
ទោះបីជាយើងរៀបការហើយ ក៏មិនអាចទុកចិត្តដែរថាមនុស្សដែលយើងស្រឡាញ់មិនក្បាត់ចិត្តយើង។ តារាចំរៀងម្នាក់មានឈ្មោះ Aliff Aziz អាយុ២៦ឆ្នាំមកពីប្រទេសសឹង្ហបុរីត្រូវបានប្រពន្ធរបស់គេ ដែលទើបតែសម្រាលកូនបាន២០ថ្ងៃ ចាប់បានបុរសខាងលើកំពុងតែនៅជាមួយនឹងសាហាយស្មន់របស់គេ។ នារីដែលជាប្រពន្ធរូបនេះចាប់បានប្ដីរបស់ខ្លួនកំពុងតែនៅច្រៀងខារ៉ាអូខេជាមួយហ្នឹងស្រីស្នេហ៍នៅក្នុងមជ្ឍមណ្ឌលខារ៉ាអូខេមួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី។
នារីជាប្រពន្ធបានថតបានសកម្មភាពរបស់ប្ដីនាងកំពុងតែអោបស្រីនៅក្នុងខារ៉ាអូខេ ប៉ុន្ដែនាងត្រូវបានបុរសជាប្ដីបានយកទូរស័ព្ទរបស់នាងហើយលុបរូបថតដែលនាងថតបានចោល។ យោងតាមសារពត៌មាន Utusan បានអោយដឹងថា៖ បន្ទាប់ពីប្ដីចិត្តអប្រិយរូបនេះលុបរូបចេញហើយ រូបគេបានគប់ទូរស័ព្ទទៅលើផ្ទៃមុខរបស់នារីជាប្រពន្ធ ហើយបានវាយនាងធ្វើអោយនារីជាប្រពន្ធមានស្នាមជាំនិងរបួសនៅលើផ្ទៃមុខនិងជង្គង់។ បន្ទាប់មកនារីជាប្រពន្ធបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្ដិ៍ប៉ូលីស ហើយប៉ូលីសបានឃាត់ខ្លួនបុរសជាប្ដីដើម្បីយកមកសាកសួរបន្ថែម។







អានអត្ថបអថ្មីៗ៖
គាត់បានចូលមកហូបមីហាងខ្ញុំជារៀងរាល់ថ្ងៃ! ខ្ញុំមិនបានគិតអ្វីពីគាត់ទេ ស្រាប់តែ គាត់ហ៊ានសុំខ្ញុំធ្វើជាមិត្តស្រី រួចនំាខ្ញុំទៅផ្ទះរបស់គាត់! ការពិតទាំងអស់ត្រូវលាតត្រដាងចេញធ្វើអោយទឹកភ្នែកហូរទឹកភ្នែកមិនដឹងខ្លួន!!

គាត់បានចូលមកហូបមីហាងខ្ញុំជារៀងរាល់ថ្ងៃ! ខ្ញុំមិនបានគិតអ្វីពីគាត់ទេ ស្រាប់តែ គាត់ហ៊ានសុំខ្ញុំធ្វើជាមិត្តស្រី រួចនំាខ្ញុំទៅផ្ទះរបស់គាត់! ការពិតទាំងអស់ត្រូវលាតត្រដាងចេញធ្វើអោយទឹកភ្នែកហូរទឹកភ្នែកមិនដឹងខ្លួន!!

ថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់ស្ត្រីម្នាក់។ ដែលនាងបានសរសេររៀបរាប់រឿងរ៉ាវរបស់នាងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង។
នាងគ្រាន់តែជាអ្នកលក់គុយទាវម្នាក់ ដែលបន្តការងារនេះពីម្តាយរបស់នាង។ មុខរបរនេះ បានជួយអោយគាត់មានលទ្ធភាពចិញ្ចឹមម្តាយដែលកំពុងមានឈឺរំារៃនិងជួួយប្អូនប្រុសរបស់
នាងកំពុងបន្តការសិក្សានៅឯមហាវិទ្យាល័យ។
ប្រសិនបើមានអាកាសធាតុល្អ គាត់អាចលក់បាន 1,000-1,500 បាត ក្នុងមួយថ្ងៃ។ គាត់គ្មានមុខរបរអ្វីក្រៅពីប្រកបរបរនេះហើយមានទីតំាងតាមចិញ្ចើមផ្លូវ ជាមួយរទេះ ដែលមាន 2-3 តុសម្រាប់អតិថិជន។

គាត់បាននិយាយថាកន្លែងរបស់គាត់មានភ្ញៀវជាប្រចំា។ អ្វីដែលចំឡែកនោះ មានបុរសម្នាក់
តែងតែចូលមកហូបមីនិងគុយទាវរបស់គាត់ ជាប្រចំាថ្ងៃ អស់រយះពេលប្រំាខែមកហើយ។
គាត់មិនបានចាប់អារម្មណ៏អ្វីទេចំពោះបុរសម្នាក់នោះដោយសារតែគាត់គិតថា
គឺបុរសម្នាក់នោះជាអតិថិជនធម្មតា ដូចភ្ញៀវទូទៅ។ណាមួយប្រហែលជាបុរសនោះ
ខ្ជិលធ្វើម្ហួមនៅផ្ទះទើបចេញមកហូបនៅខាងក្រៅ។
រាល់ពេលដែលបុរសនោះមក តែងតែហៅនាងអោយមកអង្គុយនិយាយលេងជាមួយគាត់។
រហូតដល់ថ្ងៃមួយគាត់ស្រាប់តែសួរនាងថា៖ "មានមិត្តប្រុសរឺនៅ?" ។ នាងមិនបានឆ្លើយតបទៅ វីញភ្លាមៗនោះទេ មួយសន្ទុះក្រោយមកទើបនាងបានឆ្លើយថា"ខ្ញុំមានតែប្អូនប្រុស និងម្តាយ វាគ្រប់គ្រាន់ហើយសំរាប់ជីវិតរបស់ខ្ញុំ"នាងបន្តថាតើមាននរណាម្នាក់ដែលចាប់អារម្មណ៏ជាមួយក្មេងស្រីដូចជាខ្ញុំ?" នាងនិយាយបែបកំប្លែងដោយមិនគិតច្រើនពេក។

ភ្លាមនោះស្រាប់តែបុរសម្នាក់នោះបានប្រែមុខមាត់ហាក់ដូចជាមិនអាចទទួលយកនូវការនិយាយ។ បុរសបាននិយាយ "ខ្ញុំមកទីនេះគ្រាន់តែចង់ឃើញ ស្នាមញញឹម!របស់នាងតែប៉ុណ្ណោះ"។ និយាយរួចបុរសចំឡែកក៏បានដើរចេញទៅបាត់។ នាងបានគិតថាបុរសម្នាក់នោះនឹងមិនចូលមកហាងនេះជាថ្មីម្តងទៀតទេ
ប៉ុន្តែនៅថ្ងៃបន្ទាប់ក៏បានឃើញ គាត់ចូលមកក្នុងហូបមីដូចមុន និងបានជួយធ្វើការនាងទៀត។
នាងបានបន្តទៀតថា បុរសម្នាក់នោះបាត់មិនបានហូបអស់រយៈពេលយូរ
ហើយនាងបានគិតថាបុរសម្នាក់នោះអាចមានការណាត់ជួបមួយ ឬប្រហែលភ្ជាប់ពាក្យ។
បន្ទាប់ពីការគិតរបស់នាងស្រាប់តែបុរសចំឡែកនោះលេចមុខមក ជាមួយបាច់ផ្កា រួចលុចជង្គង់
មុខនាងហើយបានសូមនាងរៀបការ ភ្លាមនោះនាងបានស្រក់ទឹកភ្នែក
និងយ៉ាងឆាប់រហ័សបានសម្រេចចិត្តដើម្បីឆ្លើយ .. ហើយទីបំផុតពួកគេទាំងពីរមានស្នេហា!
បុរសម្នាក់បានសម្រេចចិត្តដើម្បីអញ្ជើញនាងទៅជួបនៅផ្ទះឪពុកម្តាយរបស់គាត់។ ពេលទៅដល់ផ្ទះបុរសនោះនាងមានអារម្មណ៏ភ្ញើកផ្អើលយ៉ាងខ្លាំងដោយសារផ្ទះរបស់បុរសនោះជាភូមិគ្រឹះសំបូរបែបមិនខ្វះអ្វីទំាងអស់។ អ្វីដែលនាងកាន់តែឆ្ងល់គឺ បុរសម្នាក់នោះមិនដែលបានប្រាប់នាងថាគាត់ជានរណា គាត់បានធ្វើខ្លួនដូចមនុស្សធម្មតាបានដោយសារ គាត់ត្រូវបានគេស្លៀកពាក់ធម្មតានិងមិនចេះប្រកាន់វណ្ណាះ។
ខណៈពេលដែលនាងបានជួយឪពុកម្តាយរបស់គាត់ នៅពេលនេះនាងមានអារម្មណ៏ហាក់ដូចជាធ្លាប់ជួបពួកគាត់កាលមុន នៅកន្លែងដែលនាងលក់។ ភ្លាមនោះគាត់បានសួរថានូវចំាតាយាយចាស់ពីរនាក់នឹងអត់ដែលវង់វេងហើយចូល
ហូបមីនិងគុយទាវហើយអត់អោយលុយ ម្តាយរបស់គាត់បានសរសើរថានាងមានទឹកចិត្តល្អ
សូម្បីតែជេរប្រមាថ ឬដេញពួកគាត់ដែលញុំបស៊ុបគុយទាវដោយគ្មានការប្រាក់។ ព្រមទំាងជួរយកម្តាយឪពុករបស់គាត់បានទៅស្ថានីយ៍ប៉ូលីសឱ្យជួយសាច់ញាតិទទួលបានមកវិញ។
គាត់ដឹងពត៏មានពីប៉ូលីសថានាងជួយម្តាយរបស់គាត់។ នេះជាហេតុផល ដែលបុរសចំឡែកបានសម្រេចចិត្តទៅបរិភោគមីក្នុងហាងរបស់នាងរៀងរាល់ថ្ងៃ។
គាត់បន្តថាគាត់ដូចជាអារម្មណ៏អាណិតនាងតំាងពីថ្ងៃដែលគាត់ចូលទៅញាំុមីនៅថ្ងៃដំបូងហើយ
គាត់បានគិតថានាងជាផ្នែកមួយនៃជីវីតរបស់គាត់។
បន្ទាប់មកពួកគាត់ទំាងពីរបានរៀបការ និងរស់នៅប្រកបដោយសុភមង្គល។
អត្តន័យអប់រំ៖
– នាងគឺជាមនុស្សល្អព្រោះគាត់ មានទំនួលខុសត្រូវខ្ពស់សំរាប់គ្រួសារ។
– ការស្រឡាញ់គឺមិនសំខាន់ត្រង់ស្អាតរឺមិនស្អាតទេ សំខាន់បំផុតអត្តចរិត ។
– ចេះតបគុណទៅអ្នកដែលបានធ្វើល្អមកលើកខ្លួន។
0 comments:
Post a Comment