
អាមេរិក៖
កោះមួយស្ថិតនៅកណ្តាលទន្លេ St. Lawrence រដ្ឋញូវយ៉ក ត្រូវបានទិញសិទ្ធិកាន់កាប់ដោយគ្រួសារឈ្មោះ Sizelands កាលពីទស្សវត្សរ៍ឆ្នាំ ១៩៥០ ចាត់ទុកជាកោះ ដែលមានទំហំតូចជាងគេលើលោក។

កោះនេះមានឈ្មោះថា Just Room Enough ឃើញមានកូនខ្ទមមួយខ្នង និងដើមឈើមួយដើមត្រូវបានគេដាំនៅលើកោះតែម្តង ជាកន្លែងដែលមនុស្សម្នាមួយចំនួន ប្រាថ្នាចង់ស្នាក់នៅរយៈពេលពីរ ឬបីថ្ងៃ ដើម្បីកម្សាន្តសប្បាយ និងរំសាយទុក្ខកង្វល់។

ជាក់ស្តែង ដើម្បីចាត់ទុកថាជាកោះបាន លក្ខខណ្ឌតម្រូវឲ្យយ៉ាងហោចណាស់ ក៏មានផ្ទៃដីទំហំមួយហ្វីតការ៉េ (០.០៩២ ម៉ែត្រការ៉េ) ដែលដុះនៅកណ្តាលផ្ទៃទឹក គួបផ្សំជាមួយនឹងដើមឈើយ៉ាងតិចបំផុតមួយដើម ត្រូវមាននៅលើកោះនោះផងដែរ។ ដូចនេះ Just Room Enough បានស្របនឹងលក្ខខណ្ឌ ដែលគេបានកំណត់ ហើយត្រូវបានគេទទួលស្គាល់ ជាកោះមួយ ក្នុងចំណោមកោះដទៃទៀតលើពិភពលោក។

គួរឲ្យដឹងថា ក្រុមគ្រួសារជាម្ចាស់កោះបានទិញវាទុក ក្នុងគោលបំណងស្នាក់នៅក្នុងថ្ងៃចុងសប្តាហ៍ ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ ក៏ដូចជាគេចវេសពីជីវិតរស់នៅក្នុងទីក្រុង ដែលមានសភាពភាពអ៊ូអរ និងស្មុគស្មាញ។
ជាមួយនឹងទំហំប្រមាណ ៣៣០០ ហ្វីតការ៉េ វាបានវ៉ាដាច់កោះមួយទៀត ដែលមានឈ្មោះថា Bishop Rock ក្លាយជាកោះមានទំហំតូចជាងគេលើលោក ក្នុងកំណត់ត្រាហ្គីណេស៕





0 comments:
Post a Comment