Tuesday, January 16, 2018

មិនគួគិតខ្លីបែបនេះសោះ!! នារីវ័យក្មេងទើបនឹង ១៩ឆ្នាំ សម្រេចចិត្ត ចងកសម្លាប់ខ្លួន ដោយសាតែមូលហេតុ…



ម៉ាឡេស៊ី ៖ នៅពេលដែលជីវិតនរណាម្នាក់បាត់បង់ វាតែងតែជារឿងសោកនាដកម្ម។ ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យសោកស្ដាយខ្លាំងថែមទៀតនោះ គឺនៅពេលដែលជនរងគ្រោះជាមនុស្សវ័យក្មេង អនាគតរបស់ពួកគេនៅសល់វែងឆ្ងាយទៅមុខទៀត។




កាលពីថ្ងៃទី ៤ ខែ មករា អំឡុងម៉ោងប្រហែលជា ៦ ល្ងាច កន្លងទៅនេះ ក្មេងស្រីជនជាតិម៉ាឡេស៊ីដែលមានវ័យទើបនឹង ១៩ឆ្នាំ ម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងមានទីតាំងក្នុងទីក្រុង Johor Bahru ប្រទេស ម៉ាឡេសុី។



នាងត្រូវបានគេរាយការណ៍ថា បានជួបជាមួយនឹងមិត្តភក្តិប្រុសរបស់ខ្លួននៅមុនពេលបាត់បង់ជីវិត។ មិត្តទាំងអស់ស្នាក់នៅក្នុងសណ្ឋាគារតែមួយជាមួយគ្នា ហើយបានឆែកអ៊ីនចូលម៉ោង ៣: ៣០ ល្ងាច។



នៅពេលមិត្តម្នាក់ក្នុងចំណោមមិត្តឯទៀតរបស់នាងបានទៅគោះទ្វារបន្ទប់នៅម៉ោង ៦ល្ងាច នារីរងគ្រោះមិនបានឆ្លើយតបអ្វីឡើយ។ ដោយមានការបារម្ភ និងមិត្តម្នាក់ស្រី ក៏សម្រេចចិត្តទាក់ទងទៅអ្នកចាត់ការសណ្ឋារឲ្យមកធ្វើការចាក់សោរបើកបន្ទប់ ក្រោយពីបុរសជាមិត្តគោះទ្វារជាច្រើនដង ប៉ុន្តែនៅតែគ្មានការឆ្លើយតបអ្វីពីនារីរងគ្រោះ។



នៅពេលទ្វារបានបើក ទាំងអ្នកចាត់ការនិងបុរសជាមិត្តមានការភ្ញាក់ផ្អើលតក់ស្លុតជាខ្លាំង ដោយបានឃើញនាងកំពុងព្យួរនឹងនិងកន្សែងនៅកណ្ដាល់បន្ទប់ គឺនាងបានប្រើប្រាស់កន្សែងបង់ក យកមកចងសម្លាប់ខ្លួន។ដោយយោងតាមអត្តសញ្ញាណប័ណ្ណរបស់នាងបានបង្ហាញថា អ្នកដែលស្លាប់ គឺមកពីរដ្ឋ Selangor ហើយត្រូវបានគេសន្មត់ថានឹងប្រារព្ធខួបកំណើតរបស់នាងនៅថ្ងៃទី ១៦ ខែមករា នេះ​​  ហើយគេពិតជាមានការរន្ធត់ចិត្តមែនទែនចំពោះការស្លាប់របស់នាង។



បុរសជាមិត្តនោះបានឆ្លើយថារូបគេក៏មិនបានដឹងពីមូលហេតុច្បាស់ថាតើហេតុអ្វីបានជានាងសម្លាប់ខ្លួនបែបនេះដែរ។ គ្មាននរណាម្នាក់បានដឹងអំពីគំនិតចង់សម្លាប់ខ្លួនរបស់នារីរងគ្រោះឡើយ ។ព្រោះថាមុនកើតហេតុនាងមានគម្រោងថានឹងទិញរថយន្តមួយគ្រឿងថែមទៀតផង ដូច្នេះវាមិនសមទំនងសោះចំពោះការធ្វើអត្តឃាតរបស់នាង។ ទោះជាយ៉ាងណា សមត្ថកិច្ចក៏បានបញ្ជាក់ពីហេតុការណ៍នេះហើយបានចាត់ថ្នាក់វាថាជាការស្លាប់ភ្លាមៗ។



ប៉ូលីសបាននិយាយថា "ដោយផ្អែកលើវីដេអូកាមេរ៉ាសុវត្ថិភាព CCTV គឺគ្មាននរណាម្នាក់នៅក្នុងបន្ទប់របស់ជនដែលស្លាប់ទេ នៅមុនពេលមិត្តភក្តិរបស់នាងបានទៅគោះទ្វារ" ។ សាកសពរបស់នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sultanah Aminah ដើម្បីធ្វើការពិនិត្យសាកសពបន្ថែម៕



 



 



 



 



 



Related Posts:

0 comments:

Post a Comment