
ច្រើនឆ្នាំមុន, ក្រោយបេលបាត់បង់គ្រួសារទាំងអស់, វេជ្ជបណ្ឌិតជនជាតិចិនម្នាក់បានសង់ផ្នូរដោយខ្លួនឯង នៅតំបន់
ខេត្តហ៊ូណាន និងរស់នៅទីនោះរហុត រង់ចាំដល់ថ្ងៃលាចាកលោកជារៀងរហូត ។

បុរសអាយុ ៩២ ឆ្នាំ Liang Fusheng បានធ្លាប់មានគ្រួសារមួយសុភមង្គល ប៉ុន្តែ បន្ទាប់មកទាំងភរិយា និងកូនៗរបស់លោក សុទ្ធតែបានស្លាប់ដោយសារជំងឺ ។ គ្មាននរណាមើលថែទាំពេលអាយុច្រើន និងមិនចង់ក្លាយជាអំរែកឲ្យប្រជាជនក្នុងភូមិ -ពួកអ្នកដែលត្រូវបានលោកចំណាយកម្លាំងកាយចិត្តជួយព្យាបាល, Fusheng ចាប់ផ្តើមកសាងផ្នូររបស់ខ្លួននៅបណ្តាឆ្នាំ ១៩៩០ ។

លោកផ្តល់ប្រាក់ឲ្យប្រជាជននាំយកគ្រឿងសំណង់ឡើងមកកាន់ភ្នំដ៏ចោត មើលចុះឃើញជ្រលងដ៏ជ្រៅ ដែលោកហៅថាផ្ទះ និងចំណាយពេល ១៤ ឆ្នាំ អស់ទឹកប្រាក់ ២៦០.០០០ យ៉ន់ (៣៨០០០ ដុល្លារ) ដើម្បីសាងសង់ទីសម្រាកចុងក្រោយសម្រាប់ខ្លួនឯង ។ Fusheng មិនរង់ចាំដល់ថ្ងសចុងក្រោយនៃជីវិតទើបចូលទៅក្នុងផ្នូរនោះឡើយ, ចំពោះលោក ទីនោះគឺជាផ្ទះ, រាល់យប់គាត់គេងនៅក្នុងផ្នូរបិតជិត ។ លោកមិនចង់ឲ្យនរណាខ្វាយខ្វល់អំពីរឿងបញ្ចុះសពខ្លួន ។ ផ្នូររបស់ Fusheng ត្រូវបានហ៊ុមព័ទ្ធដោយខ្សែដែកបន្លា និងមានសោសន្តិសុខ ៥ ដែលត្រូវបានចាក់យ៉ាងជាប់ ។


ដឹងរឿងគួរឲ្យឈឺចាប់របស់ Fusheng ពួកអ្នកសារព័ត៌មានចិនបានទៅសួរសុខទុក្ខ និងយល់ថា វេជ្ជបណ្ឌិតវ័យចំណាស់រូបនេះប្តេជ្ជាចង់រស់នៅតែម្នាក់ឯងនៅកន្លែងដែលលោកបានជ្រើសរើស ។ ដើម្បីសម្រេចគោលបំណងនោះ លោកឲ្យដឹងថា បានពង្រាយអន្ទាក់ជាច្រើន និងអនុវត្តវិធានការសន្តិសុខសំដៅទប់ស្កាត់មនុស្សគ្រប់គ្នា និងថែមទាំងដាក់សញ្ញាព្រមាននៅផ្លូវចូលផ្នូរ សំណូមពរប្រជាជនក្នុងភូមិមិនឲ្យចូល ដើម្បីសុវត្ថិភាពរបស់ពួកគេ ។
ទោះបីវេជ្ជបណ្ឌិតរូបនេះ នៅតែជួយប្រជាជនពេលគេមានជំងឺត្រូវការឲ្យលោកជួយពិនិត្យ, ចេញវេជ្ជបញ្ជាថ្នាំ តែលោកបាននិយាយពាក្យលាគ្នាកាលពីឆ្នាំមុន ពេលរៀបចំជប់លៀងអញ្ជើញគ្រប់គ្នាមកចូលរួមដូចជាលោកបានស្លាប់ទៅហើយ ៕

0 comments:
Post a Comment