Tuesday, January 16, 2018

រោគចិត្តមែនទេ? មានប្រពន្ធកូនហើយ នៅស្រលាញ់នាងទៀត… គាត់ថា «គ្រាន់តែឃើញភ្លាម ស្រឡាញ់ភ្លែត»



ជប៉ុន៖

 លោក Masayuki Ozaki អាយុ៤៥ឆ្នាំ កំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយមិត្តស្រី​ឈ្មោះ​ Mayu ដែលជាតុក្កតាសិច។

លោក Ozaki គឺជាមនុស្សប្រុសម្នាក់ ក្នុងចំណោមមនុស្សប្រុសជាច្រើននៅក្នុងប្រទេសជប៉ុន ដែលបានផ្លាស់ប្តូរជីវិតរស់នៅជាមួយមនុស្សពិត  ទៅជារីករាយជាមួយតុក្កតាសិចវិញ។

តាមពិតទៅលោក Ozaki មានប្រពន្ធ និងកូនរួចហើយ។ លោកបានប្រាប់ទៅកាន់សារព័ត៌មាន AFP ថា លោកពិតជាឯកាណាស់។ ចាប់តាំងពីប្រពន្ធលោកមានកូនរួចមក ជីវិតផ្លូវភេទរវាងលោកនិងប្រពន្ធត្រូវបានបញ្ចប់។ លោកបាននិយាយយ៉ាងដូច្នេះថា

 "គ្រាន់តែខ្ញុំបានឃើញនាង (Mayu) នៅកន្លែងដាក់តាំងបង្ហាញភ្លាម ខ្ញុំក៏ស្រលាញ់នាងភ្លែតតែម្តង"

។ លោក Ozaki បានបន្តថា "

មនុស្សស្រីជប៉ុនគ្មានភាពកក់ក្តៅទេ។ ពួកគេអាត្មានិយមខ្លាំងណាស់។ ពួកយើងចង់មានមនុស្សម្នាក់ ដែលតែងតែស្តាប់យើង ដោយគ្មានការរអ៊ូរទាំ នៅពេលដែលពួកយើងចេញពីធ្វើការ ត្រលប់ទៅផ្ទះវិញ

"។




លោក Ozaki បានចាត់ទុក Mayu ដូចជាមនុស្សស្រីពិតៗយ៉ាងអ៊ីចឹង។  លោកតែងនាំនាងចេញទៅក្រៅ   ដែលសកម្មភាពនេះ  ធ្វើឲ្យប្រពន្ធរបស់លោកខឹងជាប្រចាំ។ នៅពេលកូនស្រីរបស់លោកដឹងថា Mayu មិនមែនជាតុក្កតាបាប៊ីធម្មតា នាងបាននិយាយថា 
"នេះគឺជារឿងមួយដែលពិបាកទទួលយកណាស់"



យោងតាមប្រភពព័ត៌មានមកពីរោងចក្រផលិតបានឲ្យដឹងថា តុក្កតាសិចមួយមានតម្លៃប្រមាណ ៦ ០០០ដុល្លារ  ត្រូវបានផលិតឡើង មានម្រាមដៃដែលអាចបត់បែនបាន ដកក្បាលចេញបាន និងមានប្រដាប់បន្តពូជដូចមនុស្សពិតៗ  ហើយក្នុងមួយឆ្នាំៗ ក្រុមហ៊ុនលក់បានប្រហែល ២ ០០០ តុក្កតាឯណោះ សម្រាប់អតិថិជនក្នុងប្រទេសជប៉ុន។

គួរបញ្ជាក់ថាសព្វថ្ងៃនេះ ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាចំនួនពីរដូចជា ចំនួននៃការបង្កកំណើតធ្លាក់ចុះ និងការកើនឡើងនៃចំនួនមនុស្សប្រុសរស់នៅជាមួយតុក្កតាសិច៕

សូមទស្សនារូបភាពខាងក្រោម៖ 




 



 



 



 



 



 



 



Related Posts:

0 comments:

Post a Comment