Thursday, February 1, 2018

ប្ដីស្រក់ទឹកភ្នែក!! ពេល ប្រពន្ធ ជិតស្លាប់បានប្រាប់ពី រឿងដែលប្ដីមិនដែលដឹងពីមុន ប្ដីស្ដាប់ហើយភ្ញាក់ខ្លួនព្រើត….



ប្ដីប្រពន្ធមួយគូ បានបង្ហាញពីជីវិតក្រោយអាពាហ៍ពិពាហ៍ ចុះសំរាប់អ្នកទាំងអស់គ្នា បើលឺពាក្យថា អាពាហ៍ពិពាហ៍តើអ្នកនឹងគិតថាវានឹងមានអ្វីកើតឡើងបន្ទាប់ពីនោះ?

ដើមរឿងគឺប្ដីប្រពន្ធមួយគូនេះ បានរៀបការជាមួយគ្នា រស់នៅរកស៊ីមានទ្រព្យ មាស ពេជ្រ សម្បូរបែប ចំណែកប្រពន្ធមានប្រអប់ដាក់របស់មួយដែលដាកនៅក្នុងទូរខោអាវ ។នាងសុំប្ដីថា កុំទៅបើកមើលប្រអប់មួយនោះ ឬសួរពីវាអោយសោះ ប្ដីក៏បានដូចចិត្តមិនដែលនិយាយរឿងប្រអប់នោះទេ។

ពេលវេលាកន្លងទៅរាប់សិបឆ្នាំ រហូតថ្ងៃមួយប្រពន្ធឈឺធ្ងន់ ពេទ្យបានបង្ហើបប្រាប់ថា នាងរស់នៅមិនបានយូរទេ ។ប្រពន្ធបានអោយភរិយាជួយទៅយកប្រអប់នៅក្នុងទូរខោអាវ ប្ដីទៅយកប្រអប់នោះមកហុចអោយភរិយា ប្រពន្ធកាន់ប្រអប់រួចបើក ក្នុងប្រអប់មានតុក្កតាពីរ និងលុយមួយចំនួនធំថែមទៀតផង។




ប្រពន្ធបានផ្ដើមនិយាយថា «នៅថ្ងៃរៀបការរបស់យើង យាយរបស់ខ្ញុំបង្រៀនខ្ញុំ គាត់បានប្រាប់ថា ជីវិតប្ដីប្រពន្ធជារឿងដែលត្រូវគិតអោយល្អិតល្អន់ មិនថាខុសតិច ឬច្រើនត្រូវចេះអោយអភ័យ អត់ធ្មត់រវាងគ្នានិងគ្នា ទុកចិត្តគ្នា មានក្ដីស្រលាញ់អោយគ្នា ហើយដែលសំខាន់គឺការយល់ចិត្តគ្នា »នាងឈប់និយាយ ហើយលូកដៃយឺតៗដោយគ្មានកំលាំងទៅទាញតុក្កតាមកមើល និងនិយាយថា «លោកយាយបានប្រាប់រឿងសំងាត់មួយមកខ្ញុំថា ពេលដែខ្ញុំអន់ចិត្តនឹងបង ឬខ្ញុំខឹង អោយខ្ញុំដេរតុក្កតាយកទុកក្នុងប្រអប់ ហើយរក្សារតុក្កតាអោយបាន ១​ នៅក្នុងប្រអប់ »
ប្ដីពេលបានលឺរឿងទាំងនេះ អោនមុខចុះលួចជូតទឹកភ្នែក ហើយមើលទៅក្នុងប្រអប់គាត់ឃើញតុក្កតា ២នៅក្នុងប្រអប់ ទឹកភ្នែករបស់គាត់កាន់តែហូរចុះមក ដោយគាត់គិតនៅក្នុងចិត្តថា ពេលវេលាកន្លងទៅជិតហាសិបឆ្នាំហើយ មានតុក្កតាតែ ២ ប៉ុន្នោះជំនួសការដែលប្រពន្ធខឹងខ្លួន គាត់ព្យាយាមជូតទឹកភ្នែកម្ដងទៀត ឯប្រពន្ធនិយាយបន្ត «បងពិតជាឆ្ងល់ថាហេតុអ្វីមានលុយទាំងនេះនៅក្នុងប្រអប់» នាងក៏ចាប់ទាញលុយនោះមក រួចបន្តថា «វាជាលុយដែលបានមកពី ការលក់តុក្កតាម្ដងមួយៗ»








ចំពោះរឿងនេះ អ្នកអានខ្លះអាចនឹងអាណិតនារីជាប្រពន្ធ ដែកត្រូវអត់ធ្មត់គ្រប់ពេល រហូតដល់ថ្ងៃដែលជិតស្លាប់ ដូចនេះតើអ្នកគិតថា អ្វីទៅជាជីវិតគូរ?បើបានរស់នៅជាគូរនឹងគ្នាហើយ ក៏គួរតែមើលថែគ្នា ស្រលាញ់គ្នាអោយច្រើនៗ កុំធ្វើអោយដៃគូរត្រូវគ្រាំចិត្តរហូតថ្ងៃស្លាប់ដូចនារីម្នាក់នេះ។
ប្រភព : khmernews

អានព័ត៌មានថ្មីៗ 

ឆ្ងល់បង្គន់ជះតែស្ទះច្រើនថ្ងៃ!! ទ្រាំមិនបានក៏ជួលជាងមកវៃកម្ទេច មានអីស្រាប់តែផ្អើលពេញបង្គន់…

បរទេស៖

បុរសម្នាក់ឈ្មោះ Carelបានជួបហេតុការណ៏ចម្លែកមួយដោយបង្គន់របស់គាត់នៅល្អសោះ មិនដឹងជាមានមូលហេតុអ្វីសុខៗក៏ខូចប្រើលែងកើត ក្រោយប៉ុន្មានថ្ងៃក្រោយវានៅតែស្ទះ គាត់មានអារម្មណ៏ចម្លែកក្នុងចិត្ត និងខឹងយ៉ាងខ្លាំងចំពោះការស្ទះបង្គន់របស់គាត់ ក៏សម្រេចចិត្តតេហៅជាងមកវៃចោលតែម្តង។




រហូតដល់ជាងមកដល់ស្រាប់តែប្រទះឃើញថាប្រាកដជាមានអ្វីស្ទះក្នុងទុយោជាក់ជាមិនខានក៏សូមម្ចាស់បង្គន់គោះទុយោដើម្បីអោយដឹងការពិតថាជាអ្វី ឯម្ចាស់វិញកំពុងតែខឹងផងក៏បាននិយាយថា លោកធ្វើម៉េចក៏បានអោយតែវាដំណើរការធម្មតាវិញទៅ។ ក្រោយមកជាងក៏គោះទុយោស្រាប់តែជួបហេតុការណ៏ដ៏រន្ធត់គឺសត្វពស់មួយក្បាលដ៏ធំជាប់ខ្លួនក្នុងទុយោបង្គន់របស់គាត់ ដំបូងឡើយពុំទាន់ដឹងថាជាពស់អ្វី ទាំងម្ចាស់ ទាំងជាងរត់បាត់ ក្រោយមួយសន្ទុះក្រោយទើបមកពិនិត្យម្តងទៀតក៏ដឹងថាគ្រាន់តែជាពស់ថ្លាន់ដែលគ្មានពិសក៏សម្រួលតាមដំណើរ៕



 



 



 



 



0 comments:

Post a Comment