Tuesday, February 13, 2018

ប្រពន្ធក្មេងជ្រុលដៃកាប់ប្តីវ័យ៦២ឆ្នាំរហូតស្លាប់ និងអូសញាត់ក្នុងខ្នោះបង្គន់ ក្រោយឆែករកឃើញក្នុងហោប៉ៅមាន….



 ​ស្ត្រី​ជា​ប្រពន្ធ​វ័យក្មេង​ម្នាក់​នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត បន្ទាប់ពី​នាង​បានធ្វើ​សកម្មភាព​ ចាក់​ប្តី​វ័យ​ចំណាស់​របស់ខ្លួន​ជាច្រើន​កាំបិត​រហូត​ស្លាប់ ។

យោងតាម Coconuts បាន​ឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ Nittaya Saengdeuan អាយុ ២២ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ចាក់​ប្តី​របស់​នាង​ឈ្មោះ Amnuay Wensila អាយុ ៦២ ឆ្នាំ រហូត​ស្លាប់ នៅឯ​ផ្ទះ​របស់​ពួកគេ បន្ទាប់ពី​កើត​ជម្លោះ​ដ៏​ខ្លាំងក្លា​មួយ នៅពេលដែល​នាង​បាន​រកឃើញ «​ស្រោមអនាម័យ​» នៅក្នុង​ហោប៉ៅ​របស់​ប្តី ដែលជា​ហេតុ ធ្វើ​ឲ្យ​នាង​ជឿថា គាត់​កំពុង​ផិតក្បត់​នាង ។​

Daily News បាន​រាយការណ៍​ថា បន្ទាប់ពី​ចាក់​បណ្តាល​ឲ្យ​ប្តី​ស្លាប់​រួចហើយ Nittaya បាន​សារភាពថា បាន​លាក់ទុក​សាកសព​របស់​ប្តី​នៅក្នុង​ខ្នោះបង្គន់ ស្ថិតនៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន ។

គួរបញ្ជាក់ថា នៅពេលសាកសួរចម្លើយដំបូង Nittaya បានបដិសេធធ្វើរឿងហេតុនេះឡើយ ។ ប៉ុន្តែ ដោយសារសួរដេញ​ដោល​ដ៏មានជំនាញរបស់សមត្ថកិច្ច ចុងក្រោយ នាងក៏បានសារភាពអំពីទោស​កំហុសដ៏ជ្រុលហួស​ មកលើប្តី​របស់ខ្លួន​តែម្តងទៅ ៕




























Related Posts:

0 comments:

Post a Comment