
តើអ្នកធ្លាប់គេងស្រាតដែរឬទេ? អ្នកប្រហែលជាមិនសូវស៊ាំបន្តិចពេលគេងស្រាតដំបូង ប៉ុន្តែបន្ទាប់ពីទម្លាប់ប៉ុន្មានយប់ហើយអ្នកនឹងដឹងថាវាអស្ចារ្យប៉ុណ្ណា។ ចង់ដឹងថាមានមូលហេតុអ្វីអត់? ខាងក្រោមនេះគឺជាហេតុផលទាំង៨ដែលអ្នកគួរគេងស្រាត៖
១. អ្នកនឹងគេងបានស្កប់ស្កល់៖ មនុស្សតែងតែចង់បានភាពកក់ក្ដៅនៅពេលគេង ប៉ុន្តែនៅពេលគេងរាងកាយរបស់អ្នកនឹងចាប់ផ្ដើមត្រជាក់ដោយឯកឯង ដូច្នេះហើយការគេងដោយគ្មានខោអាវនឹងធ្វើឲ្យខ្លួនរបស់អ្នកមានកក់កក្តៅ ហើយអ្នកគេងបានស្កប់។



២. ខ្លួនប្រាណទទួលបានខ្យល់គ្រប់គ្រាន់៖ ការគេងស្រាតធ្វើឲ្យផ្នែកមួយចំនួននៃរាងកាយអ្នកដូចជាក្លៀក បាត់ជើង ទទួលបានខ្យល់គ្រប់គ្រាន់បន្ទាប់ពីឃ្លុំបេអស់ពេញមួយថ្ងៃ។
៣. ជួយដល់ការរួមភេទ៖ សាច់និងសាច់ធ្វើឲ្យខួរក្បាលអ្នកទទួលបានភាពស្រស់ស្រាយហើយការរួមភេទកាន់តែប្រសើរ។




៤. អត់សូវខ្វល់រឿងបោកខោអាវ៖ នៅពេលដែលអ្នកគេងស្រាតអ្នកនឹងពុំសូវមានអាវប្រឡាក់ដែលត្រូវបោក។
៥. កាត់បន្ថយភាពស្រ្តេស៖ Cortisol គឺជាអ័រម៉ូនដែលបង្កភាពស្រ្តេស។ ដូច្នេះការគេងស្រាតជួយកាត់បន្ថយកម្រិត Cortisol។




៦. អ្នកនឹងមានទំនុកចិត្តលើខ្លួនឯងជាងមុន៖ សាកគិតទៅមើលថានៅពេលដែល យើងភ្ញាក់ឡើង ដោយមានភាពស្រស់ស្រាយ គ្មានភាពតឹងថប់ជាមួយនឹងខោក្នុង អាវក្នុុងទៀតនោះ។ ហើយវាក៏ធ្វើឲ្យយើងកាន់តែមានទំនុកចិត្តនឹងភាពជឿជាក់លើខ្លួនឯងខ្លាំងជាងមុនដែរ។
៧. ជួយអ្នកកុំឲ្យខ្ជិល៖ បន្ទាប់ពីគេងស្រាតអ្នកនឹងមានអារម្មណ៍លេងសូវខ្ជិលហើយស្វាហាប់។




៨. ល្អសម្រាប់ស្បែក៖ បើអ្នកគេងស្លៀកខោអាវ ស្បែកនឹងមិនលូតលាស់ឡើយតែការគេងស្រាតធ្វើឲ្យស្បែកលូតលាស់បានល្អជាង។
៩. ជួយឲ្យមានអារម្មណ៍កាន់តែសប្បាយចិត្ត និងមានសេរីភាព
បើទោះបីជាអ្នកមិនធ្លាប់គេងស្រាត ប៉ុន្តែអ្នកមិនអាចបដិសេធបានឡើយ នូវអារម្មណ៍ដ៏ល្អដែលអ្នកទទួលបាននៅពេលគេងស្រាត។
១០. ជួយឲ្យស្បែក និងសក់មានភាពល្អប្រសើរ



ការគេងបានលក់ស្រួល នឹងជួយឲ្យរាងកាយរបស់អ្នកផលិត និងលូតលាស់អ័រម៉ូន Melatonin យ៉ាងសកម្ម។ មិនតែប៉ុណ្ណោះ វាផ្តល់អត្ថប្រយោជន៍ដល់ក្រពេញនៃឫសសក់ ហើយជួយឲ្យស្បែកអាចដកដង្ហើម និងមិនឡើងកម្ដៅទៀតផង។
១១. គ្មានទេចំពោះការគេងមិនលក់
សូម្បីតែវេជ្ជបណ្ឌិត ក៏បានណែនាំឲ្យគេងស្រាតដែរ ដើម្បីប្រឆាំងនឹងអាការៈគេងមិនលក់៕
គិតម៉េចដែរចឹង? មានអត្ថប្រយោជន៍ច្រើនដល់ម្លឹង ហ៊ានគេងស្រាតដែរអត់?





ប្រយ័ត្នហួសពេល! ចង់ឱ្យកូនកើតមកជើងវែងស្អាត ខួរក្បាលឆ្លាតវៃ អ្នកម្តាយគួរទទួលទានបន្លែ ៨មុខនេះ!! ស៊ែរចែកគ្នាដឹងផង!
សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖
0 comments:
Post a Comment