
ពិតជារឿងរ៉ាវដែលមិនគួអោយជឿរមែនថាអាចកើតមានពិតមែននៅលើពិភពលោកយើងនេះ នៅពេលដែលបុរសជនជាតិចិនម្នាក់ឈ្មោះ អាឆើង គេជាកូនអ្នកក្រមានឋានៈតូចតាចម្នាក់ តែគ្រួសាគេចង់គេមានប្រពន្ធ ជាមុខជាមាត់ដូចគេដូចឯង តែតើនរណាទៅស្រលាញ់គេ បើគ្រួសាគេមហាសែនរហាម គ្រាន់តែណាត់ជួបស្រីនឹងក៏គ្មានអីជិះទៅផង តើអ្នកណាគេមើលមុខ រហូតថ្ងៃមួយពួកម៉ាករបស់អាឆើង បានមកណែនាំអោយអាឆើងទៅទិញស្រីពីប្រទេសវៀតណាមមករៀបការ ដំបូងអាឆើងរាងស្ទាក់ស្ទើរនៅក្នុងចិត្តដែរ ព្រោះគិតថាប្រហែលជារឿងបោកប្រាស់ គេជឿថាមិនដែលមានអ្នកណាទិញប្រពន្ធមកទេ តែរឿងនេះវាមានពិតមែន ល្បីថាមានការធានារ៉ាប់រងទៀតផង អាឆើងឭបែបនេះក៏សម្រេចចិត្តសុំលុយនាក់ផ្ទះ12,500$ មកភ្លាមដើម្បីទិញកូនក្រមុំពីប្រទេសវៀតណាមមករៀបការ។


នៅពេលដែលកូនក្រមុំធ្វើដំណើរពីប្រទេសវៀតណាមមកដល់ប្រទេសចិនភ្លាម អាឆើង រំភើបខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែក ដោយសារតែកូនក្រមុំដែលគេទិញនោះមានសម្រស់ស្អាតហួសពីការស្មាន ធ្វើអោយគេមានក្ដីសុខជាខ្លាំង ហើយស្រលាញ់នាងអស់ពីចិត្ត បន្ទាប់ពីរៀបការហើយមិត្តគេក៏និយាយថា មិនកើតទេដឹងពួកម៉ាកប្រពន្ធឯងដូចជាមិនស្រួលសោះ គួណាតែទុកដាក់អោយស្រួល ប្រយ័ត្ននាងរត់ទៅវិញ ឬក៏មានអ្នកមកញ៉ែរ អាឆើង ឮបែបនេះក៏យល់ឃើញថាវាគឺជាយោបល់ល្អ គេក៏យកប្រពន្ធទៅទុកតែក្នុងផ្ទះអោយធ្វើការបន្តិចបន្តួចមិនអោយទៅណាឡើយ ទីបំផុតអាឆើងនឹងនាងក៏នៅជាមួយគ្នារហូតបានកូន1 ធ្វើអោយអាឆើងសប្បាយចិត្តបន្តិច ព្រោះគិតថាយ៉ាងណាយើងក៏មានកូនជាមួយគ្នាហើយ នាងច្បាស់ជាមិនរត់ទៅណាទេ ទើបសម្រេចចិត្តបើកផ្លូវអោយនាងអាចដើក្រៅផ្ទះទៅផ្សាជាដើម ដើម្បីបានលំហែកាយ។

តែទីបំផុតរឿងរ៉ាវវាកើតឡើងទាល់តែបាន បណ្ដោយប្រពន្ធអោយចេញក្រៅផ្ទះ ដូចព្រលែងខ្លាអោយចូលព្រៃ នៅថ្ងៃមួយប្រពន្ធគេក៏បានសុំទៅទិញបន្លែត្រីសាច់ពីផ្សាមកធ្វើម្ហូប នឹងទិញខោអាវអោយកូនពាក់ ផង តែនាងទៅតាំងពីព្រឹកដល់រសៀលហើយនៅតែមិនទាន់មកវិញទៀត អាឆើងបារម្មណ៍ជាខ្លាំង ក៏ទៅតាមរក សួរគេឯងក៏គ្មាននាក់ណាដឹងឡើយ ទីបំផុតទើបដឹងថានាងបានត្រលប់ទៅប្រទរសវៀតណាមវិញហើយ បន្សល់ទុកត្រឹមអាឆើង នឹងក្មេងប្រុសម្នាក់ដែលកំព្រាម្ដាយ (នេះហើយដូចគេថា លុយមិនអាចទិញអ្វីៗបាន តែមិនអាចទិញស្នែហាបាននោះទេ ក្ដីស្នេហ៍ពិតវាកើតចេញពីមនុស្សពីនាក់ទើបអាចនៅជាមួយគ្នាបាន មិនមែនកើតចេញពីលុយនោះទេ)។


0 comments:
Post a Comment