Saturday, February 3, 2018

ចាក់ដោតដល់បេះដូង!! ឪពុកក៏ស្លាប់ ម្តាយក៏រត់ចោល ទុកឲ្យកូនស្រីវ័យ១០ឆ្នាំ ទៅធ្វើការជាកម្មករសំណង់ចិញ្ចឹមយាយតា តែនាងបោះពាក្យមួយឃ្លាថា…



ជាការពិតណាស់ ក្មេងៗភាគច្រើនតែងតែចំណាយពេល រីករាយជាមួយមិត្តភក្តិ និងគិតគូទៅលើការសិក្សា ដើម្បីអនាគតរបស់ពួកគេ។

ប៉ុន្តែសម្រាប់ក្មេងស្រីវ័យ១០ឆ្នាំ មួយរូបនេះវិញ មិនបានទៅសិក្សាហើយ ថែមទាំងគ្មានពេលដើម្បីលេងជាមួយមិត្តភក្តិទៀតផង ដោយសារតែ នាងត្រូវទៅធ្វើការរកប្រាក់ចិញ្ចឹមយាយតា។




ជីវិតរបស់នាង ពិតជាកំសត់ខ្លាំងណាស់ ខណៈឪពុកក៏បានស្លាប់ចោល ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចំណែកឯ ម្តាយរបស់នាងវិញ ក៏បានរត់ទៅតាមប្រុសផ្សេង បន្ទាប់ពីអវត្តមានឪពុករបស់នាង។ ជាហេតុធ្វើឲ្យក្មេងតូចរូបនេះ ត្រូវទទួលខុសត្រូវរកប្រាក់ចំនូលចូលគ្រួសារ ដើម្បីចិញ្ចឹមយាយតា ដែលចាស់ៗណាស់ទៅហើយ។
 




ថ្វីត្បិតតែ ច្បាប់ការងារនៅក្នុងប្រទេសមួយចំនួន តម្រូវឲ្យនិយោជិកមានអាយុយ៉ាងតិច១៦ឆ្នាំក៏ពិតមែន ប៉ុន្តែក៏នៅតែមានក្មេងៗ ក្រោមអាយុមួយចំនួន បានប្រឡូកចូលវិស័យការងារដែរ នោះក៏ដោយសារតែ ស្ថានភាពគ្រួសារក្រីក្រ គ្មានទីពឹង។
ក្មេងស្រីដ៏កំសត់រូបនេះ បាននិយាយថា៖

"ខ្ញុំមិនអីទេ! ព្រោះខ្ញុំត្រូវការលុយសម្រាប់ចំណាយលើថ្លៃពេទ្យ និងថ្នាំរបស់យាយតាខ្ញុំ"។




ជាក់ស្តែង ក្មេងៗមួយចំនួនធ្វើការនៅកន្លែង ដែលមានគ្រោះថ្នាក់បំផុត។ ទោះជាយ៉ាងណា ការងារទាំងនោះ អាចជួយឲ្យគ្រួសាររបស់ពួកគេ ចាកចេញពីភាពអត់ឃ្លាន។
ក្មេងស្រីដ៏កតញ្ញូរូបនេះ បានបន្ថែមជាចុងក្រោយថា៖

"ខ្ញុំសុខចិត្តធ្វើការក្រោមកម្តៅថ្ងៃ ប្រសើរជាងទុកឲ្យយាយតារបស់ខ្ញុំឈឺ"៕

ពិតជាគួរឲ្យអាណិតនាងមែន!!!




 



អានព័ត៌មានថ្មីៗ 
មើលរូបភាពទាំង ២៨សន្លឹកនេះហើយ ទើបដឹងថារឿងអ្វីក៏អាចកើតមានដែរ មិនដូចការរំពឹងទុករបស់យើងនោះទេ

នៅលើពិភពលោកយើងសព្វថ្ងៃនេះប្រព័ន្ធអិនធើណេត និងបណ្តាញសង្គមកំពុងមានការជឿនលឿនយ៉ាងឆាប់រហ័សក្នុងការទំនាក់ទំនង ចែករំលែករូបភាព និងព័ត៌មានផ្សេងៗ ដែលអ្នកស្មានមិនដល់។ ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះផ្ដល់ឱកាស និងអ្វីថ្មីប្លែកៗ ដល់យើងក៏ដូចជាមនុស្សជុំវិញពិភពលោកមានឱកាសក្នុងការបង្ហោះរូបភាពដែលគេចង់ផុស ហើយជាក់ស្តែងនោះរូបខ្លះយើងសឹងតែមិនជឿថាវាអាចកើតមានឡើងពិតមែន និងរូបខ្លះកំប្លែងមើលទៅគួរឱ្យចង់សើច។ល។

ថ្ងៃនេះយើងខ្ញុំសូមបង្ហាញអំពីរូបភាព២៨សន្លឹកដែលប្លែក និងកម្របំផុតដែលអ្នកមិនងាយបានឃើញ ចង់ដឹងថាប្លែកបែបណានោះតោះយើងទៅមើលទាំងអស់គ្នា៖




 







 



 



 



 



 



 



 



 



 



 



 



 



 




0 comment

0 comments:

Post a Comment