
ក្មេងស្រីអាយុ ១១ ឆ្នាំ ដែលមានឈ្មោះហៅក្រៅថា Lele ថ្មីៗនេះ ត្រូវបានដឹងថានាងមានផ្ទៃពោះ បន្ទាប់ពីគ្រូសាររបស់នាងបានរកឃើញ
ថា នាងជាជនរងគ្រោះនៃអំពើរំលោភផ្លូវភេទមានរយៈយូរ ហើយត្រូវបានរំលោភជាញឹកញាប់ដោយមន្រ្តីសន្តិសុខសាលារបស់នាង ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងក្នុងខែធ្នូ ឆ្នាំ ២០១៧ នៅពេល Lele ត្រូវបាននាំយកទៅកាន់គ្លីនិកឯកជនមួយ នៅពេលនាងបានចាប់ផ្តើមត្អូញត្អែរអំពីអាការៈពិបាកក្នុងខ្លួន ។ គ្រូពេទ្យបានបញ្ជាក់ឲ្យដឹងថា ក្មេងស្រីអាយុ ១១ ឆ្នាំ រូបនេះ បានមានផ្ទៃពោះ ៥ ខែ រួចទៅហើយ ។
បន្ទាប់ពីដឹងថា នាងមានផ្ទៃពោះ គ្រួសាររបស់នាងបានចាប់ជជីកសួរនាង អំពីអ្វីដែលបានកើតឡើង ហើយនាងគ្រាន់តែបង្ហើបថា «គ្រូ» ជាអ្នកប្រព្រឹត្តមកលើរូបនាង ។ ទោះយ៉ាងណា រឿងរ៉ាវដ៏គួរឲ្យខ្ពើមរអើមនេះ ក្រោយមកត្រូវបានគេបញ្ចេញឲ្យដឹងថា ក្មេងស្រីនេះត្រូវបានរំលោភជាច្រើនលើក ដោយបុគ្គលិកនៃសាលាបឋមសិក្សាលេខ No.2 ស្ថិតក្នុងភូមិ Magutian ដែលមានរយៈពេលប្រហែល ២ ឆ្នាំ មកហើយ ។

យោងតាមបងថ្លៃប្រុសរបស់ Lele ឈ្មោះ Zhang Jun នោះអំពើរំលោភបំពានផ្លូវនេះ បានចាប់ផ្តើមកើតឡើងដំបូង នៅពេលនាងមានអាយុទើប ៩ ឆ្នាំ និងរៀនថ្នាក់ទី៤ ។
បងថ្លៃរបស់នាងបន្តថា៖ «Lele ធ្លាប់ទទួលបានចំណាត់ល្អៗ និងមានបុគ្គលិកលក្ខណៈរួសរាយ និងចូលចិត្តបង្កភាពសប្បាយៗជាមួយមិត្តរួមថ្នាក់របស់នាង ។ ប៉ុន្តែ នាងតែងបង្ហាញនូវភាពស្ងៀមស្ងាត់ ក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ» ។
នៅថ្ងៃមួយ ខណៈនាងកំពុងស្ថិតនៅកន្លែងលេង (playground) នៅពេលនោះ បុគ្គលិកសាលាម្នាក់ដែលគ្រាន់តែបញ្ជាក់ថាមានឈ្មោះ Liu បានដើរចូលទៅកន្លែងពួកគេ និងបង្គាប់ឲ្យក្មេង២នាក់ដែលលេងជាមួយនាង ចាកចេញ ។
បុរសនោះត្រូវបានគេជឿថាមានអាយុខ្ទង់ ៥០ ឆ្នាំ បន្ទាប់មក បានបន្តនាំយកនាងដោយបង្ខំ ទៅកាន់បន្ទប់ក្រោមដី, ជាទីកន្លែងដែលគាត់ចាប់រំលោភនាង ។ បុរសរូបនេះបន្ទាប់មក បានគំរាមថា គាត់នឹងសម្លាប់គ្រួសាររបស់នាង ប្រសិនជានាងហ៊ានប្រាប់នរណាម្នាក់អំពីរឿងនេះ ។ ហេតុនេះ ការរំលោភក៏ចេះតែបន្តរហូតដល់ ២ ឆ្នាំ ។
ទោះយ៉ាងណា នៅថ្ងៃមួយ អំពើដ៏ខ្ពើមរអើមរបស់ Liu ត្រូវបានចាប់បាន បន្ទាប់បុរសរូបនេះបានព្យាយាមដេញតាម Lele ខណៈនាងចេញពីសាលារៀន ក្នុងបំណងទៅរំលោភនាងដល់ផ្ទះ ប៉ុន្តែ សំណាងអាក្រក់ នៅពេលគោះទ្វាក៏ប្រទះនឹងម្តាយរបស់នាង ហើយបុរសនេះយកលេសថា ចង់រកខ្ចីសៀវភៅ ។ សកម្មភាពចម្លែករបស់ Liu ត្រូវបានសង្ស័យ និងឈានដល់ការចាប់ខ្លួន បន្ទាប់ពីត្រូវបានតាមទាន់ចុងក្រោយ កំពុងរំលោភ Lele នៅក្នុងអគារបោះបង់ចោលមួយ ។
Liu ត្រូវបានចាប់ឃុំខ្លួន ខណៈពួកគេរង់ចាំលទ្ធផលតេស្ត DNA ដែលពួកគេទាំងពីរបានធ្វើមុននេះក្នុងខែធ្នូ ៕


អានព័ត៌មានថ្មីៗ
ម៉ែ…Cute កប់ហ្មង! លេងចឹងៗអីបានជាកន្លែងលក់សាច់ជ្រូកមួយនេះលក់ដាច់យ៉ាងនេះ! (មានវីដេអូ)
វាគ្មានអ្វីគួរឲ្យចម្លែកខ្លាំងនោះទេសម្រាប់ប្រទេសថៃ ព្រោះនៅក្នុងប្រទេសថៃមាននារីៗជាច្រើនដែលស្លៀកពាក់សិចស៊ី មកឈរលក់គុយទាវ ឬលក់ម្ហូបអាហារផ្សេងៗ។ ប៉ុន្ដែមិនមានអ្នកគាំទ្រទាំងអស់នោះទេ មានអ្នកខ្លះទៀតបានបញ្ចេញមតិរិះគន់ទៅលើយុទ្ធសាស្រ្ដយកស្រីសិចស៊ីមកទាក់ទាញភ្ញៀវបែបនេះ។


អ្នកលេងហ្វេសប៊ុកម្នាក់ដែលដាក់ឈ្មោះថា Teetawat Sangaroon បានសរសេរនៅលើ Status របស់ខ្លួនថា «ខ្ញុំឆ្ងល់ណាស់ ហេតុអីបានជាប្តីរបស់ខ្ញុំចេះតែទៅទិញសាច់ជ្រូកនៅកន្លែងហ្នឹងរៀងរាល់ថ្ងៃ!? តែពេលដឹងការពិត ព្រះអើយ….» ។
ទោះយ៉ាងណា អ្វីដែលធ្វើឲ្យអ្នកលេងអ៊ីនធើរណេតស្ទើរពុំគួរឲ្យជឿភ្នែកនោះ គឺនៅពេលដែលបានឃើញរូបថតដ៏ស្រស់ៗស្អាតរបស់នាង ប្រៀបបាននឹងកូនក្រមុំតុក្កតា លើស ១០០ ដង ពីរូបនៅក្នុងវីដេអូឃ្លីបដែលបង្ហាញឲ្យឃើញលក់ដូរសាច់ជ្រូកតាមចិញ្ចើមថ្នល់ដ៏សិចស៊ី ។
តោះ! កុំឲ្យខាតពេល មកទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា!














0 comments:
Post a Comment