Monday, February 12, 2018

​អីយ៉ា…​! ស្រីស្អាតម្នាក់នេះ​ សុំសង្សា ២០នាក់ ទិញ iPhone7 ម្នាក់​១​គ្រឿងៗ រួច​លក់​យកលុយ​ទិញ​ផ្ទះ​ថ្មី​១​ខ្នង​យ៉ាង​ឡូយ​​ ដើម្បី…



​ស្ត្រីជន​ជាតិចិន​ម្នាក់​ឈ្មោះ Xiaoli ដែល​មកពី​ភាគខាងត្បូង​នៃ​ទីក្រុង Shenzhen បាន​កំពុង​ទទួល​ការកោតសរសើរ​ជាខ្លាំង បន្ទាប់ពី​នាង​បានស្នើ​សុំ​មិត្ត​ប្រុស​របស់​នាង​ចំនួន ២០ នាក់ ឲ្យ​ទិញ​ទូរស័ព្ទ iPhone 7 ក្នុង​ម្នាក់​១​គ្រឿងៗ ។ ហើយ​បន្ទាប់មក នាង​ក៏បាន​លក់​ពួកវា​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ និង​យកលុយ​លក់បាន ដើម្បី​ទិញ​ផ្ទះ​ថ្មី​មួយ ។




​រឿងរ៉ាវ​របស់​នាង​បាន​រីក​រាលដាល បន្ទាប់ពី​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​តម្នាក់​ឈ្មោះថា Proud Qiaoba បាន​បង្ហោះ​រឿ​រ៉ាវ​របស់​នាង​នៅលើ​បណ្តាញ​សង្គម​ចិន Weibo ។
Proud Qiaoba ក៏បាន​បញ្ចេញ​ថា Xaioli មិនមែន​ចេញពី​គ្រួសារ​អ្នកមាន​ទេ តែ​នាង​គឺជា​កូនស្រី​ច្បង​នៅក្នុង​ចំណោម​សមាជិកគ្រួសារ​របស់​នា​ង ហើយ​ម្តាយ​របស់​នាង​ធ្វើការ​ជា​មេផ្ទះ ខណៈ​ឪពុក​របស់​នាង​គឺជា​ពលករ​ចំណាកស្រុក ។




ឪពុកម្តាយ​របស់​នាង ក៏​កាន់តែ​ចាស់​ទៅហើយៗ នាង​អាច​ស្ថិតក្រោម​សម្ពាធ​ច្រើន ដោយ​សង្ឃឹម​នឹង​ទិញ​ឲ្យ​ពួកគាត់​នូវផ្ទះ​ថ្មី​មួយ ប៉ុន្តែ វា​នៅតែ​មិនគួរ​ឲ្យ​ជឿថា នាង​អាច​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​! ។



​​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​សម្តែង​ការចាប់អារម្មណ៍​ចំពោះ​ជំនាញ​របស់​នាង ខណៈ​អ្នក​ខ្លះទៀត​មិន​សប្បាយចិត្ត ។​​អ្នកលេង​ម្នាក់​សរសេរថា​៖ «​ខ្ញុំ​សូម្បី​ពុំ​អាច​ស្វែងរក​មិត្ត​ប្រុស​ម្នាក់ ។ នាង​ពិតជា​អាច​ស្វែងរក​មិត្ត​ប្រុស ២០ នាក់ នៅក្នុងពេល​តែមួយ ហើយសុំ​ឲ្យ​ពួកគេ​ទិញ iPhone 7​ ដល់នាង​ទៀតផង ។







































































គ្រាន់តែ​ចង់​ស្នើ​នាង​ជួយ​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ពី​ជំនាញ​បែបនេះ​ផង​!» ។ រីឯ​អ្នក​ដទៃទៀត​បាន​រិះគន់ថា Xiaoli ជា​មនុស្ស​អ​សិ​ល​ធម៌ ខណៈ​មនុស្ស​មួយចំនួនទៀត​ក៏បាន​សង្ស័យថា ដំណើររឿង​ទាំងស្រុង​របស់​នាង គឺជា​ការ​ប្រឌិត​ឡើង​ប៉ុណ្ណោះ ។​​ប៉ុន្តែ ខាងក្រុមហ៊ុនទូរស័ព្ទ​ក៏បាន​បញ្ជាក់ថា ពួកគេ​បាន​ទិញ​ទូរស័ព្ទ iPhone 7s ចំនួន ២០ គ្រឿង ពី​អតិថិជន​ស្រី​ម្នាក់ ក្នុងតម្លៃ​ប្រហែល ៥,៧៥០ យន់ (ជាង ៩០០ ដុល្លារ) ក្នុង​១​គ្រឿង ៕























































































































Related Posts:

0 comments:

Post a Comment