Tuesday, February 13, 2018

សារជាតិរបស់ពស់នៅតែសាហាវ!! បុរសម្នាក់ខំចញ្ចឹមសត្វពស់មួយក្បាលដោយក្ដីស្រលាញ់ តែត្រូវពស់សងគុណវិញប៊ិះនឹងស្លាប់



គប្បី​ចងចាំ​ថា ពុំមែន​គ្រប់​ពពួកសត្វ​រស់នៅក្នុង​ធម្មជាតិ​សុទ្ធសឹង​អាច​យក​មក​ចិញ្ចឹម​បាន​ទេ​ណា​បងប្អូន​។ ជា​ឧទាហរណ៍​ករណី​ថ្មីៗ​នេះ​កើតឡើង​នៅ​ប្រទេស​ថៃ ដែល​ចាប់​ថ្លាន់​យ៉ាង​ធំ​១​ក្បាល មក​ចិញ្ចឹម​គាត់​ពុំបាន​ដឹងថា វា​កំពុងតែ​…​ឃ្លាន​ណាស់​!​។​




 



Sawan Tabklai អាយុ​៥៥​ឆ្នាំ ប៉ុន្មាន​ថ្ងៃមុន​នេះ ទើប​ចាប់បាន​ថ្លា​ន់​១​ក្បាល​ប្រវែង​ជាង ៦m នៅ​ជិត​ផ្ទះ​របស់​ខ្លួន នា​ខេត្ត Sukothai ប្រទេស​ថៃ​។ Sawan បាន​ដាក់​វា​ក្នុង​កែវ​ធំ​មួយ​ដើម្បី​ទុក​ចិញ្ចឹម​។ ប៉ុន្តែ​វា​បាន​លូន​មក​ក្រៅ​។​
​គ្រាន់តែ​រួច​ពី​កែវ​ភ្លាម ថ្លាន់​តិរច្ឆាន​នេះ​បាន​លូន​សំដៅ​ខាំ Sawan ដែល​កំពុង​ដេក ហើយ​រិត​ក​ទាល់តែ​ស្លាប់​។ តាម​អ្នកជំនាញការ​នោះ ថ្លាន់​នេះ​ពិតជា​កំពុង​ឃ្លាន​ចំណី​ខ្លាំងណាស់​។​




​បងស្រី​របស់​Sawan ឈ្មោះ Pilada បាន​ឮ​សម្រែក​ហៅ​ជួយ​របស់​ប្អូន​ក៏​ស្ទុះ​មក​កាន់​កន្លែងកើតហេតុ​។ នៅទីនេះ​គាត់​ឃើញ​ប្អូនប្រុស​របស់​ខ្លួន​កំពុង​វក់វី​ដោយ​ថប់ដង្ហើម​។ គាត់​ប្រើ​គ្រប់​វិធី​តែ​ពុំ​អាច​ទាញ​វា​ចេញ​បាន ទើប​ទៅ​ហៅ​គេ​ឲ្យជួយ​។​



​វីរៈ​សេនីយ៍​ត្រី Surapong Salasit ពោលថា "​ខ្ញុំ​គិតថា ជនរងគ្រោះ​ស្លាប់​ព្រោះ​រង​ការវាយប្រហារ​ពី​ថ្លាន់​១​ក្បាល​កំពុង​ស្រេកឃ្លាន​ចំណី​" បងស្រី​ជនរងគ្រោះ​ក៏​ពុំ​ដឹងថា ហេតុ​អ្វី​ប្អូន​របស់​ខ្លួន​បែរជា​យក​សត្វ​នេះ​មក​ចិញ្ចឹម​ដែរ​៕



 



 



 



0 comments:

Post a Comment