
ក្មេងប្រៀបដូចជាក្រដាសសរមួយសន្លឹកអីចឹង ការប្រដៅក្មេងមានច្រើនរបៀបខ្លាំងណាស់មិនមែនទាល់តែវាយជេរទើបក្មេងស្ដាប់នោះទេ ទន្ទឹមនឹងនេះផងដែរមនុស្សចាស់ភាគច្រើនគឺតែងតែប្រដៅកូនដោយវាយជេរ ចំនុចនេះវាពិតជាប៉ះពាល់ខ្លាំងណាស់ទៅដល់អារម្មណ៍ក្មេងវាអាចបណ្ដាលឲ្យក្មេងបាក់ស្បាតក៏ថាបាន។ ជាក់ស្ដែង ថ្មីមានការបង្ហោះនូវរូបភាពជាច្រើនដែលបង្ហាញពីក្រុមសង្គ្រោះព្យាយាមជួយរំដោះក្មេងម្នាក់ចេញក្រោមស្ពានដ៏តូចចង្អៀតមួយ ហើយរឿងនេះផងដែរ បានធ្វើឲ្យអ្នកផងមានមានការស្រងាកចិត្តយ៉ាងខ្លាំង។ ពីដំបូងឡើយនរណាៗក៏គិតថា ក្មេងប្រុសនោះប្រហែលជារពិស ទើបលូនចូលទៅក្នុងនោះ ខណៈពេលដែលការពិតគឺផ្ទុយស្រឡះ។

ប្រភពពីសារព័ត៌មានម៉ាឡេស៊ី ឲ្យដឹងថា មុនពេលក្មេងនេះមកសម្ងំពួនក្នុងលូ វាត្រូវបានគ្រូស្តីបន្ទោសព្រោះខ្លួនពុំចាំមេរៀនដែលគ្រូដាក់ឲ្យទន្ទេញ ។ ហេតុតែខ្លាចគ្រូទូរស័ព្ទប្រាប់ម្តាយនៅឯផ្ទះហើយ ទៅវិញត្រូវរំពាត់នោះ ក្មេងនេះនៅពួនសម្ងំនៅកន្លែងមួយដែលមិនងាយនរណារកឃើញ ។

សំណាងល្អមានអ្នកអនាម័យម្នាក់បានប្រទះឃើញវាហើយទូរស័ព្ទហៅក្រុមសង្គ្រោះមករំដោះចេញ។ ប៉ុន្តែក្រោយពេលប្រើពេលវេលាមួយសន្ទុះធំបញ្ចុះបញ្ចូលឲ្យវាចេញ ។


ទង្វើខាងលើរបស់ក្មេងប្រុសនេះកើតឡើងតាមបែបគិត "ខ្លី" របស់ក្មេង តែវាបានចង្អុលបង្ហាញពីវិធីអប់រំមួយដែលពុំត្រឹមត្រូវ។ ចំពោះក្មេងៗអាណាព្យាបាលពុំមែនពេលណាក៏ប្រើរំពាត់ដើម្បីដោះស្រាយបញ្ហាពេលដែលវាពុំអាចធ្វើតាមចិត្តយើងបាន។ បើចេះតែធ្វើបានរបៀបនេះ ស្នាមរបួសក្នុងចិត្តរបស់វាកាន់តែធំឡើងៗ ហើយពិតជាពុំងាយបាត់សូន្យទៅវិញឡើយ៕

0 comments:
Post a Comment