
យុវជនឈ្មោះ អ៊ុក ភារុណ អាយុ26ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ បានស្គាល់និងធ្លាប់ទាក់ទងស្រលាញ់គ្នារយៈពេលជិតមួយឆ្នាំជាមួយនឹងយុវតីក្រមុំម្នាក់ឈ្មោះ ភ ស ណ រ អាយុ16ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅភូមិ ព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំបូងឡើយ កាលពីថ្ងៃទី28 /01/2018 ជនជាប់ចោទនិងមិត្តភក្រ័បានមកលេងផ្ទះនារីរងគ្រោះ ហើយក៏នាំគ្នាផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយ លុះដល់ម៉ោង 9យប់ ឪពុកម្តាយនារីរងគ្រោះក៏បានចូលដេកមុនអស់ ចំណែកកម្មវិធីផឹកស៊ីរហូតដល់ម៉ោង 10:40 នាទីក៏ឈប់ផឹកស៊ី មិត្តភក្រ័ក៏ទៅផ្ទះរៀងៗខ្លួន ចំណែកជនល្មើសដេកមិនលក់ ក៏ចូលទៅបន្ទប់នារីរងគ្រោះ ហើយឃើញនាងដេកម្នាក់ឯងក៏ឡើងដេកពីលើនាងរួច យកដៃខ្ទប់មាត់និងគំរាមមិនអោយស្រែក បើមិនចឹងទេ គេសម្លាប់ចោល។

ពេលនោះជនល្មើសក៏ចាប់ផ្តើមចាត់ការតាមសម្រួលដែលចិត្តចង់ លុះ5នាទីក្រោយមក ក៏រំលោភនាងម្តងទៀត ហើយក៏ដេកទីនោះរហូតទល់ភ្លឺទើបត្រឡប់ទៅផ្ទះវិញដោយសុវត្តិភាព ពេលព្រឹកឡើងនារីរងគ្រោះក៏បានប្រាប់ឪពុកម្តាយថា យុវជន អ៊ុក ភារុណ ចាប់រំលោភនាង ទើបឪពុកម្តាយនារីរងគ្រោះដាក់ពាក្យប្តឹងទៅសមត្ថិច្ចតែម្តង លុះដល់ថ្ងៃទី 31/01/2018 ទើបសមត្ថកិច្ចទៅចាប់ជនល្មើសបាន ហើយជនល្មើសក៏បានឆ្លើយសារភាពដូចរឿងដែលរៀបរាប់ខាងលើពឹតប្រាកដមែន។

ប្រភព khnote
អានព័ត៌មានថ្មីៗ
ក្រមុំឡើងថ្លៃ!! ថ្លៃទឹកដោះកូនក្រមុំនៅប្រទេសចិន កំពុងតែប្រហារចិត្តកំលោះៗ រហូតដល់ថា្នក់សម្រេចចិត្ត…
បើតាមការឱ្យដឹងពី People's Daily តម្លៃកូនក្រមុំនៅចិន កំពុងឡើងថ្លៃណាស់ បណ្ដាលឱ្យបុរសមានជីវភាពមធ្យមៗ ឬក្រីក្រពិបាករកប្រពន្ធមែនទែន តម្រូវឱ្យដើរស្វែងរកពីប្រទេសផ្សេងៗវិញ។

ប្រភពខាងលើបានឱ្យដឹងថាតម្លៃបណ្ណាការកាន់តែខ្ពស់ រហូតដល់ពេលខ្លះត្រូវចំណាយ ២៩០០០ដុល្លារឯណោះ។ ខណៈដែលនេះជាតម្លៃមួយនៅខេត្តជា Shaanxi, Gansu, Xinjiang និងតំបន់ស្វយ័ត Inner Mongolia ។ ក្រៅពីលុយបណ្ណាការនេះហើយ កូនក្រមុំខ្លះតម្រូវឱ្យខាងប្រុស ទិញគ្រឿងអលង្ការឱ្យថែមទៀតផង ឬក៏រថយន្ដ១គ្រឿងទៀត។


ចិន ជាប្រទេសមួយដែលមានអតុល្យភាពខ្លាំងបំផុតរវាងមនុស្សប្រុស និងមនុស្សស្រី ព្រោះតែគោលនយោបាយកូនមួយ ដែលអនុវត្តរាប់សិបឆ្នាំមកហើយ។ គោលនយោបាយនេះ បានធ្វើឲ្យគ្រួសារជ្រើសរើសយកកូនប្រុស ជាងកូនស្រី។ ក្នុងឆ្នាំ២០១៦ ប្រទេសចិនមានចំនួនបុរសលើសនារីដល់ទៅ ៣០លាននាក់ ហើយអតុល្យភាពខ្លាំងបំផុតនៅតំបន់ដាច់ស្រយាល៕





0 comments:
Post a Comment