Tuesday, February 13, 2018

រលាយគ្មានសល់ទេលោកអើយ អណ្ដើកស្រុកខ្មែរ.!



ករណី​ជួញដូរ​សត្វព្រៃ​ PM ឃាត់រថយន្តក្រុង (វីរៈ​ប៊ុន​ថាំ ) ចំនួន ២គ្រឿង ឃាត់មនុស្ស៥នាក់ នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ៖ថ្ងៃទី១២ នឹងទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឃាត់​ត្រួតពិនិត្យ​រថយន្តក្រុងរ​បស់​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ ចំនួន ២គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3901 និង ១គ្រឿង​ទៀត ពាក់​ស្លាក​លេខ កោះកុង 3A-0492 និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥នាក់។ ជនសង្ស័យ​ទាំង ៥នាក់ មាន ១.ឈ្មោះ អ៊ឹម សុជា ភេទ​ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ បើកបរ, ២.ឈ្មោះ ប៉ុ​ម សាវុន ភេទ​ប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកបរ, ៣.ឈ្មោះ សឿង រដ្ឋា ភេទ​ប្រុស អាយុ ២០ឆ្នាំ មុខរបរ ព្រូឡាន, ៤.ឈ្មោះ សៀង ហ៊ុន​សុជា ភេទ​ប្រុស អាយុ ២០ឆ្នាំ មុខរបរ ព្រូឡាន និង ៥.ឈ្មោះ ផូ ហន ភេទ​ប្រុស អាយុ ៦០ឆ្នាំ ម្ចាស់​សត្វព្រៃ។

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង រួមមាន រថយន្តក្រុង​ចំនួន ២គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3901 និង ១គ្រឿង​ទៀត ពាក់​ស្លាក​លេខ កោះកុង 3A-0492, សត្វ​អណ្ដើក​រស់ ចំនួន ៣កា​រ៉ុង និង ២កេស ទម្ងន់​សរុប ២៤០គីឡូក្រាម, សត្វ​ពស់​វេ​ករស់ ចំនួន ១កេស ទម្ងន់​សរុប ២៧គីឡូក្រាម, សត្វ​ពស់​ចាន់​ល្មម ១កេស ទម្ងន់ ១៤គីឡូក្រាម, សត្វ​កន្ធាយ​រស់ ចំនួន ៤កេស ទម្ងន់ ៩៥,៥ឡី​ឡូ​ក្រាម និង​សត្វ​ប្រវឹក​ងាប់ ចំនួន ១កេស ទម្ងន់ ៤៦គីឡូក្រាម។ រថយន្ត​ទី១ ពាក់​ស្លាក​លេខ កោះកុង 3A-0492 ដឹក​សត្វព្រៃ​ចេញពី​ភូមិ​កូនដំរី ឃុំ​គោក​និមិត្ត ខេត្តបន្ទាយមានជ័យ ដែល​ម្ចាស់​ឈ្មោះ ផូ ហន ភេទ​ប្រុស អាយុ ៦០ឆ្នាំ មាន​ទីលំនៅ​ខេត្តតាកែវ មាន​សត្វ​អណ្ដើក​រស់ ចំនួន ២កេស ទម្ងន់ ៥០គីឡូក្រាម, សត្វ​កន្ធាយ​រស់ ចំនួន ៤កេស ទម្ងន់ ៩៥.៥គីឡូក្រាម, សត្វ​អណ្ដើក ១កេស ទម្ងន់ ៣៨គីឡូក្រាម, សត្វ​ពស់​ចាន់​ល្មម ចំនួន ១កេស ទម្ងន់ ១៤គីឡូក្រាម, សត្វ​ប្រវឹក​ងាប់ ១កេស ទម្ងន់ ៦៤គីឡូក្រាម ជា​បញ្ញើ​របស់​ជន​មិន​ស្គាល់​សាវតា ដឹក​យកទៅ​រាជធានី​ភ្នំពេញ។

ចំណែក​រថយន្ត ១គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3901 ដឹក​សត្វព្រៃ មាន​អណ្ដើក​រស់ ចំនួន ៣កា​រ៉ុង និង ១កេស ទម្ងន់ ១៦២គីឡូក្រាម, សត្វ​ពស់វែក​រស់ ចំនួន ១កា​រ៉ុង​ច្រក​ក្នុង​កេស ទម្ងន់ ២៧គីឡូក្រាម ជា​បញ្ញើ​របស់​ជន​មិន​ស្គាល់​សាវតា ដឹក​យកទៅ​រាជធានី​ភ្នំពេញ ចំណុច​គីឡូម៉ែត្រ​លេខ៧ ខណ្ឌ​ឬ​ស្សី​កែវ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ទាំងអស់ បានប្រគល់​ជូន​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង ដើម្បី​បន្ដ​ចាត់ការ​តាម​នីតិវិធី៕
















Related Posts:

0 comments:

Post a Comment