
ពលរដ្ឋអាមេរិកម្នាក់នៅ Morgan Hill រដ្ឋ California បានបាញ់ រួចព្រលះសាច់ជ្រូកព្រៃ ១ក្បាល តែពុទ្ធោអើយខាងក្នុង គឺពណ៌ខៀវ! ក្រោយពេលវះពោះវាមើល ក៏ឃើញសាច់របស់វាពណ៌ខៀវទៅវិញ ។បុរសនោះបានវិភាគខ្លួនឯងថា ប្រហែលជាជ្រូកនេះបានស៊ីកាកសំណល់នៃរ៉ែបារ៉ត នៅតំបន់ជិតៗនោះហើយ ទើបបានជាធ្វើឲ្យស្រទាប់ខ្លាញ់របស់វាទាំងផ្ទាំងៗ ក្លាយជាពណ៌ខៀវបែបនេះ ។ ប៉ុន្តែ អាស្រ័យដោយមុននោះ គាត់ប្រមាញ់បានសត្វដទៃៗទៀត តែពុំប្រទះឃើញមានសម្បុរសាច់បែបនេះ ទើបបង្ហោះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ បំណងសាកសួរយោបល់ ។

ទន្ទឹមនោះ លោកក៏បានយកសាច់មួយផ្នែកបញ្ជូនទៅកាន់សកលវិទ្យាល័យ California ដើម្បីពឹងអ្នកជំនាញការបកស្រាយ ។អ្នកជំនាញការនៃសកលវិទ្យាល័យ California បានឲ្យដឹងថា ផ្អែកលើហេតុការណ៍ធ្លាប់កើតមានស្រដៀងគ្នា គឺជ្រូកព្រៃនេះអាចស៊ីប៉ះចំសារធាតុគីមីពុល ទើបធ្វើឲ្យសាច់វាប្រែពណ៌យ៉ាងនេះ ។ព្រមជាមួយនោះ អ្នកជំនាញការក៏ទូន្មានពុំឲ្យពលរដ្ឋបរិភោគសាច់សត្វបែបនេះឲ្យសោះ ហើយថែមទាំងត្រូវទុកដាក់វាឲ្យបានសមស្រប ចៀសវាសបង្កអន្តរាយដល់អ្នកដទៃ ក៏ដូចជាបរិស្ថាន ៕










0 comments:
Post a Comment