
គ្រួសារមួយរស់នៅតំបន់ព្រំដែនស្កុតលែន បានផ្សព្វផ្សាយរកមេដោះម្នាក់ ដើម្បីមើលថែទាំងក្មេង២នាក់ ក្នុងគ្រួសារ
ដោយផ្តល់បៀវត្សរ៍ដល់ទៅ ៦៤០០០ ដុល្លារ ក្នុង១ឆ្នាំ ។ ហេតុតែផ្តល់កម្រៃយ៉ាងខ្ពស់ដូច្នេះ ដោយសារគ្រួសារនេះកំពុងរស់នៅក្នុងផ្ទះ…. មានខ្មោចលង ។

គ្រួសារនេះមានកូន២នាក់ អាយុ ៥ ឆ្នាំ និងម្នាក់ទៀតអាយុ ៧ ឆ្នាំ ។ តាមការប្រកាសមេដោះ នឹងត្រូវបានរស់នៅក្នុងផ្ទះ ដែលគ្រួសារនេះពណ៌នាថាជា «ទ្រព្យសម្បត្តិប្រវត្តិសាស្ត្រ, គួរឲ្យស្រឡាញ់, ទូលំទូលាយ» ។
«ពួកយើងបានរស់នៅទីនេះជិត ១០ ឆ្នាំ ។ ពួកយើងត្រូវបានគេប្រាប់ថា នេះជាផ្ទះមានខ្មោចលង ពេលរៀបទិញវា, តែពួកយើងនៅតែសម្រេចចិត្តទិញផ្ទះនេះ» នេះជាអត្ថន័យក្នុងការផ្សព្វផ្សាយព័ត៌មាន ។
«មេដោះ ៥ នាក់ បានបោះបង់ការងារកាលពីឆ្នាំទៅ, ម្នាក់ៗសុទ្ធតែនិយាយថា បាតុភូតចម្លែកៗជាមូលហេតុធ្វើឲ្យពួកគេមិនហ៊ានរស់នៅទៀត រួមមានសម្លេងចម្លែកៗ, សម្លេងកញ្ចក់បែក, របស់របរបន្លាស់ទីដោយខ្លួនឯង…. ។ ទោះបីដូច្នេះ ពួកយើងពុំទាន់ដែលជួបបាតុភូតអភីនីហាណាមួយ ហើយហាក់ដូចជាវាកើតឡើងតែពេលពួកយើងចេញពីផ្ទះ ។ ពួកយើងត្រៀមផ្តល់កម្រៃយ៉ាងខ្ពស់ ហើយរឿងសំខាន់ គឺរកបានអ្នកយល់ព្រមធ្វើការនៅទីនេះ»។
ពីដំបូងគេមិនជឿទៅលើខ្លីមសារផ្សព្វផ្សាយនេះឡើយ, ប៉ុន្តែ ពេលស្រាវជ្រាវទើបដឹងថា នោះជារឿងពិត ៕

ប្រភព ksn-news
អានព័ត៌មានថ្មីៗ
១៩សន្លឹក ដែលបង្ហាញពីការបកប្រែ និងសរសេរខុសបច្ចេកទេស មើលហើយហួសថ្លែង!
ការបកប្រែពីមួយភាសាទៅមួយភាសាទៀតគឺតម្រូវអោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះថាកាលណាបកប្រែខុសពាក្យណាមួយនោះនឹងធ្វើឲ្យការបកប្រែនោះទៅជាន័យផ្សេង ដែលពេលខ្លះន័យដែលបកចេញមកនោះរឹតតែធ្វើអោយអ្នកអានយល់ខុស និងធ្វើអោយប្រយោគឬឃ្លាមានន័យកាន់តែធ្ងន់ធ្ងរទៅទៀត។
ខាងក្រោមជាកម្រងរូបភាពនៃការបកប្រែខុសនិងសរសេរខុសបច្ចេកទេស៖

















0 comments:
Post a Comment