
មានក្តីសុបិន្តដូចទៅនឹងស្រ្តីដទៃដែរ នារីជនជាតិចិនម្នាក់ មានឈ្មោះថា Yang Chunyan អាយុ ២១ ឆ្នាំ ក៏តែងមានក្តីស្រមៃមានថ្ងៃគ្រងឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត ។ ប៉ុន្តែ គួរឲ្យអភព្វខ្លាំងណាស់ គ្រានាងបង្ខំចិត្តរៀបការតែម្នាក់ឯង បន្ទាប់នាងត្រូវបានវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យមានជំងឺដំណាក់កាលចុងក្រោយ ។

ពិតជាគួរឲ្យស្រណោះសំរាប់នាងខ្លាំងណាស់ ដែលនាងត្រូវដៃគូចាកចោល បន្ទាប់ពីនាងត្រូវបានធ្វើរោគវិនិច្ឆ័យកើតជំងឺមហារីកឈាម កាលពីខែមុន ។Chunyan ដែលតែងតែចង់មានថ្ងៃមង្គលការដ៏សំខាន់សម្រាប់ជីវិត បានបារម្ភថានាងប្រហែលជាមិនអាចរស់មានជីវិតបានយូរតទៀតទេនោះ ក៏បានសម្រេចនូវក្តីសុបិន្តដ៏សោះកក្រោះនេះ ។


ថ្ងៃមួយ នៅពេលដែលបងប្អូនជីដូនរបស់នាង ដែលរស់នៅក្នុងទីក្រុងផ្សេង បានមកសួរសុខទុក្ខនាង, អ្នកទាំងពីរក៏បានពិភាក្សាគ្នាអំពីក្តីសុបិន្ត និងគោលដៅរបស់ពួកគេ ។ ជីដូនមួយរបស់នាងបានសម្រេចចិត្តជួយសម្រេចក្តីសុបិន្តរបស់នាង និងទាក់ទាក់អង្គការសប្បុរសធម៌សមាគមអ្នកស្ម័គ្រចិត្ត Zhenshanmei ។ពួកគេបានរៀបចំអាពាហ៍ពិពាហ៍ជាក្តីសុបិន្តរបស់ Chunyan ។

ថ្វីបើពុំមានកូនកំលោះ និងវត្តមានសាច់ញាតិ ក្រុមគ្រួសាររស់នៅក្នុងតំបន់នេះ តែ Chunyan និងជីដូនមួយ បានត្រឹមអញ្ជើញញាតិមិត្តជាអ្នកជិតខាង មកចូលរួមមង្គលការទោលរបស់នាងប៉ុណ្ណោះ ។ ទោះយ៉ាងណា ភ្ញៀវចូលរួមដែលសុទ្ធសឹងពាក់ម៉ាស់ការពារឆ្លងជំងឺ បានសម្តែងអារម្មណ៍ក្តុកក្តួលជាខ្លាំង នៅពេលឃើញមង្គលការមានតែកូនក្រមុំម្នាក់ឯងដ៏គួរឲ្យស្រណោះបែបនេះ ៕








សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment