
នារីស្រស់ស្អាតម្នាក់អាយុ ២០ ឆ្នាំរស់នៅក្នុងទីក្រុង Harbin ភាគខាងជើងនៃប្រទេសចិន នាងបានប៉ុនប៉ងលោតពីលើអាគាសម្លាប់ខ្លួនតែពុំបានសម្រេចនោះឡើយ ។ហេតុការណ៏នេះបាននកើតឡើង បន្ទាប់ពីមានជម្លោះគ្នាជាមួយនឹងមិត្តប្រុសរបស់នាង ។


យោងទៅតាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា មិត្តប្រុសរបស់នាងម្នាក់នេះ បានសម្រេចចិត្តសុំចែកផ្លូវជាមួយនាង បន្ទាប់ពីកើតមានជម្លោះដ៏ខ្លាំងមួយគ្នា ដោយសារតែជម្លោះនេះហើយទើបធ្វើឲ្យនាង កើតទុក្ខមិនសុខចិត្ត នឹងសង្សារបស់ខ្លួនដែលសុំបែកទាំងខ្លួនមិនទាន់អស់ស្រលាញ់។


ស្រាប់តែមួយសន្ទុះក្រោយមកនារីម្នាក់នេះ ក៏នឹកឃើញស្អីុមិនដឹង ក៏បាននិយាយរកលេស ធ្វើយ៉ាងមិចឲ្យមុរសដែលជាសង្សានាង ចុះចេញពីបន្ទប់ដែលពួកគេរស់នៅជាមួយគ្នា ដោយមិនអោយបុរសនោះយកសូម្បីតែសម្លៀកបំពាក់ទៅតាមខ្លួនក៏ដោយ។ ពេលដែលបុរសនោះចេញពីបន្ទប់មិនទាន់បានប៉ុន្មានផង។

ដោយបុរសជាសង្សាមិនបានគិតដល់នោះទេថា មិត្តស្រីរបស់គាត់ចង់បញ្ចប់ជីវិតទាំងបែបនេះឡើយ ។ខណៈពេលនោះគាត់ក៏បានអើតក្បាលមើលទៅបន្ទប់ខាងលើ ក៏ស្រាប់តែឃើញមិត្តស្រីរបស់គាត់ ចង់លោតចុះពីបង្អួចចុះក្រោម ។


ដោយភ្លាមៗគាត់ក៏បានរត់ទៅស្រវ៉ា ស្រវ៉ាចាប់ដៃនាងជាប់ទាន់ពេលវេលា ដោយមានបុរសនោះ រួមជាមួយអ្នកជិតខាង ត្រូវបានឃើញខំព្យាយាមចាប់កាន់ដៃមិត្តស្រីរបស់គាត់យ៉ាងលំបាកវេទនាមួយសន្ទុះ ទម្រាំក្រុមសង្គ្រោះ បានមកដល់ ហើយពួកគេជួយលើកនាងចូលក្នុងអគារវិញដោយសុវត្ថិភាព ។ នាងនេះ ពិតជាសំណាងណាស់ ដែលសង្សាខ្លួនឃើញទាន់ និងស្រវ៉ាចាប់ដៃនាងជាប់ កុំអីស្លាប់បាត់…! ុ?៕


សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment