នុងការរស់នៅ ដូច្នេះហើយទើបមានតែជំពាក់បំណុលគេ ប៉ុន្ដែពេលនេះខ្ញុំមកធ្វើជានារីលក់ទឹកដោះគោជូរអ្វីដែលប្រើប្រាស់នោះគឺឡេការពារកម្តៅថ្ងៃ ហាហា ប្រាក់កម្រៃចាប់ផ្ដើមច្រើនជាងមុន ព្រោះចំណាយខ្ជះខ្ជាយលែងមានទៀតហើយ មិនចាំបាច់តែងខ្លួនបង្អួតអ្នកណា ឯកសណ្ឋានតែមួយគឺគ្រប់គ្រាន់ ឥឡូវនេះខ្ញុំញញឹមបានច្រើនជាងមុនទៀត ហាហាហា មួយថ្ងៃៗដើរតែចែកញញឹមហ្នឹងណា ហាហាហ ខ្មាសគេធ្វើអ្វីបើយើងមិនជំពាក់បំណុលគេផង។




ចប់បរិញ្ញាបត្រមិនសំខាន់ស្នើនឹងមានសេចក្ដីសុខនូវអ្វីដែលយើងបានធ្វើ មែនអត់?
ខ្ញុំចូលចិត្តទឹកដោះគោជូរ។

ខ្ញុំនឹងសងបំណុលគេទាំងអស់ដោយមុខរបរមួយនេះ។

ខ្មាសគេធ្វើអ្វីខ្ញុំមានការងារធ្វើ។

 




 
អានព័ត៌មានថ្មីៗ

 ពូកែញ៉ែស្រីមិនបាន!! ​ក៍សម្រេចចិត្តធ្វេីរឿងមួយ​​ ក្រោយធ្វេីរឿងនោះហើយ អីលូវស្រីៗបាត់មុខមិនបាន មកតាមរកដល់ផ្ទះ ដោយសារតែ…

បុរសថៃម្នាក់សម្រេចចិត្តចូលកែសម្ផស្សជាង ៣០ដង ដោយសារតូចចិត្តនឹងមុខមាត់ខ្លួនដែលមិនស្រស់ស្អាត។ បើតាមប្រភពព័ត៌មាន បុរសមិនបង្ហាញឈ្មោះរូបនេះ បានឲ្យដឹងថា រូបខ្លួនពិតជាមិនពេញចិត្តនឹងមុខកំណើតឡើយ ជាហេតុធ្វើឲ្យបុរសរូបនេះបានរៀបគម្រោងយ៉ាងច្បាស់សម្រាប់ការកែមុខមាត់របស់ខ្លួនឲ្យប្រែជាស្រស់ស្អាត។




ក្នុងពេលប្រហែល ២ ៣ឆ្នាំប្រាក់ដែលគាត់សន្សំក៏ល្មមគ្រប់គ្រាន់ ទើបបុរសរូបនេះសម្រេចចូលវះកាត់កែសម្ផស្ស ៣០ដង ក្នុងពេលជាមួយគ្នាតែម្ដង។កន្លងផុតទៅអស់ពេលជាង ២ឆ្នាំ ក្រោយសះស្បើយពីមុខរបួសអស់ បុរសម្នាក់នេះបានឆក់យកបេះដូងស្រីៗ ជាច្រើនឲ្យលង់នឹងសម្រស់ថ្មីរបស់ខ្លួន។ ប្រជាប្រិយភាពរបស់គេ បានកើនឡើងស្រិតៗ រហូតត្រូវអញ្ជើញចូលក្នុងកម្មវិធីទូរទស្សន៍ទៀតផង។



យ៉ាងណាមិញ ទោះបីជាឆ្លងកាត់ការវះកាត់ស្ទើរសុះសាច់បែបនេះក្ដី តែបុរសម្នាក់នេះនៅតែបង្ហើបយ៉ាងច្បាស់ថា​ រូបគេនៅតែមិនទាន់ពេញចិត្តនឹងរូបរាងបច្ចុប្បន្នឡើយ ហើយក៏មានគម្រោងថានឹងធ្វើការកែមុខបន្ថែមទៀតផងដែរ៕



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 



 







 



Related Posts:

0 comments:

Post a Comment