Sunday, February 4, 2018

ទិញ​តុក្កតាចម្លែកមួយយកមកផ្ទះ បានប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែជួបរឿង​ចម្លែកៗនឹកស្មានមិនដល់…



ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ហាក់ដូចជា​ជា​សុ​បិ​ន្ត​អាក្រក់​មួយ ចំពោះ​គ្រួសារ​នាង Debbie Merrick ចាប់តាំងពី​ពួកគេ​ទិញ​តុក្កតា

​បុរាណ​មួយ ដើម្បី​ដាក់តាំង​នៅក្នុង​ផ្ទះ ។ ពួកគេ​សង្ស័យថា គ្រួសារ​ខ្លួន​កំពុង​ត្រូវ​តុក្កតា​ចម្លែក​នេះ​បន្លាច ។​




មុននេះ ៣ សប្តាហ៍ អ្នកស្រី Debbie Merrick ជនជាតិ​អង់គ្លេស បាន​ទិញ​តុក្កតា​មួយ​ក្នុង​ផ្សារណាត់​សប្បុរសធម៌​តម្លៃថោក ក៏ប៉ុន្តែ ចាប់តាំងពី​ពេលនោះ គ្រួសារ​អ្នកស្រី​តែង​ជួបប្រទះ​បាតុភូត​ចម្លែកៗ​នៅក្នុង​ផ្ទះ ដោយ​គ្មាន​វិទ្យាសាស្ត្រ​ណា​អាច​បកស្រាយ​កើត ។​
​អ្នកស្រី Debbie ឲ្យ​ដឹងថា នៅ​ព្រឹក​មួយ​នៃ​សប្តាហ៍​ដំបូង បន្ទាប់ពី​យក​តុក្កតា​ចូល​ផ្ទះ ស្វាមី​អ្នកស្រី​គឺ​លោក Cameron ស្រាប់តែ​ភ្ញាក់ឡើង​ដោយមាន​ស្នាម​កោស​ចម្លែក​លើ​ជើង​ស្តាំ ។ បន្ទាប់មកទៀត សម្លេង​នាឡិការោទិ៍​មិន​ឈប់ឈរ ។ មាន​យប់​ខ្លះ ដឹងខ្លួន អ្នកស្រី​ស្រាប់តែ​ឮ​សម្លេង​ក្រេះ​ក្រុស​លើ​កម្រាល​ឥដ្ឋ ។ ដំបូង​អ្នកស្រី​ស្មានថា នោះ​ជា​សម្លេង​ជើង​របស់​កូនស្រី តែ​ពេល​ត្រួត​ពិនិត្យឃើញ​កូនស្រី​នៅ​កំពុង​ដេកលក់ ទើប​អ្នកស្រី​ចាប់ផ្តើម​ភ័យខ្លាច ។




​ត្រឹមតែ​អ្នកស្រី Debbie ទេ សូម្បីតែ​មិត្តភក្តិ​ម្នាក់​របស់​អ្នកស្រី ក៏មាន​អារម្មណ៍​ថា តុក្កតា​នេះ​មាន​អ្វី​នោះ​មិនធម្មតា ។ អ្នកស្រី​សម្រេច​ដាក់​វា​ចូលក្នុង​ប្រអប់​មួយ រួច​ទុក​នៅក្នុង​ឃ្លាំង ក៏ប៉ុន្តែ គ្រប់យ៉ាង​ពុំទាន់​ប​ង្ឈ​ប់​ត្រឹមនេះ ។ ទោះបី​បាន​ស្ថិតនៅក្នុង​ប្រអប់ តែ​អ្នកស្រី Debbies នៅតែមាន​អារម្មណ៍​ដូចជា​កំពុង​កម្រើក​ដោយ​ខ្លួនឯង ។ ហើយ​ខ្សែក​របស់​វា​នៅ​សុខៗ​ស្រាប់តែ​ជ្រុះ​មក​ដោយ​ពិបាក​យល់ ។​
​ចុងក្រោយ អ្នកស្រី​សម្រេច​ពពាយនាយ​លក់​តុក្កតា​នោះ​លើ eBay ។ ប៉ុន្តែ ពុំ​ដឹងថា តើ​មាន​នរណា​ហ៊ាន​ទិញ​វា ឬ​អត់ ?​




Related Posts:

0 comments:

Post a Comment