
ប្រិយមិត្តមួយចំនួនប្រហែលជាចូលចិត្តខោខោវប៊យដែលមានម៉ូដរហែកជើងខ្លះៗដែលមើលទៅជា Style ពេញនិយមមួយបែប។ ប៉ុន្តែខោខោវប៊យរហែកម៉ូដថ្មីចុងក្រោយនេះ នឹងធ្វើឲ្យគ្រប់គ្នាអន់ចង់មិនហ៊ានស្លៀក ព្រោះតែវារហែកស្ទើរតែមួយរយភាគរយទៅហើយ។
អ្នកឌីហ្សាញម៉ូដនៅប្រទេសជប៉ុនឈ្មោះ Thibaut បានបង្ហាញនូវការរចនាម៉ូដខោថ្មីរបស់ខ្លួនក្នុងកម្មវិធី Amazon Fashion Week Tokyo ដែលប្រព្រឹត្តឡើងកាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល។ ខោខោវប៊យម៉ូដថ្មីដែលគេឲ្យឈ្មោះថា "Thong Jeans" នេះ បើនិយាយទៅគឺមានក្រណាត់ច្រើនតែត្រង់ចង្កេះប៉ុណ្ណោះ ក្រៅពីនោះគឺល្ហល្ហេវ។ ដោយសារម៉ូដដ៏ចម្លែកនេះ បានធ្វើឲ្យ "Thong Jeans" ត្រូវបានគេយកទៅបង្ហោះចែកចាយគ្នាមើលពេញអ៊ិនធឺណិត និងមានការបញ្ចេញមតិយោបល់ហួសចិត្តជាច្រើនផងដែរ។ មើលទៅ មានអ្នកណាហ៊ានស្លៀកឬអត់?
































0 comments:
Post a Comment