Saturday, February 3, 2018

តើ​អ្នកដឹង​ទេ​ថា​ទីផ្សារ​លក់​ក្រលៀន នៅ​ប្រទេស​ឥណ្ឌា​មានតម្លៃ​ប៉ុន្មាន ? តើ​មូល​ហេតុអ្វី​ទើប​ធ្វើ​ឲ្យ​ពួកគេ​សុខចិត្ត​លក់​ក្រលៀន​ខ្លួនឯង ?



ឥណ្ឌា​៖​ការជួញដូរ​សេរី​រា​ង្គ​គឺ​ខុសច្បាប់​។​តែដោយសារ​តែ​លុយ​និង​ភាពក្រីក្រ​មនុស្ស​ខ្លះ​នៅតែ​ហ៊ាន​បំពាន​។​ជាក់ស្តែង​នៅ​ស្រុក​ខ្លឹង​(​ឥណ្ឌា​)​កាលពី​ថ្ងៃទី​៧​មករា​ឆ្នាំ​២០១៥​ប៉ូលិស​បាន​ឲ្យ​កាសែត​ដឹង ថា និស្សិត​អាយុ ២២ ឆ្នាំ​ម្នាក់​មកពី​ឥណ្ឌា​ភាគខាងត្បូង​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ដើរតួរ​ជា​អ្នក​គួ​ក​ជេ ក្រលៀន​ជា​លក្ខណៈ​អន្តរជាតិ​។

មនុស្ស​បីនាក់​ផ្សេងទៀត​ក៏ត្រូវ​បាន​ចាប់ខ្លួន​ផងដែរ​ទាក់ទិន​នឹង​ករណីនេះ ដោយមាន​ឈ្មោះ​ដូចជា អែម​ឌី អាប់​ឌុល ហា​ហ្វ៊ី​ស (Md. Abdul Hafeez), ផា​លិ​ម ម៉ា​ហេស (Palem Mahesh) និង កូ​ថា​ផា​លី ណា​រ៉េ​ស (Kothapalli Naresh) ដែលមាន​អាយុ​ខ្ទង់ ២០ ទៅ ៣០ ឆ្នាំ​។ ប៉ូលិស​បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា អ្នកទទួល​ក្រលៀន​ត្រូវបាន​គិតថ្លៃ​ប្រមាណ ២,៧ លាន​រូពី​សម្រាប់​ការវះកាត់​ផ្សាំ​ក្រលៀន​។​

​ប៉ូលិស​ឲ្យ​ដឹងថា​៖​មុនដំបូង​និស្សិត​ឈ្មោះ កា​ស្ប៉ា​រ៉ា​ជូ ស៊ូ​រ៉េ​ស (Kasparaju Suresh) ដែល​កំពុង​សិក្សា​ជំនាញ​គ្រប់គ្រង​សណ្ឋាគារ​ក្នុង​ទីក្រុង​ហាយ​ដេ​រ៉ា​បាដ (Hyderabad) បាន​លក់​ក្រលៀន​ខ្លួនឯង​ក្នុងតម្លៃ ៥០០.០០០ រូពី (៧៥.០០០ ដុល្លារ​) កាលពី​ខែធ្នូ ឆ្នាំ​២០១៤​ក្រោយមក​រូបគេ ក៏បាន​ក្លាយជា​ភ្នាក់ងារ​ទិញ​ក្រលៀន ហើយ​បាន​បញ្ចុះបញ្ចូល​មនុស្ស​ចំនួន ១៥ នាក់​រួចមកហើយ​ឱ្យ​លក់​ក្រលៀន​មក​ខ្លួន​។




មន្ត្រីប៉ូលិស​ជាន់ខ្ពស់​មកពី​ស្រុក​ណា​ល់​ហ្គុ​ន​ដា (Nalgonda) ក្នុង​រដ្ឋ​ថេ​ឡាន​ហ្គា​ណា (Telangana) បាន​និយាយថា "​គាត់ (​ស៊ូ​រ៉េ​ស​) ចង់បាន​ជីវិត​ហ៊ី​ហារ​តាមរយៈ​ការរក​លុយ​ដោយ​លក់​ក្រលៀន​របស់គាត់​។ បន្ទាប់ពី​បានដឹង​ល្បិច​ក្នុង​មុខរបរ​លក់​ក្រលៀន ស៊ូ​រ៉េ​សបាន​ក្លាយជា​ភ្នាក់ងារ​ខ្លួន​គាត់​តែម្តង​"​។ មនុស្ស​ដែលជា​មុខសញ្ញា​បរិច្ចាគ​ក្រលៀន​ត្រូវបាន​ធ្វើតេស្ត​នៅ​រដ្ឋ​ហ្គូ​ចា រ៉ាត់ ឬ មហា​រ៉ា​ស្ត្រា មុនពេល​ត្រូវបាន​ជួញដូរ​ទៅ​ប្រទេស​ស្រីលង្កា ជាទី​ដែល​ការវះកាត់​ត្រូវបាន​ធ្វើឡើង​។ មន្ទីរពេទ្យ​បី​កន្លែង​ក្នុង​រដ្ឋធានី​កូឡុំបូ​របស់​ស្រីលង្កា​ត្រូវបាន សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ក្នុង​ជំនួញ​ខុសច្បាប់​នេះ ដោយ​ជន​បរិច្ចាគ​ក្រលៀន​ជាច្រើនរូប​ត្រូវបាន​ល្បួង​តាមរយៈ​បណ្តាញ​សង្គម ដូចជា Facebook និង WhatsApp​។​
​ការលក់​ក្រលៀន​នេះ​ភាគច្រើន​គេ​ឃើញ​មាននៅ​តំបន់​ក្រីក្រ មួយចំនួន​ដោយសារតែ​ជីវភាព​មាន​ភាពខ្វះខាត​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លួចលាក់​លក់​ក្រលៀន ជាមួយ​ក្រុមទី​ផ្សារងងឹត ។ ជាមួយគ្នា​នោះ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ហួសចិត្ត​នោះ​ដោយយោង​ទៅតាម សារពត៌មាន China Daily របស់​ប្រទេស​ចិន បានអោយដឹងថា បុរស​ចំនួន​ពីរ​នាក់ មួយ​ឈ្មោះ Wu និង​មួយ​ឈ្មោះ Huang បានសម្រេច​ចិត្ត លក់​ក្រលៀន មួយ​ចំហៀង របស់គេ​ដើម្បី​ប្តូរ យកលុយ ទៅ​ទិញ​ទូរស័ព្ទ iPhone 6s ។ មនុស្ស​មិន តិច​ទេ ដែល​បាន លង់​ស្រឡាញ់ ទៅនឹង​ស្មា​ត​ហ្វូ​ន ស៊េរី​របស់​ក្រុមហ៊ុន Apple នេះ ក៏ប៉ុន្តែ វា​ពិតជា មិនគួរ​អោយ ជឿ​ឡើយ​ថា បុរស​ទាំងពីរ នាក់​នេះ ស្រឡាញ់ iPhone 6s ជាង​ជីវិត របស់គេ ទៅទៀត​នោះ​។​




​រឿងរ៉ាវ​នេះ បានកើត​ឡើង បន្ទាប់ពី​បុរស ទាំងពីរ​នាក់​នោះ ចង់​ស្វែង រកលុយ អោយបាន​គ្រប់ ដើម្បី​ទិញ iPhone 6s ដែល​នឹង​លក់ នៅ​ប៉ុន្មាន​ថ្ងៃ ខាងមុខនេះ​។ ដោយសារតែ ទំហំ​នៃ​ការ ចង់បាន វា​មាន​ភាព ធំធេង​នោះ បុរស​ទាំងពីរ​នក់ ក៏បាន ស្វែងរក អ្នកទិញ​ក្រលៀន នៅលើ​ទីផ្សារ ងងឹត ហើយ​ពួកគេ​ក៏បាន ណាត់ជួប គ្នា​នៅឯ មន្ទីរពេទ្យ​មួយ ដើម្បី​វះ​កា ត់​ដោះដូរ​។ វា​អាចជា សំណាង របស់​ពួកគេ ព្រោះ​អី​អ្នក​ដែល បាន​ណាត់ មក​ទិញ​ក្រលៀន ពី​ពួកគេ​នោះ ខកខាន មិនបាន មក​តាម ការសន្យា នោះទេ​។ ដោយ​រង់ចាំ យូរពេក បុរស​ម្នាក់ ក្នុងចំណោម​នោះ បានធ្វើការ ផ្លាស់ប្តូរ​ចិត្ត មិន​ហ៊ាន ប្រថុយ​ជីវិត ដើម្បី​បាន​ទូរស័ព្ទ មួយគ្រឿង​យក មកប្រើប្រាស់ នោះទេ​។ មិត្តភក្តិ ម្នាក់ទៀត មិន​ព្រម​ត្រឡប់ មកវិញ​ទេ តែដោយសារ​តែ មានការ អូសទាញ និង​បាន រាយការណ៍ ទៅដល់ ប៉ូលីស​នោះ ទើប​ជីវិត របស់គេ ទាំងពីរ​នាក់ បាន​រួចផុត​ទៅ​។​



​នេះ​មិនមែនជា​ករណី លើកដំបូង នោះទេ ទាក់ទង ទៅនឹង​ការ ប្រថុយ​ជីវិត ខ្លួនឯង ដើម្បី​អាច ប្រើប្រាស់ របស់​របស់ អេ​ឡិច​ត្រូ​និ​ច នោះ ហើយ​ករណី ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់បាន កើតឡើង នៅក្នុង​ប្រទេស កម្ពុជា យើង​ដែរ​។ ក្រលៀន គឺជា​សរីរាង្គ ដ៏​សំខាន់ បំផុត​មួយ របស់​រាងកាយ ដែល​វា មាន​តួនាទី ចំរោះ និង​កំចាត់​ជាតិ ពុល​ចេញ ពី​រាងកាយ​។ ប្រសិនបើ​វា ចុះខ្សោយ រឺ​បាត់​មួយ ចំហៀង​នោះ ជីវិត​យើង​នឹង មិនអាច រស់​បានយូរ នោះទេ​។​
 

អានព័ត៌មានថ្មីៗ 

ចាក់ដោតដល់បេះដូង!! ឪពុកក៏ស្លាប់ ម្តាយក៏រត់ចោល ទុកឲ្យកូនស្រីវ័យ១០ឆ្នាំ ទៅធ្វើការជាកម្មករសំណង់ចិញ្ចឹមយាយតា តែនាងបោះពាក្យមួយឃ្លាថា…

បរទេស៖

 ជាការពិតណាស់ ក្មេងៗភាគច្រើនតែងតែចំណាយពេល រីករាយជាមួយមិត្តភក្តិ និងគិតគូទៅលើការសិក្សា ដើម្បីអនាគតរបស់ពួកគេ។

ប៉ុន្តែសម្រាប់ក្មេងស្រីវ័យ១០ឆ្នាំ មួយរូបនេះវិញ មិនបានទៅសិក្សាហើយ ថែមទាំងគ្មានពេលដើម្បីលេងជាមួយមិត្តភក្តិទៀតផង ដោយសារតែ នាងត្រូវទៅធ្វើការរកប្រាក់ចិញ្ចឹមយាយតា។




ជីវិតរបស់នាង ពិតជាកំសត់ខ្លាំងណាស់ ខណៈឪពុកក៏បានស្លាប់ចោល ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចំណែកឯ ម្តាយរបស់នាងវិញ ក៏បានរត់ទៅតាមប្រុសផ្សេង បន្ទាប់ពីអវត្តមានឪពុករបស់នាង។ ជាហេតុធ្វើឲ្យក្មេងតូចរូបនេះ ត្រូវទទួលខុសត្រូវរកប្រាក់ចំនូលចូលគ្រួសារ ដើម្បីចិញ្ចឹមយាយតា ដែលចាស់ៗណាស់ទៅហើយ។
 




ថ្វីត្បិតតែ ច្បាប់ការងារនៅក្នុងប្រទេសមួយចំនួន តម្រូវឲ្យនិយោជិកមានអាយុយ៉ាងតិច១៦ឆ្នាំក៏ពិតមែន ប៉ុន្តែក៏នៅតែមានក្មេងៗ ក្រោមអាយុមួយចំនួន បានប្រឡូកចូលវិស័យការងារដែរ នោះក៏ដោយសារតែ ស្ថានភាពគ្រួសារក្រីក្រ គ្មានទីពឹង។
ក្មេងស្រីដ៏កំសត់រូបនេះ បាននិយាយថា៖

"ខ្ញុំមិនអីទេ! ព្រោះខ្ញុំត្រូវការលុយសម្រាប់ចំណាយលើថ្លៃពេទ្យ និងថ្នាំរបស់យាយតាខ្ញុំ"។




ជាក់ស្តែង ក្មេងៗមួយចំនួនធ្វើការនៅកន្លែង ដែលមានគ្រោះថ្នាក់បំផុត។ ទោះជាយ៉ាងណា ការងារទាំងនោះ អាចជួយឲ្យគ្រួសាររបស់ពួកគេ ចាកចេញពីភាពអត់ឃ្លាន។
ក្មេងស្រីដ៏កតញ្ញូរូបនេះ បានបន្ថែមជាចុងក្រោយថា៖

"ខ្ញុំសុខចិត្តធ្វើការក្រោមកម្តៅថ្ងៃ ប្រសើរជាងទុកឲ្យយាយតារបស់ខ្ញុំឈឺ"៕

ពិតជាគួរឲ្យអាណិតនាងមែន!!!




 



0 comments:

Post a Comment