Tuesday, January 16, 2018

ព្រះអើយ!! គ្រាន់តែតម្លៃស្រាក្រហមតែមួយដប អាចទិញឡានទំនើប LEXUS 570 បាន២គ្រឿងឯណោះ!!



រទេស៖ រាល់ប្រភេទនៃស្រាទាំងអស់ ស្រាក្រហមត្រូវបានគេចាត់ទុកថាជាប្រភេទស្រាដែលមានលក្ខណៈពិសេសជាងស្រាធម្មតា ព្រោះស្រាប្រភេទនេះគ្មានថ្ងៃផុតកំណត់នោះទេ គឺទុកវាកាន់តែយូរ វាកាន់តែមានរសជាតិក្រអូបប្រហើរគួរឲ្យចង់ក្រេប។

ដោយសារវាមានការផ្សំឡើងពីផ្លែឈើជាច្រើនមុខ និងមានការប្រើប្រាស់រូបមន្តដ៏ពិសេសនេះហើយ ទើបធ្វើឲ្យស្រាប្រភេទនេះមានតម្លៃថ្លៃជាងប្រភេទស្រាធម្មតា។ ជាក់ស្តែងដូចជាស្រាក្រហមទាំង១០ខាងក្រោមនេះ វាមានតម្លៃថ្លៃរហូតទៅដល់ ៥០ម៉ឺនដុល្លារឯណោះ។

ដើម្បីឲ្យដឹងកាន់តែច្បាស់ តោះតាមដានទាំងអស់គ្នា៖

១០. Chateau Margaux 2009 Balthazar មានតម្លៃ ៤,០៦២ ដុល្លារ

ស្រាក្រហមមួយនេះត្រូវបានគេផលិតឡើងត្រឹមតែ៦ដបប៉ុណ្ណោះ ហើយមានតែចំនួន៣ដបទេដែលដាក់សម្រាប់លក់ រីឯ៣ដបផ្សេងទៀតគឺទុកសម្រាប់តាំង។
























 
៩. Chateau Lafite 1864 មានតម្លៃ ៤,៦៥០ ដុល្លារ

ស្រាក្រហមមួយនេះត្រូវបានគេទទួលស្គាល់ថា វាមានអាយុកាលរហូតដល់ ១៥០ឆ្នាំ។ ដូច្នេះហើយទើបធ្វើឲ្យរស់ជាតិរបស់វាកាន់តែឆ្ងាញ់ពិសា និងមានតម្លៃថ្លៃ។








៨. Domaine de la Romanee-Conti 1990 មានតម្លៃ ២០,៩៧៥ ដុល្លារ
ស្រាក្រហមមួយប្រភេទនេះត្រូវបានកប់ទុកនៅក្នុងដីចំនួន ៥០ឆ្នាំ ។
















 
៧. Chateau Mouton-Rothschild 1945 មានតម្លៃ ២៣,០០០ ដុល្លារ

ស្រាមួយដបនេះត្រូវបានដេញថ្លៃបានដោយជនជាតិអាមេរិកនៅក្នុងឆ្នាំ២០០៧ ដោយក្នុងតម្លៃ ២៣,០០០ ដុល្លារ មានចំណុះ ៧៥០ មីលីលីត្រ។












៦. Inglenook Cabernet Sauvignon 1941 មានតម្លៃ ២៤,៦៧៥ ដុល្លារ
ស្រាក្រហមមួយដបនេះទើបតែត្រូវបានលក់ចេញនៅក្នុងឆ្នាំ ២០០៤ ក្នុងតម្លៃ ២៤,៦៧៥ ដុល្លារ។
























៥. Cheval Blanc 1947 មានតម្លៃ ៣៣,៧៨១ ដុល្លារ
ស្រាក្រហមមួយនេះត្រូវបានគេចាត់ទុកថាវាមានតម្លៃថ្លៃខ្លាំងណាស់ ព្រោះក្នុងចំណុះ ៧៥០ មីលីលីត្រ វាមានតម្លៃរហូតដល់ ៣៣,៧៨១ ដុល្លារឯណោះ។
























៤. Penfolds Grange Hermitage 1951 មានតម្លៃ ៣៨,៤២០ ដុល្លារ
ស្រាក្រហមមួយនេះគឺជាស្រាថ្លៃបំផុតនៅក្នុងប្រទេសអូស្រ្តាលី។ បច្ចុប្បន្ននេះ ស្រាប្រភេទនេះគឺមាននៅសល់ចំនួនត្រឹមតែ ២០ដបប៉ុណ្ណោះ។ ហើយនៅក្នុងឆ្នាំ ២០០៤ ស្រាក្រហមនេះត្រូវបានគេយកដាក់ដេញថ្លៃក្នុងតម្លៃមួយគឺ ៣៨,៤៥៣ ដុល្លារ។




































៣. Chateau Lafite 1787 មានតម្លៃ ១៦ ម៉ឺនដុល្លារ
ស្រាក្រហមមួយនេះត្រូវបានលក់ចេញទៅឲ្យលោក Malcolm Forbes នៅក្នុងឆ្នាំ ១៩៨៥ ក្នុងតម្លៃ ១៦០,០០០ ដុល្លារ។












The "Jefferson bottles" that Bill Koch paid some half a million dollars for and later discovered were fakes.







២. Chateau Margaux 1787 មានតម្លៃ ៥០ម៉ឺនដុល្លារ
ស្រាក្រហមមួយនេះមិនដែលមានអ្នកទិញនោះទេ ព្រោះវាមានតម្លៃថ្លៃពេក។ តែចៃដន្យថ្ងៃមួយ អ្នករត់តុបានធ្វើឲ្យវាធ្លាក់បែក ហើយត្រូវអ្នកធានាជួយចេញលុយសងចំនួន ២២៥,០០០ ដុល្លារ។












១. Screaming Eagle Cabernet Sauvignon 1992 មានតម្លៃ ៥០ ម៉ឺនដុល្លារ
ស្រាក្រហមមួយប្រភេទនេះត្រូវបានអ្នកជំនាញចាត់ទុកថាជាស្រាដែលល្អខ្លាំង គ្មានអ្វីពិពណ៌នាបាន។ ស្រាក្រហមនេះមានគុណភាពល្អ បូករួមជាមួយនឹងបន្សុទ្ធភាពនៃការផលិតថែមទៀតនោះ ដូច្នេះ វារឹតតែធ្វើឲ្យស្រាក្រហមមួយដបនេះ គឺគ្មានគូប្រកួតប្រជែងបានឡើយ៕
























Related Posts:

0 comments:

Post a Comment