
បើតាមការឱ្យដឹងពី People's Daily តម្លៃកូនក្រមុំនៅចិន កំពុងឡើងថ្លៃណាស់ បណ្ដាលឱ្យបុរសមានជីវភាពមធ្យមៗ ឬក្រីក្រពិបាករកប្រពន្ធមែនទែន តម្រូវឱ្យដើរស្វែងរកពីប្រទេសផ្សេងៗវិញ។

ប្រភពខាងលើបានឱ្យដឹងថាតម្លៃបណ្ណាការកាន់តែខ្ពស់ រហូតដល់ពេលខ្លះត្រូវចំណាយ ២៩០០០ដុល្លារឯណោះ។ ខណៈដែលនេះជាតម្លៃមួយនៅខេត្តជា Shaanxi, Gansu, Xinjiang និងតំបន់ស្វយ័ត Inner Mongolia ។ ក្រៅពីលុយបណ្ណាការនេះហើយ កូនក្រមុំខ្លះតម្រូវឱ្យខាងប្រុស ទិញគ្រឿងអលង្ការឱ្យថែមទៀតផង ឬក៏រថយន្ដ១គ្រឿងទៀត។


ចិន ជាប្រទេសមួយដែលមានអតុល្យភាពខ្លាំងបំផុតរវាងមនុស្សប្រុស និងមនុស្សស្រី ព្រោះតែគោលនយោបាយកូនមួយ ដែលអនុវត្តរាប់សិបឆ្នាំមកហើយ។ គោលនយោបាយនេះ បានធ្វើឲ្យគ្រួសារជ្រើសរើសយកកូនប្រុស ជាងកូនស្រី។ ក្នុងឆ្នាំ២០១៦ ប្រទេសចិនមានចំនួនបុរសលើសនារីដល់ទៅ ៣០លាននាក់ ហើយអតុល្យភាពខ្លាំងបំផុតនៅតំបន់ដាច់ស្រយាល៕





0 comments:
Post a Comment