
អូនសំលាញ់..! បងហៅអូនថាអូនសំលាញ់ជាលើកចុងក្រោយ ហើយបងដឹងថាអូនមកនៅជាមួយបង ព្រោះអូនខ្ជិលធ្វើកា តែបងទទួលយកបាន បងរាប់រងចញ្ចឹមអូន ព្រោះបងមិនមែនជាប្រុសស្អាត បងមិនមានសាច់ដុំធំៗ បងមិនសូវចេះនិយាយផ្អែម បែបរ៉ូមេទិក តែបងស្រលាញ់អូន។

អូនជាមនុស្សខ្លួនតូចរាងស្វេលគួឲ្យស្រលាញ់ អូនពូកែតែងខ្លួន អូនពូកែធ្វើខ្លួនអោយចូលក្នុងចំណោមគេចុះ យើងស្រលាញ់គ្នាតាំងពីនៅរៀនរហូតដល់រៀនចប់ អូនសុំបែកបងជិត50ដងមកហើយ តែបងនៅតែអត់ឳនអោយអូនជានិច្ច ព្រោះបងស្រលាញ់អូន ហើយការត្រូវគ្នាលើកនេះអូនបានសុំបងមកនៅជាមួយទាំងដែលមិនទាន់រៀបការ បងសប្បាយចិត្តណាស់រកអ្វីប្រៀបផ្ទឹមបាន។បងសុខចិត្តធ្វើការថែមម៉ោង មិនបានសំរាកដើម្បីបានលុយអោយចាយទិញស្បែកឡើងល្អៗ ទិញអ្វីដែលអូនចង់បានម៉ាក់ហាមក៏បងមិនស្ដាប់ បងគិតថាលើកនេះបងបានបំពេញនៅអ្វីដែលអូនចង់បានហើយអូននឹងមិនទៅចោលបងទៀតទេ។

មែនអូនមិនទៅចោលបងទេ តែអូនចាយលុយបងហើយទៅដើលេងសប្បាយជាមួយប្រុសផ្សេង បងចូលក្នុងបន្ទប់បងឃើញសោមអនាម័យទើបប្រើថ្មីៗទាំងដែលបងទើបមកពីធ្វើការ ចឹងហើយបានជាបងឆាតមករកអូន។

តែអូនដូចជាមិនសូវយកចិត្ត ថ្ងៃអាតិទ្យបងបបួលអូនដើលេងអូនមិនទៅព្រោះអូនដើលេងជាមួយគេឆ្អែតហើយ ពេលនេះបងភ្ញាក់ខ្លួនហើយ បងឈប់ងុបងល់នឹងអូនទៀតហើយ កំលាំងញើសឈាមដែលបងរកបានអូនចាយចុះ បងលាហើយ មិនបាច់សុំបងបែកទៀតទេលើកនេះបងជាអ្នកសុំបែកម្ដង៕

នេះជាសារមួយដែលបុរស់ម្នាក់បានសរសេផ្ញើជូនសង្សារបស់គាត់ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះអត្តបទនេះ..?
0 comment
0 comments:
Post a Comment