
ថ្ងៃនេះយើងខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្តមកមើលវីដេអូបែបពិសោធន៍មួយលើចិត្តរបស់បុរស។
នៅក្នុងវីដេអូខាងក្រោមនេះ គេសង្កេតឃើញថា មាននារីអ្នករត់តុម្នាក់បានធ្វើការបម្រើសេវាកម្មជូនភ្ញៀវ ប្រុសម្នាក់។ នាងក៏បានរាក់ទាក់ និង ក្នុងន័យចង់រាប់អាន ដោយនាងបាននិយាយថានាងទើបចូលធ្វើការនិងមិនសូវស្គាល់គេឯង ហើយនាងថែមទាំងចង់ឲ្យលេខទូរស័ព្ទរបស់នាងទៅឲ្យបុរសម្នាក់នោះទៀតផង។
ប៉ុន្តែដោយសារនាងត្រឹមតែជាអ្នករត់តុ ហើយតែងខ្លួនមិនសូវស្អាតទៀតនោះ គាត់ក៏បានប្រើលេសបដិសេធជាមួយនាងថាគាត់ត្រូវរវល់ទៅមើលម្ដាយឈឺ ហើយមិនខ្ជីយកសូម្បីតែលេខទូរសព្ទរបស់នាងឡើយ។

នាងក៏បានដើរចូលទៅក្នុងវិញដោយមិននិយាយមួយមាត់ ពេលចូលទៅដល់ក្នុងនាងបានតុបតែងមុខ ដោយមានអ្នកជួយតុបតែងឲ្យ ហើយក្រោយពីតុបតែងរួចនាងមើលទៅដូចជាតារាម៉ូឌែលអ៊ីចឹង។
បន្ទាប់មកនាងក៏បានដើរមករកបុរសនោះជាមួយនឹងរូបរាងថ្មីស្អាតនិងសិចស៊របស់នាង ដោយរាក់ទាក់នឹងធ្វើដូចមុនអីញ្ចឹង តែម្ដងនេះបុរសនោះបែរជាយល់ព្រមជូននាងដើរលេង។ គ្រាន់តែឮបែបនោះភ្លាម នាងក៏បានរំលឹកបុរសម្នាក់នោះថានាងជាអ្នករត់តុដែលគាត់ជួបអម្បាញ់មិញនោះ ហើយបុរសនោះក៏ខ្មាសជាខ្លាំង។

នេះជាមេរៀនមួយបង្ហាញថា បុរសឱ្យតម្លៃខ្លាំងទៅលើសម្បកក្រៅរបស់នារី។ តែយ៉ាងណាមិញយើងក៏មិនអាចបន្ទោសបុរសនោះ ១០០% បានដែរព្រោះបើគ្មាននរណាមានសិទ្ធិបង្ខំគាត់ឱ្យដើរលេងជាមួយមនុស្សដែលគាត់មិនពេញចិត្តនោះឡើយ។ ការបដិសេធឬយល់ព្រមទៅដើរលេង គឺជាសិទ្ធិរបស់គាត់៕
តោះទស្សនាវីដេអូឱ្យកាន់តែច្បាស់៖
ចង់ដឹងថាស្រីក្រមុំនៅបរិសុទ្ធ ឬមិនបរិសុទ្ធ ប្រទេសចិនបុរាណសាកល្បងប្រើវិធីម្យ៉ាងដ៏មានប្រសិទ្ធិភាពបំផុត…

ដូចដែលយើងធ្លាប់បានដឹងស្រាប់ហើយថា នៅក្នុងរជ្ជកាលចិនបុរាណ ស្តេចគ្រប់គ្រងផែនដីអាចមានស្នំជាច្រើននាក់បាន ហើយក៏តែងតែមានស្នំច្រើននៅក្បែរព្រះកាយដែរ។ តាមការជាក់ស្តែងមានស្រីស្អាតៗច្រើនណាស់ឈរតម្រង់ជួរគ្នាដើម្បីឲ្យសាកល្បងពិសោធន៍លើពួកគេសម្គាល់ថានៅមានភាពបរិសុទ្ធឬទេ? ម្យ៉ាងវិញទៀត ការធ្វើតេស្តនេះក៏អាចដឹងពីស្នំដែលមានចិត្តផិតក្បត់បានដែរ។




តើគេត្រូវធ្វើយ៉ាងណាដើម្បីពិសោធន៍ដឹង?
តោះថ្ងៃនេះពួកយើងនឹងបកស្រាយ៖

គេបានប្រើល័ក្ខណ៌ក្រហមសម្រាប់ធ្វើការពិសោធន៍
នៅក្នុងរឿងប្រវត្តិសាស្ត្រ ឬក្នុងអក្សរសិល្ប៍របស់ប្រទេសចិន ក៏មានការកត់ត្រាពីពត៌មានលំអិតនៃព្រះបរមរាជវាំងផងដែរ។ មុននឹងអនុញ្ញាតិឲ្យស្រីក្រមុំចូលក្នុងព្រះរាជវាំង គេយកល័ក្ខណ៍ពណ៌ក្រហមដាក់លើដៃដើម្បីពិសោធន៍ព្រហ្មចារីរបស់ពួកគេ។ កាលណាស្នាមពណ៌ក្រហមនោះមិនរលាយបាត់មានន័យថាស្រីក្រមុំម្នាក់នោះនៅបរិសុទ្ធ។






ហើយនៅក្នុងសៀវភៅប្រវត្តិសាស្រ្តចិនមួយបានសរសេរថា «ប្រពៃណីនេះគឺកើតមានឡើងតាំងពីនៅក្នុងរាជវង្សហានមកម្លេះ»។ យោងទៅតាមរឿងរ៉ាវពិត ស្តេចហានបានបញ្ជាឲ្យអ្នកបម្រើស្រី ស្រីស្នំទាំងអស់ត្រូវចូលខ្លួនមកសាកល្បងវិធីនេះដើម្បីបង្ការរឿងផិតក្បត់ជាមុន។






ការប្រើវិធីនេះពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ចំពោះស្រីស្នំទាំងនោះ ។ មុនដំបូងគេត្រូវឲ្យស្រីក្រមុំដែលត្រូវរើសចូលក្នុងវាំងត្រូវផ្ងារដៃឡើងម្តងម្នាក់ បន្ទាប់មកគេបង្តក់ទឹកពណ៌ក្រហមម្យ៉ាងនៅលើកំភួនដៃខាងស្តាំរបស់នារីនោះ។ នៅពេលភ្លាមៗ បើស្នាមក្រហមរលុបបញ្ជាក់ថានាងគ្មានព្រហ្មចារីឡើយ។



តើពណ៌ក្រហមធ្វើពីអ្វី?

យោងតាមកំណត់ត្រាក្នុងសៀវភៅប្រវត្តិសាស្រ្ដ អ្នកធ្វើល័ក្ខណ៍ក្រហមនេះ ធាតុផ្សំពីជាតិបារតធម្មជាតិពណ៌ក្រហមស្រស់ចំនួន ៧ គីឡូក្រាមត្រាំទុកក្នុងរយៈពេល ៩០ ថ្ងៃ។ នៅពេលដែលវាឡើងរឹងកកបន្តិចម្តងៗ ក៏បានប្រែក្លាយទៅជាពណ៌ក្រហមឈាមក្រម៉ៅរួចគេយកវាទៅកិនធ្វើជាម្សៅឲ្យម៉ត់ និងរក្សាទុកក្នុងក្រឡមួយយ៉ាងត្រឹមត្រូវ៕

ឮ

0 comments:
Post a Comment